វិស័យដឹកជញ្ជូនថៃ

ថៃអាចខាតបង់ចំណូលពីវិស័យដឹកជញ្ជូនជាប្រវត្តិសាស្ត្រដល់ទៅជាង ៦ពាន់លានដុល្លារ


ដោយសារតែបញ្ហាមេរោគកូវីដ១៩ បានធ្វើឲ្យប៉ះពាល់ដល់ គ្រប់វិស័យក្នុងប្រទេសថៃ ក្នុងនោះ វិស័យដឹកជញ្ជូន ក៏រងផលប៉ះពាល់យ៉ាងខ្លាំងដែរ ដោយអាចនឹងបាត់បង់ប្រាក់ចំណូលជាង ៦,៣ ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំនេះ ហើយវាក៏ជាការធ្លាក់ចុះជាប្រវត្តិសាស្រ្ត មិនធ្លាប់មានពីមុនមកផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃ។
ថៃអាចខាតបង់ចំណូលពីវិស័យដឹកជញ្ជូនជាប្រវត្តិសាស្ត្រដល់ទៅជាង ៦ពាន់លានដុល្លារ (រូបភាព៖https://www.sunexpothai.com)
ដោយ

លោក ឈុំ ពុល សៃឈឺ ប្រធាន​សមាគម​ដឹកជញ្ជូន និងភ័ស្តុភារថៃ​បាន​អះអាងថា អាជីវកម្ម​នៅក្នុង​វិស័យ​ដឹកជញ្ជូនថៃ ត្រូវបាន​រងទង្គិច​យ៉ាងខ្លាំងពី ការចុះ​អន់ខ្សោយ​នៃសេដ្ឋកិច្ច​សកល ដែលញាំញី​ដោយ​មេរោគ​កូវីដ១៩។

លោក​បន្តថា កាលពីពេល​មុនៗ វិស័យ​ដឹកជញ្ជូន​របស់ថៃ ទាំងតាម​ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស គឺរក្សា​បាននូវ​កំណើន​វិជ្ជមាន​ជារៀងរាល់ឆ្នាំ ក៏ប៉ុន្តែ​នៅក្នុង​ឆ្នាំ ២០២០នេះ ទំនង​នឹងអាច​ធ្លាក់ចុះ​ ១០% ដូចទៅនឹង ការប៉ាន់​ប្រមាណ​នៃការ​ថមថយ GDP ​របស់​ប្រទេសថៃដែរ។

យ៉ាងណាក៏ដោយ វិបត្តិ​មេរោគ​កូវីដ១៩ ក៏បាន​ជំរុញ​ឲ្យ វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក​របស់ថៃ​កើន​ឡើងខ្លាំង ដោយសារតែ​ប្រជាពលរដ្ឋថៃ ងាកទៅ​ចាប់អារម្មណ៍​ពី ការទិញ​ទំនិញ​តាម​អនឡាញ ហើយហេដ្ឋា​រចនាសម្ព័ន្ធ​នៃវិស័យ​ដឹកជញ្ជូន ក៏ប្រែប្រួលទៅ​ផ្នែកសេវាកម្ម​ដឹកជញ្ជូន​រហ័ស ដោយរំពឹងថា ទីផ្សារថ្មី​មួយនេះ អាចមាន​តម្លៃជាង ៣ពាន់​លានដុល្លារ​អាមេរិក។

អ្វីដែលធ្វើឲ្យ​ប្រធានសមាគម​ដឹកជញ្ជូន និងភ័ស្តុភារថៃ ព្រួយ​បារម្ភនោះគឺ សេវាកម្មដឹកជញ្ជូន​រហ័ស ភាគច្រើន​គឺគ្រប់គ្រងដោយ​ជនបរទេស ហើយប្រជាជនថៃ ដើរតួនាទី​តិចតួច​ណាស់ នៅក្នុងផ្នែកនេះ និងប្រឈម​មុខនឹង​ការក្ស័យធន ដោយសារតែ​ការប្រកួត​ប្រជែង​ខ្លាំងនៅ​ក្នុងទីផ្សារ។

រាជរដ្ឋាភិបាលថៃ ក៏ត្រូវបាន​គេទទូចឲ្យ​ជួយអន្តរាគមន៍​នៅក្នុង បញ្ហានេះ ដើម្បី​ត្រួតពិនិត្យ​ឲ្យបាន​កាន់តែច្បាស់​ទៅលើ វិធានការ​នៃការ​ប្រកួត​ប្រជែង​ពាណិជ្ជកម្ម ក្នុងន័យធានា​ឲ្យបាននូវ ការប្រកួត​ដោយតម្លាភាព និងយុត្តិធម៌។

គួរជម្រាបថា កាលពីឆ្នាំ ២០១៩កន្លងទៅ វិស័យដឹកជញ្ជូន​របស់ថៃ បានចូលរួម​ចំណែក ១៤% នៃ GDP​ សរុប ឬស្មើនឹង​ប្រមាណ ៦៣ពាន់​លាន​ដុល្លារ​អាមេរិក ដោយក្នុងនោះ ការដឹកជញ្ជូន​តាមផ្លូវគោក​កាន់កាប់​ចំណែក ៧៩% តាមផ្លូវទឹក មាន ១៨% ផ្លូវដែក ២% និងផ្លូវអាកាស ១%៕

None



អត្ថបទបន្ទាប់


កម្ពុជានៅបន្តចំណាយលើការ​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បើទោះកំពុងប្រឈមនឹងវិបត្តិកូវីដ-១៩ និងការដក EBAក្ដី

ថ្នាក់ដឹកនាំនៃក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជាអះអាងថា បើទោះបីជាមានការផ្ទុះឡើងនូវជំងឺសកល Covid-19 និងការសម្រេចរបស់ EU ព្យួរផ្នែកខ្ល…

ចិនចង់បិទ TikTok នៅអាមេរិកចោល ជាជាង​លក់ដោយត្រូវគេបង្ខំ

រដ្ឋាភិបាលក្រុង​ប៉េកាំង​បានជំទាស់​មិន​ឲ្យ​ក្រុមហ៊ុន ByteDance របស់ចិន លក់​ប្រតិបត្តិការ TikTok នៅអាមេរិក​របស់ខ្លួន​ដោយ​បង្ខំនោះ​ឡើយ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ