ឧបករណ៍តេស្ដរកកូវីដ១៩

នាយករដ្ឋមន្ត្រីថៃបញ្ជាឲ្យចាត់វិធានការទប់ស្កាត់លើការលក់ឧបករណ៍ធ្វើតេស្តរកកូវីដ១៩ខុសស្តង់ដារ


នាយករដ្ឋមន្ត្រីថៃជំរុញឱ្យក្រសួងសុខាភិបាលសាធារណៈ ចាត់វិធានការគ្រប់គ្រងលើគុណភាពឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ ១៩ ដែលមានលក់លើទីផ្សារ ដើម្បីធានាបាននូវលទ្ធផលត្រឹមត្រូវ និងសុវត្ថិភាពចំពោះអ្នកប្រើប្រាស់។ ចំណាត់ការនេះធ្វើឡើងស្របពេលដែលមានពលរដ្ឋជាច្រើនបានធ្វើតេស្តអង់ទីហ្សែន រកមេរោគកូវីដ-១៩ បង្ហាញលទ្ធភាពវិជ្ជមាន ប៉ុន្ដែ ពេលដែលពួកគេទៅតេស្ដននៅម៉ាស៊ីន RT-PCR ឬ គេហៅថាម៉ាស៊ីធំនោះ ស្រាប់តែលទ្ធផលអវិជ្ជមានទៅវិញ។ នេះបើយោងតាមការចុះផ្សាយដោយការិយាល័យព័ត៌មានជាតិថៃ។
គ្រូពេទ្យកំពុងយកសំណាកអ្នកសង្ស័យមានជំងឺកូវីដ-១៩ នៅប្រទេសថៃ
ដោយ

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ ចាន់អូចា បានលើកទឹកចិត្តដល់សាធារណជនទូទៅឱ្យជ្រើសរើសតែឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលត្រូវបានអនុញ្ញាតដោយរដ្ឋបាលចំណីអាហារ និងឱសថ (FDA) តែប៉ុណ្ណោះ។ លោកក៏បានបញ្ជាឱ្យក្រសួងសុខាភិបាល គ្រប់គ្រងគុណភាពឧបករណ៍ធ្វើតេស្តអង់ទីហ្សែន ដែលមានលក់នៅលើទីផ្សារ និងដាក់ទោសអ្នក ដែលលក់ឧបករណ៍ក្លែងក្លាយដែលគ្មានការទទួលស្គាល់ពីរអាជ្ញាធរសុខាភិបាលថៃ។

សូមជម្រាបថា នាពេលថ្មីៗនេះ នាយកដ្ឋានគាំទ្រសេវាសុខភាពបានស្នើឱ្យគ្រឹះស្ថានថែទាំសុខភាពទាំងអស់ក្នុងប្រទេសធ្វើការផ្ទៀងផ្ទាត់ប្រភពឧបករណ៍ និងវ៉ាក់សាំងដែលផ្តល់ដល់សាធារណជនទូទៅ។ 

តែយ៉ាងណាមិញ ប្រធានផ្នែកទំនាក់ទំនងនៃនាយកដ្ឋានគ្រប់គ្រងជំងឺ និងជាអ្នកនាំពាក្យរងនៃមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ បាននិយាយថា នាយកដ្ឋានកំពុងណែនាំអំពីការធ្វើតេស្តអង់ទីហ្សែន ចំពោះអ្នកមានហានិភ័យ ដែលបានប៉ះពាល់ជាមួយអ្នកឆ្លងជំងឺ និងអ្នកដែលមានរោគសញ្ញាគួរឱ្យសង្ស័យផងដែរ។ ទន្ទឹមនេះ ការធ្វើតេស្តតាមអង់ទីហ្សែន ត្រូវបានគេចាត់ទុកជាវិធានការបង្ការមួយដែលត្រូវបានអនុវត្តរួមជាមួយនឹងគោលការណ៍កំណត់គ្មានមេរោគកូវីដ១៩ ហើយការធ្វើតេស្តនេះអាចត្រូវបានធ្វើឡើងជារៀងរាល់សប្តាហ៍ ឬញឹកញាប់តាមតម្រូវការ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ១១ វិច្ឆិកានេះ ថៃបានកត់ត្រាចំនួនអ្នកឆ្លងថ្មីចំនួនជិត ៧ពាន់ ៥រយនាក់ ហើយអ្នកស្លាប់ថ្មីមាន ៥៧នាក់ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបក្នុងប្រទេសនេះកើនឡើងជិត ២លាននាក់ហើយ ខណៈចំនួនអ្នកស្លាប់សរុបជិត ២ម៉ឺននាក់៕

None



អត្ថបទបន្ទាប់


អាមេរិកចេញច្បាប់ ដើម្បីពង្រឹងការរឹតត្បិតលើក្រុមហ៊ុនចិន Huawei និង ZTE ជាថ្មីទៀតហើយ!

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានចុះហត្ថលេខាលើច្បាប់មួយដើម្បីបន្តរារាំង និងពង្រឹងការរឹតត្បឹតលើក្រុ…

ឧកញ៉ា ម៉ុង ឫទ្ធី ចំណាយដើមទុនប្រមាណ ១០០លានដុល្លារក្នុងមួយឆ្នាំ នៅក្នុងការវិនិយោគខ្សែចង្វាក់ផលិតកម្មរោងចក្រចំណីសត្វ

មហាសេដ្ឋីកសិកម្ម ឧកញ៉ា ម៉ុង ឬទ្ធី ថ្មីៗនេះ ទើបតែបានសម្រេចបោះទុនវិនិយោគបន្ថែម ដើម្បីពង្រីកខ្សែចង្វាក់ផលិតកម្មចំណីសត្វនៅកម្ពុជា។ តាមអះអាងប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ