ថៃចង់លុបចោលការធ្វើតេស្ត PCR

ថៃចង់លុបចោលការធ្វើតេស្ត PCR លើភ្ញៀវទេសចរចាប់ពីថ្ងៃទី ១ ខែឧសភា


ក្រសួងទេសចរណ៍ និងកីឡារបស់ថៃ បានប្រកាសថា នឹងស្នើឱ្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ កូវីដ១៩ លុបចោលការធ្វើតេស្ត PCR សម្រាប់ភ្ញៀវទេសចរបរទេសទាំងអស់ចាប់ពីថ្ងៃទី០១ ខែឧសភាតទៅ ប៉ុន្ដែត្រូវជំនួសមកវិញនូវការធ្វើតេស្តរហ័ស។ នេះបើតាមការចុះផ្សាយគេហទំព័រ The National Thailand។
ថៃចង់លុបចោលការធ្វើតេស្ត PCR ដើម្បីភ្ញៀវទេសចរ
ដោយ

នៅ​ក្រោម​ការ​ស្នើ​សុំ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​នេះ ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ នឹង​មិន​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ចំណាយ​ថវិកា និង ពេលវេលា​ក្នុង​ការ​ធ្វើតេស្ត PCR និង ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក​មួយ​យប់​ដំបូង​នៅ​ក្នុង​សណ្ឋាគារ​ទៀត នោះ​ទេ​។

លោក ភី​ផាត់ រ៉ាត់​ឆា​គីត ប្រា​ខន (Phiphat Ratchakitprakarn) រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​កីឡា​រំពឹង​ថា លើកលែង​ការ​ធ្វើតេស្ដ PCR សម្រាប់​អ្នកដំណើរ​ពី​បរទេស​នេះ នឹង​ត្រូវ​បាន​អនុម័ត និង​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី ១ ខែឧសភា តទៅ ហើយ​ថៃ​សង្ឃឹមថា នឹង​មិន​មានការ​កើនឡើង​នៃ​ការ​ឆ្លង​ថ្មី និង​ការ​ស្លាប់​ដោយ​មេរោគ កូ​វីត ១៩ ក្នុងអំឡុងពេល និង​ក្រោយ​ពិធីបុណ្យ​សង្ក្រាន្ដ​ឡើយ​។ 

លោក ភី​ផាត់ បាន​លើក​ឡើង​ថា ការ​ផ្លាស់​ប្តូរ​នេះ​នឹង​ស្តា​រការ​ធ្វើ​ដំណើរ​ចេញចូល​ធម្មតា​មក​កាន់​ប្រទេស​ថៃ ដូច​ក្នុង​ឆ្នាំ ២០១៩ មុន​ពេល​មាន​ជំងឺ កូ​វី​ដ​១៩ ខណៈ​បច្ចុប្បន្ន​មេរោគ​រាតត្បាត​នេះ បាន​និង​កំពុង​បង្ក​ឱ្យ​មានការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ទូ​ទាំង​ពិភពលោក​។

ប្រសិនបើ​រាជរដ្ឋាភិបាល​ទទួលយក​សំណើ​នេះ ទេសចរ​អន្តរជាតិ​ដែល​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ នឹង​លែង​តម្រូវ​ឱ្យ​ចុះ​ឈ្មោះ​សម្រាប់​បណ្ណ​ធ្វើ​ដំណើរ Thailand Pass នៅ​ក្រោម​គម្រោង Test & Go, Sandbox និង​គម្រោង​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ទៀត​នោះ​ទេ​។

គួរ​ជម្រាប​ថា ក្រសួងទេសចរណ៍​បាន​ប៉ាន់​ប្រមាណ​ថា ប្រទេស​ថៃ​នឹង​ស្វាគមន៍​ភ្ញៀវ​ទេសចរ​បរទេស​យ៉ាង​ហោច​ណាស់ ៧ លាន​នាក់​នៅ​ឆ្នាំ​នេះ ទាប​ជាង​ការ​ព្យាករណ៍​ពី​មុន​ចំនួន ១០ លាន​នាក់​។ ក្នុង​នោះ​ប្រាក់​ចំណូល​ពី​វិស័យ​ទេសចរណ៍​នៅ​ឆ្នាំ ២០២២ ត្រូវ​បាន​គេ​ព្យាករណ៍​ថា​នឹង​កើនឡើង​ដល់​ប្រមាណ ៣០​ពាន់​លាន​ដុល្លារ ឬ​ស្មើនឹង ៣០% នៃ​ទំហំ​ប្រាក់​ចំណូល​ជិត ៩០​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ ២០១៩ ។ 

ក្រសួងទេសចរណ៍​ថៃ មាន​សុទិដ្ឋិនិយម​ទៀត​ថា ប្រាក់​ចំណូល​នៅ​ឆ្នាំ ២០២៣ នឹង​កើនឡើង ៥០% ទៀត ជាមួយនឹង​ទំហំ​ទឹកប្រាក់​ដល់​ជាង ៤៤​ពាន់​លាន​ដុល្លារ ហើយ​វិស័យ​ទេសចរណ៍​ត្រូវ​បានរ​ពឹង​ថា នឹង​អាច​វិល​មក​រក​ភាព​ប្រក្រតី​ដូច​កាលពី​អំឡុង​ពេល​មិន​ទាន់​មាន​កូ​វី​ដ​១៩​ឡើង​វិញ នៅ​ឆ្នាំ​២០២៤៕

អត្ថបទ វ៉ា​ន់ ស្រី​រ័​ត្ន 

None



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីការបរទេសចិន៖ «អាស៊ីបដិសេធមិនធ្វើជាក្តារអុកក្នុងល្បែងនៃពួកមហាអំណាចឡើយ»

ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី នៅដើមសប្តាហ៍នេះ បាន ជួបជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ច…

នាយករដ្ឋមន្ត្រីជប៉ុន បញ្ជាឱ្យគណៈរដ្ឋមន្ត្រី រៀបចំកញ្ចប់ថិវកា ដើម្បីជួយទប់ស្កាត់នឹងការឡើងថ្លៃទំនិញក្នុងស្រុក

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida នៅថ្ងៃអង្គារសប្ដាហ៍នេះ បានបញ្ជាឱ្យគណៈរដ្ឋមន្ត្រី រៀបចំកញ្ចប់ជំនួយថវិកាថ្មី នៅចុងខែមេសានេះ ដើម្បីទប់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ