ទីផ្សារជ្រូក​របស់ថៃ

ថៃ គ្រោងនឹងចាត់វិធានការចំពោះការនាំចេញសាច់ជ្រូក បន្ទាប់ពីតម្លៃសាច់ក្នុងស្រុកហក់ឡើងថ្លៃខ្លាំង


បន្ទាប់ពីតម្លៃសាច់ជ្រូកលក់រាយនៅក្នុងស្រុក កើនឡើងខ្លាំងរហូតដល់ទៅ៥ដុល្លារ ៦០សេន ក្នុងមួយគីឡូក្រាមនោះ នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងនៃក្រសួងពាណិជ្ជកម្មថៃ គ្រោងនឹងចាត់វិធានការ កំណត់លើការនាំចេញសាច់ជ្រូក។ នេះបើតាមការរាយការណ៍មួយដោយកាសែតបាងកកប៉ុស្ដិ៍។
ថៃ គ្រោងនឹងចាត់វិធានការចំពោះការនាំចេញសាច់ជ្រូក បន្ទាប់ពីតម្លៃសាច់ក្នុងស្រុកហក់ឡើងថ្លៃខ្លាំង
ដោយ

សាច់ជ្រូក​កើនឡើងថ្លៃនៅក្នុង​ប្រទេសថៃ​ គឺដោយសារតែ​មាន​កំណើន​តម្រូវការ​សាច់ក្នុងស្រុក និងជាពិសេស​គឺ​ការសម្រុក​នាំចេញ​ទៅកាន់​ប្រទេស​ជិតខាង និងប្រទេសចិន។

បើតាមប្រភព​ពីក្រសួង​ពាណិជ្ជកម្មថៃ ដែលសុំ​មិនបញ្ចេញ​ឈ្មោះ បានបញ្ជាក់ថា ក្រសួង​ទទួលបាន​ពាក្យ​តវ៉ាជាច្រើនពី សាធារណជន អំពីតម្លៃសាច់ជ្រូក បន្តកើន​ឡើងខ្លាំង​នៅក្នុង​តំបន់​ជាច្រើន។

កាលពីដើមឆ្នាំ ២០២០កន្លងទៅ ក្រសួង​បានចុះកិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមអ្នក​ចិញ្ចឹម​ជ្រូក​រួចហើយថា បើសិនជា​តម្លៃ​សាច់ជ្រូក កើនឡើង​លើសពី ២ដុល្លារ ៥០សេន​ក្នុងមួយ​គីឡូក្រាម នោះនឹងមាន​ការផ្អាក​ការនាំចេញ​សាច់ជ្រូក​ទៅក្រៅ​ប្រទេស ដើម្បី​ការពារដល់​តម្លៃសាច់ជ្រូក​ក្នុងស្រុក។​

បើតាម​ប្រភពដដែល បានគូស​បញ្ជាក់ថា តម្លៃសាច់ជ្រូក​កើន​ឡើងខ្លាំង ដោយសារតែ តម្រូវការ​ប្រើប្រាស់​សាច់ ចាប់ផ្តើមកើន​ឡើងវិញ បន្ទាប់ពីមាន​សកម្មភាព​សេដ្ឋកិច្ច​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ និងការបើក​ដំណើរការ​សាលារៀន​ជាដើម។

លើសពីនេះ​ទៅទៀត ការផ្គត់ផ្គង់​សាច់ជ្រូក នឹងធ្លាក់ចុះ​ដោយសារតែ គ្រោះរាំងស្ងួត ដែលប៉ះពាល់​ដល់ ការលូតលាស់​របស់​សត្វជ្រូក និងគំរាម​កំហែង​ដល់​ជីវិត​ថែមទៀតផង។

បន្ថែមលើនេះ ជម្ងឺប៉េស្តជ្រូក បានរាតត្បាត​នៅក្នុង​ប្រទេសចិន ឡាវ និងវៀតណាម ដែលធ្វើឲ្យ​ពួកគេ ត្រូវការ​នាំចូល​សាច់ជ្រូក​យ៉ាងច្រើន​សន្ធឹក​សន្ធាប់ ក្នុងនោះ​ថៃ​បានផ្គត់ផ្គង់​ជ្រូក ចន្លោះពី ៦ពាន់ ដល់ ៨ពាន់ក្បាល​ក្នុងមួយថ្ងៃ ដល់ប្រទេស​ទាំង ៣ខាងលើនេះ។

អគ្គនាយករងនៃ​នាយកដ្ឋាន​ពាណិជ្ជកម្ម​ផ្ទៃក្នុងថៃ បានគូសបញ្ជាក់ថា ដើម្បីធានា​ឲ្យបាន​នូវការ​ផ្គត់ផ្គង់​ក្នុងស្រុក​ឲ្យបាន​គ្រប់គ្រាន់ ក្រសួងនឹង​ចាប់ផ្តើម​ធ្វើការកំណត់​លើការនាំចេញ ដូចដែល​ធ្លាប់បាន​យល់ព្រមគ្នា​រួចហើយ កាលពីដើមឆ្នាំនេះ ហើយអាជ្ញាធរ​ក្នុងស្រុក នឹងធ្វើ​ការជាមួយ​អ្នកលក់រាយ​ ដើម្បីកំណត់​តម្លៃ​អតិបរមានៃ សាច់ជ្រូក​លក់រាយក្នុងស្រុក។

គួរជម្រាបដែរថា ប្រទេសថៃ មានសមត្ថភាព​បង្កើតជ្រូករស់ បាន ២២លានក្បាល​ក្នុងមួយឆ្នាំ ហើយ​កាលពីឆ្នាំ ២០១៩កន្លងទៅ​ ថៃ បាននាំចេញជ្រូក ៥សែនក្បាល៕

None



អត្ថបទបន្ទាប់


ចិនថា សេដ្ឋកិច្ចខ្លួននៅត្រីមាសទី២ នៃឆ្នាំ២០២០នេះ ស្ទុះកើនឡើង ៣,២%

កំណើនផលិតផលក្នុងស្រុកស្រុកសរុបរបស់ប្រទេសចិននៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២០នេះ មានការស្ទុះងើបឡើងខ្លាំងវិញដោយមានកើនឡើងដល់ទៅ ៣,២% ធៀបនឹងរយ…

វិនិយោគិនហុងកុងចំណាយថិវកា ១៥០០លានដុល្លារអាមេរិក អភិវឌ្ឍគម្រោងអគារដូដ៏ទំនើបនិងខ្ពស់ជាងគេ នៅផ្លូវ៦០ម៉ែត្រ

ក្រុមហ៊ុន Urban Hub Cambodia ដែលជាក្រុមហ៊ុនអភិវឌ្ឍគម្រោងខុនដូទំនើបឈ្មោះ Urban Village បានប្រកាសការត្រៀមបើកលក់ អគារ Sky Prime Buildi…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ