សង្គ្រាមពាណិជ្ជកម្ម​ចិន​-អាមេរិក

ថៃខាតបង់ជិត ៨០០លានដុល្លារក្នុងមួយ​ឆ្នាំ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​ចិន-អាមេរិក


សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហា​អំណាច​សេដ្ឋកិច្ច​ពិភព​លោក អាមេរិក និង ចិន បាន​ធ្វើ​ឱ្យ​ប្រទេស​ថៃ​ខាត​បង់​ចំណូល​ពី​ការ​នាំ​ចេញ​ជាង ៧៨០​លាន​ដុល្លារ​អាមេរិក ក្នុង​មួយ​ឆ្នាំ គិត​ចាប់​ពី​ខែ​មីនា ឆ្នាំ​២០១៨ ដល់​ខែ​មីនា ឆ្នាំ​២០១៩​នេះ។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​ពី​សារព័ត៌មាន​ក្នុង​ស្រុក​នៃ​ប្រទេស​ថៃ។
ថៃខាតបង់ជិត ៨០០លានដុល្លារក្នុងមួយ​ឆ្នាំ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​ចិន-អាមេរិក។ រូបភាព Bloomberg
ដោយ

លោកស្រី ឆូទីម៉ា ប៉ុន្នីយ៉ា ប្រាផាសារ៉ា រដ្ឋមន្រ្តី​ស្តីទី​នៃ​ក្រសួង​ពាណិជ្ជកម្ម​ថៃ បានអះអាង ប្រទេសថៃ​បាន​បាត់បង់​ប្រាក់​ចំណូល​ពី​ការ​នាំចេញ រហូត​ដល់​ទៅ ៧៨០​លាន​ដុល្លារ​អាមេរិក ក្នុងរយៈពេល ១ឆ្នាំនេះ ដោយសារតែ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ នៅ​តែ​បន្ត។

ការនាំចេញ​ទៅ​កាន់​សហរដ្ឋ​អាមេរិក បាន​ធ្លាក់​ចុះ​ជាង ៣០០​លាន​ដុល្លារ​អាមេរិក ក្នុង​អំឡុង​ពេល​នោះ រួមមាន បន្ទះ​សូឡា ម៉ាស៊ីន​បោកគក់ ផលិតផល​ដែក និង​អាលុយមីញ៉ូម។

ការនាំចេញ​របស់​ប្រទេសថៃ ទៅកាន់​ប្រទេស​ចិន ក៏​មាន​ការ​ធ្លាក់​ចុះ​ផង​ដែរ ប្រមាណ ១​ពាន់​លាន​ដុល្លារ​អាមេរិក មានដូចជា រថយន្ត គ្រឿងបន្លាស់ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងការិយាល័យ គ្រឿងម៉ាស៊ីន និង​ឧបករណ៍​អេឡិចត្រូនិក ជាច្រើន​មុខ​ទៀត។

យ៉ាងណាមិញ លោកស្រី ឆូទីម៉ា បាន​បញ្ជាក់​ថា ក្រសួង កំពុងតែរៀបចំកិច្ចប្រជុំ​បន្ទាន់ ជាមួយ​នាយក​ការិយាល័យ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថៃ នៅទូទាំង​សកលលោក ដើម្បី​សិក្សា​វាយតម្លៃ​និង​ពិភាក្សា​អំពី យុទ្ធសាស្រ្ត​ពង្រឹង​ការ​នាំចេញ នៅ​ក្នុង​ឆមាស​ទី​២ ឆ្នាំ​២០១៩នេះ។

មកទល់​ពេល​នេះ ថៃ​នៅតែ​ឃ្លាំមើល​ការចរចា​ពាណិជ្ជកម្ម​រវាង​ប្រទេស​អាមេរិក​និង​ចិន អំពី​ការ​ប្រកាស​របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ថា នឹង​ដំឡើង​​ពន្ធ​ពី ១០​ភាគរយ ទៅ ២៥ភាគរយ ទៅលើ​ទំនិញ​នាំចូល​ពី​ប្រទេស​ចិន ដែល​មាន​តម្លៃ​ជាង ២០០​ពាន់​លាន​ដុល្លារ ដោយសារ​តែ​លោក​មិន​ពេញ​ចិត្ត​នឹង​ការចរចា​នេះ។

លោកស្រី ឆូទីម៉ា បន្តថា បើសិន​ជា​អាមេរិក​ដំឡើង​​ពន្ធ​ដល់ ២៥​ភាគរយ​មែន ទីផ្សារ​មូលធន​ពិភពលោក តម្លៃ​ប្រេង និង​មាស នឹង​រងផល​ប៉ះពាល់​យ៉ាង​ខ្លាំង ក៏ដូច​ជា​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ប្រទេស​ថៃ និង​ទំនុកចិត្ត​អ្នក​ប្រើប្រាស់​ផងដែរ។

គិតមក​ទល់​ពេល​នេះ ការ​ចរចា​ពាណិជ្ជកម្ម​ពុំទាន់​បាន​បញ្ចប់​នៅ​ឡើយទេ ដោយ​ភាគី​ចិន​ប្រកាស​នឹង​ចាត់​វិធានការ​ចាំបាច់ បើសិនជា អាមេរិក ដំឡើង​ពន្ធ​មែន តែ​អ្នក​វិភាគ​ជាច្រើន​បាន​លើកឡើង​ថា នេះ​គ្រាន់តែ​ជា ការ​ដាក់​សម្ពាធ​ទៅ​លើ​ភាគី​ចិន ឲ្យ​កាន់តែ​ពិបាក​ក្នុង​ការ​ចរចា​ប៉ុណ្ណោះ​ទេ​ ព្រោះ​អាមេរិក​ក៏​នឹង​ខាតបង់​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​មួយ​នេះ​ដែរ បើ​សិន​ជា​សង្គ្រាម​នេះ​ផ្ទុះ​ឡើង៕




អត្ថបទបន្ទាប់


ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-អង់គ្លេស ហក់ឡើងខ្លាំង​កាលពីឆ្នាំ​ទៅមិញ

ក្នុងរយៈ​ពេល ៧​ឆ្នាំ​ចុង​ក្រោយ​នេះ ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​ប្រទេស​កម្ពុជា​និង​ចក្រភព​អង់គ្លេស មាន​វឌ្ឍនភាព​គួរ​ឲ្យ​កត់​សម្គាល់ ពោ…

រោងចក្រវេច​ខ្ចប់​ចេក នាំ​ចេញ​ទៅ​ចិន ដំបូង​គេ សម្ពោធ​បើក​ជា​ផ្លូវការ​ហើយ!

រោងចក្រ វេចខ្ចប់ចេក ដ៏​ធំ​ដំបូង​គេ​នៅ​កម្ពុជា ដែល​ស្ថិត​នៅ​ស្រុក​ឈូក​ ខេត្តកំពត របស់​ក្រុមហ៊ុន​ដាំដុះ​និង​នាំចេញ​ចេក ទៅ​កាន់​ប្រទេសច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ