Advertisement
ការវិនិយោគ អាមេរិក-វៀតណាម

អាមេរិក នឹងវិនិយោគ១៧០ លានដុល្លារអាមេរិក លើរោងចក្រផលិតគ្រឿងបង្គុំយន្ដហោះ នៅវៀតណាម


ក្នុងអំឡុងជំនួបកំពូលរវាងមេដឹកនាំកំពូល អាមេរិក និងកូរ៉េខាងជើង នៅថ្ងៃទី២ នេះ ក្រុមហ៊ុនផលិតគ្រឿងបង្គុំយន្ដហោះដ៏ធំរបស់អាមេរិក UAC បានប្រកាសថា នឹងចំណាយទុន ១៧០ លានដុល្លារអាមេរិក វិនិយោគរោងចក្រផលិតគ្រឿងបង្គុំយន្ដហោះនៅវៀតណាម ដើម្បីនាំទៅលក់នៅអាមេរិកខាងជើង និងទីផ្សារអឺរ៉ុប។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។
អាមេរិក នឹងវិនិយោគ១៧០ លានដុល្លារអាមេរិក លើរោងចក្រផលិតគ្រឿងបង្គុំយន្ដហោះ នៅវៀតណាម (https://www.hanwha.com/e)
ដោយ
Advertisement

វៀតណាម ទើបតែ មានការ​​ចុះ​កិច្ចព្រមព្រៀង​ទិញ​យន្ដហោះ១១០ គ្រឿង​ ​ដែលមានតម្លៃ​១៥ ពាន់លានដុល្លារអាមេរិក ពីអាមេរិក​រួចមក នៅថ្ងៃទី២ នៃជំនួបរវាង​លោក​ត្រាំ និងលោកគីមនេះដែរ អាមេរិក​ក៏មិនមកដោយដៃទទេរនោះដែរ ពោលគឺអាមេរិក ​នឹង​ចូល​មក​វិនិយោគ​រោងចក្រ​ផលិតគ្រឿង​បង្គុំ​យន្ដហោះ​ធំមួយនៅវៀតណាម​ដែរ ដោយមាន​តម្លៃ​វិនិយោគ​១៧០ លានដុល្លារអាមេរិក។

ហើយ​នេះ គឺជា​រោងចក្រ​ផលិតគ្រឿង​បង្គុំ​យន្ដហោះ ទី២ ហើយ ដែលនឹង​មាន​នៅវៀតណាម ខណៈដែល​រោងចក្រ​ទី១ ទើបតែ​បានសម្ពោធ​បើកដំណើរការ​កាលពី​ដើមខែធ្នូ​ឆ្នាំ២០១៨ ដែលជាការវិនិយោគ​របស់ក្រុមហ៊ុន​កូរ៉េខាងត្បូង ជាមួយនឹងដើមទុន​២០០​លានដុល្លារអាមេរិក។ 

រោងចក្រផលិតគ្រឿងយន្ដហោះ ដែលជាការវិនិយោគ​ដោយក្រុមហ៊ុន​អាមេរិក UAC នេះ នឹង​ត្រូវ​បង្កើតឡើង​នៅទីក្រុងដាណាង ហើយនឹងត្រូវ​បានផ្ដល់អាជ្ញាបណ្ណដោយ​អាជ្ញាធរ​ក្រុងដាណាង នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩នេះ។

ប្រភពព័ត៌មាន បានឲ្យដឹងទៀតថា នៅពេល​រោងចក្រ​នេះ បើកដំណើរការ វាអាច​ផលិត​គ្រឿង​បង្គុំយន្ដ​ហោះ​ប្រមាណ​ ៤ពាន់​ប្រភេទ នៃផ្នែក​ចំនួន​៥លាន​ផ្នែក​ដែលប្រើប្រាស់​បានគ្រប់​ប្រភេទនៃយន្ដហោះទាំងអស់។ ហើយផលិតផល​ទាំងនោះ នឹងនាំចេញទៅកាន់ទីផ្សារ​នៅឯ អាមេរិក​ខាងជើង និងអឺរ៉ុប។

រោងចក្រ​ផលិតគ្រឿងយន្ដហោះ តម្លៃ១៧០ លានដុល្លារអាមរិកនេះ ​គ្រោង​នឹង​នាំចេញ​ឲ្យបានក្នុងតម្លៃទឹកប្រាក់​២៥លានដុល្លារអាមេរិកនៅក្នុងឆ្នាំ ២០២១  នឹងឆ្នាំបន្ទាប់នឹងនាំចេញ ​៨៥លានដុល្លារអាមេរិក នឹង​ចាប់ពីឆ្នាំ២០២៦ទៅ គ្រោងនឹងនាំចេញឲ្យបាន​ដល់ ១៨០ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។ 

គួរបញ្ជាក់ថា សម្រាប់​ការវិនិយោគ​រោងចក្រ​ផលិតគ្រឿង​យន្ដហោះ​នៅវៀតណាមនេះ ក្រុមហ៊ុន​អាមេរិក​ UAC ក៏មានគម្រោង​​រើស​កម្មករជំនាញ​ខ្ពស់​១.២០០ នាក់ ផ្នែក​ជាងម៉ាស៊ីន អគ្គិសនី និងយានយន្ដ ហើយ​រោងចក្រនេះ ក៏ត្រូវការ​មនុស្សប្រមាណ​២.០០០ នាក់បន្ថែមទៀត ដើម្បី​គាំទ្រដល់ការអភិវឌ្ឍខ្សែ​សង្វាក់​ផលិតកម្មផងដែរ៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្ថាប័នជាតិ ២ ប្រមូលចំណូលពន្ធបាន ១ឆ្នាំ ជិត ៥ពាន់លានដុល្លារអាមេរិក

ព័ត៌មាន
ស្ថាប័នប្រមូលចំណូលជូនជាតិកម្ពុជា ពីរ គឺអគ្គនាយកដ្ឋានគយ និង រដ្ឋាករ និង អគ្គនាយកដ្ឋានពន្ធដារ បាននិងកំពុងដើរតួនាទីដ៏សំខាន់ក្នុងការកៀរគ...

ផ្សារទំនើបខ្នាតយក្សរបស់ថៃ Big C គ្រោងនឹងបើកដំណើរការនៅក្រុងប៉ោយប៉ែតកម្ពុជា

ព័ត៌មាន
មជ្ឈមណ្ឌលផ្សារទំនើបដ៏ធំមួយទៀត មកពីប្រទេសថៃ ដែលមានឈ្មោះថា Big C គ្រោងនឹងបោះទីតាំងប្រតិបត្តិការមុខជំនួញរបស់ខ្លួនជាលើកដំបូងបង្អស់នៅទីក្រ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ