ប្រទេសថៃ

ថៃរំពឹងទទួលបានអ្នកដំណើរ ២,៤ម៉ឺននាក់ ជារៀងរាល់ថ្ងៃក្នុងខែវិច្ឆិកានេះ


ក្រុមហ៊ុនអាកាសយានដ្ឋានថៃ បានឱ្យដឹងថា អ្នកដំណើរតាមផ្លូវអាកាសប្រមាណ ៧២ ម៉ឺននាក់ ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរតាមជើងហោះហើរក្នុងស្រុក និងអន្តរជាតិមកកាន់ប្រទេសថៃក្នុងខែវិច្ឆិកានេះ ឬស្មើប្រមាណជាង ២ ម៉ឺន ៤ពាន់នាក់ ក្នុងមួយថ្ងៃ បន្ទាប់ពីប្រទេសនេះ បានចាប់ផ្ដើមបើកដំណើរការឡើងវិញទទួលភ្ញៀវទេសចរអន្តរជាតិមកពីប្រទេស និងដែនដីចំនួន ៤៦ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។
: ថៃរំពឹងទទួលបានអ្នកដំណើរ ២,៤ម៉ឺននាក់ ជារៀងរាល់ថ្ងៃ
ដោយ

កាលពី​ថ្ងៃ​អង្គា​រស​ប្ដា​ហ៍​នេះ អ្នកគ្រប់គ្រង​ទូទៅ​នៃ​អាកាសយានដ្ឋាន​ថៃ​បាន​និយាយ​ថា ថៃ​ទទួល​បាន​ជើងហោះហើរ​ចូល​មក​ក្នុង​ប្រទេស​សរុប​ចំនួន ៣១ ជើង ដែល​ផ្ទុក​អ្នកដំណើរ​ប្រហែល ២​ពាន់ ៦​រយ​នាក់ ហើយ​ក្នុង​នោះ មាន​អ្នកដំណើរ​បរទេស​ចំនួន ១​ពាន់​៥​រយ​នាក់ ដែល​ចុះ​ចត​នៅ​ព្រ​លាន​យន្តហោះ​សុវណ្ណ​ភូមិ​។

ដោយឡែក រដ្ឋមន្ត្រី​ទីស្ដីការគណៈរដ្ឋមន្ត្រី​ថៃ លោក Anucha Nakasai បាន​និយាយ​ថា ថា មនុស្ស​ជាង ៣​ម៉ឺន​នាក់ បាន​ចុះ​ឈ្មោះ និង​ត្រូវ​បាន​អនុម័ត​ប្រើប្រាស់​ប្រព័ន្ធ​សុវត្ថិភាព​ការពារ​កូ​វី​ដ​១៩ ដោយ​ស្វ័យប្រវត្តិ​ក្រោម​ប្រព័ន្ធ Thailand Pass ដែល​ជា​កាតព្វកិច្ច​សម្រាប់​ភ្ញៀវ​ទេសចរ ដែល​មក​ដល់​ប្រទេស​ថៃ​។ គួរ​បញ្ជាក់​ថា ប្រព័ន្ធ​សុវត្ថិភាព Thailand Pass ឥឡូវនេះ​មាននៅ​គ្រប់​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំងអស់​ក្នុង​ប្រទេស​ថៃ ដើម្បី​សម្រួល​ដល់​ការ​ត្រួតពិនិត្យ ឯកសារ​ចាក់​វ៉ាក់សាំង​របស់​អ្នកដំណើរ ព្រមទាំង​ត្រូវ​បាន​ផ្ទៀងផ្ទាត់​ដោយ​ប្រើ QR កូដ  ។

ទោះ​យ៉ាងណា​ក៏​ដោយ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ​របស់​ថៃ បាន​ទទូច​ឱ្យ​មានការ​ធ្វើតេស្ដ​កូ​វី​ដ​១៩ ជា​កំហិត​សម្រាប់​ភ្ញៀវ​ទេសចរ​ទាំងអស់ មុន​នឹង​អនុញ្ញាត​ឱ្យធ្វើ​ដំណើរ​ដោយ​សេរី មាន​សុវត្ថិភាព ត្រឹមត្រូវ រហ័ស និង​ងាយស្រួល ហើយ​ដំណើរការ​នៃ​ការ​ធ្វើតេស្ត​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​។

លោក​បាន​បន្ត​ទៀត​ថា ចំពោះ​ករណី​ឆ្លង​កូ​វី​ដ​១៩ ទំនងជា​នឹង​កើនឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​។ ទោះជា​យ៉ាងណា​ក៏​ដោយ ចំនួន​អ្នកជំងឺ​ដែល​ឆ្លង​ដែល​អាច​មាន​សភាព​ធ្ងន់ធ្ងរ ឬ​ស្លាប់ នឹង​មិន​ត្រូវ​បាន​ព្យាករ​ថា​កើនឡើង​នោះ​ទេ ដោយសារ​តែ​ឥឡូវនេះ​អត្រា​អុ្ន​ក​ចាក់​វ៉ាក់សាំង​មានការ​កើនឡើង​ខ្ពស់​។

សូម​រំ​ឮ​កថា កាលពី​ថ្ងៃ​ដំបូង​នៃ​ការ​បើក​ដំណើរការ​ឡើង​វិញ មាន​អ្នកដំណើរ​ជា​ច្រើន​សម្រុក​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ ហើយ​ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​ទាំង​អស់នោះ ក៏​បាន​ធ្វើ​ឱ្យ​មានការ​កកស្ទះ​មធ្យោបាយ​ធ្វើ​ដំណើរ កង្វះ​យានជំនិះ ព្រមទាំង​ថ្លៃ​ដឹក​ជញ្ជូន​ក៏​មានការ​ឡើងថ្លៃ​ខ្ពស់​ខុសធម្មតា​ផង​ដែរ​នៅ​ព្រ​លាន​យន្តហោះ​ថៃ​៕

អត្ថបទ៖ ស៊ើង និមល់

None



អត្ថបទបន្ទាប់


អនុវត្តផែនការ «រៀនរស់នៅជាមួយកូវីដ-១៩» បាន២ថ្ងៃ កូរ៉េខាងត្បូងកត់ត្រាពីការកើនឡើងអ្នកឆ្លងថ្មី

នៅថ្ងៃពុធ សប្ដាហ៍នេះករណីឆ្លងជំងឺកូវីដ ១៩ ថ្មីនៅប្រទេសកូរ៉េខាងត្បូងបានកើនឡើងដល់ជាង ២ពាន់ ៦រយនាក់បន្ថែមទៀតហើយ។ ការកើនឡើងករណីឆ្លងខ្ពស់ឡើ…

ថៃរំពឹងសេដ្ឋកិច្ចកើនឡើង ៦% នៅឆ្នាំក្រោយ បើគ្មានការផ្ទុះឆ្លងរាលដាលខ្លាំងជាថ្មីទៀត

កំណើនសេដ្ឋកិច្ចប្រទេសថៃដែលកំពុងរងផលប៉ះពាល់ខ្លាំងដោយសារកូវីដ១៩នោះ ត្រូវបានរដ្ឋាភិបាលរំពឹងថា នឹងអាចគ្រប់គ្រងបានឲ្យមកនៅក្នុងស្ថានភាពប្រសើរឡ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ