វិស័យទេសចរណ៍

ថៃទាក់ទាញភ្ញៀវទេសចរបរទេសច្រើនជាងគេនៅអាស៊ាន ខណៈកម្ពុជាប្រដំប្រសងនឹងហ្វីលីពីន


ប្រទេសថៃ នៅតែបន្តនាំមុខគេខាងវិស័យទេសចរណ៍ដោយអាចទាក់ទាញភ្ញៀវទេសចរបរទេសសរុបបានជាង២៨លាននាក់ នៅឆ្នាំ២០២៣ កើនឡើងដល់ទៅ១៥៤% ខណៈដែលប្រទេសផ្សេងអាចទាក់ទាញភ្ញៀវទេសចរបរទេសទាបជាងថៃឆ្ងាយណាស់។ នៅក្នុងចំណោមប្រទេសនៅក្នុងតំបន់ ប្រទេសកម្ពុជានិងហ្វីលីពីន គឺអាចទាក់ទាញភ្ញៀវទេសចរបរទេសប្រហាក់ប្រហែលគ្នា ពោលគឺនៅក្នុងរង្វង់ជាង៥លាននាក់។
វិស័យទេសចរណ៍
ដោយ

លោកស្រី ស៊ុដាវ៉ាន់ វ៉ាងស៊ុផាគិកុសល ( Sudawan Wangsuphakijkosol) រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ បាននិយាយថា ប្រទេសថៃ បានយកឈ្នះប្រទេសអាស៊ានផ្សេងទៀតខាងទាក់ទាញភ្ញៀវទេសចរកាលពីឆ្នាំ២០២៣ ដោយបានស្វាគមន៍ការមកដល់របស់អ្នកទេសចរបរទេសលើសពី២៨លាននាក់ កើនឡើង១៥៤% បើធៀបនឹងឆ្នាំ២០២២ ដែលមានជាង១១លាននាក់។

ជាមួយគ្នានេះ វៀតណាម ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយនៅអាស៊ានដែរនោះ បានទាក់ទាញភ្ញៀវទេសចរបរទេស បានត្រឹមជាង១២លាននាក់ កើនឡើង៣៤៤% រីឯ សិង្ហបុរីអាចទាក់ទាញភ្ញៀវទេសចរបានជាង១២លាននាក់ កើនឡើង១៣០%។ ចំណែកកម្ពុជាបានកត់ត្រាភ្ញៀវទេសចរនៅក្នុងរង្វង់ជាង៥លាន៤សែននាក់ កើនឡើងជាង១៣៩% ខណៈហ្វីលីពីនដែលមានសក្តានុពលច្រើនជាងកម្ពុជា គឺអាចទាក់ទាញភ្ញៀវបានជាង៥លាន៤សែននាក់ដែរ។ ដោយឡែកប្រ៊ុយណេ បានស្វាគមន៍ភ្ញៀវទេសចរសរុបប្រមាណជា៨ម៉ឺននាក់ប៉ុណ្ណោះ ទោះជាស្ថិតិកើនដល់ទៅ៣៤៥% ក៏ដោយចុះ។

គួរំលឹកថា កាលពីសប្តាហ៍មុននៅក្នុងអំឡុងពេលដែលរដ្ឋមន្រ្តីទេសចរណ៍អាស៊ានបានជួប ប្រជុំគ្នានៅក្នុងវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ កាលពីសប្តាហ៍មុនក្រុមរដ្ឋមន្រ្តីវិស័យឧស្សាហកម្មគ្មានផ្សែងនេះ បានយល់ព្រមក្នុងការលើកកម្ពស់ទេសចរណ៍ប្រកបដោយគុណភាព ទំនួលខុសត្រូវ និងនិរន្តរភាព ដើម្បីលើកកម្ពស់ការប្រកួតប្រជែងក្នុងតំបន់នៅក្នុងទីផ្សារពិភពលោក៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


ធនាគារកណ្តាលអាម៉េរិក អាចនឹងសម្រេចចិត្តលើបញ្ហាកាត់បន្ថយអត្រាការប្រាក់នៅខែមីនា

ស្ថានភាពសេដ្ឋកិច្ចសហរដ្ឋអាម៉េរិក បានកើនឡើងក្នុងល្បឿនប្រចាំឆ្នាំ៣,៣% ដែលជាកម្រិតនៃល្បឿនខ្ពស់ ដែលអ្នកវិភាគមិននឹកស្មានដល់នៅចុងត្រីមាសនៃឆ្នាំ២០…

សហរដ្ឋអាម៉េរិក គ្រោងសាងសង់អគារកប់ពពកថ្មីដែលខ្ពស់បំផុតរបស់ខ្លួន

សហរដ្ឋអាម៉េរិក គ្រោងសាងសង់អគារកប់ពពកថ្មី ដែលខ្ពស់បំផុតរបស់ខ្លួននៅក្នុងទីក្រុងដែលមិនសមទំនងមួយ នោះគឺនៅក្នុងទីក្រុងអូក្លាហូម៉ា (Oklahoma)…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ