វិស័យធនាគារ

លោក ថាក់ស៊ីន ស្នើផែនការទិញយកបំណុលរបស់ពលរដ្ឋទាំងអស់ និងលុបប្រវត្តិឥណទានរបស់ពួកគេពីប្រព័ន្ធធនាគារ


លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលជាអតីតនាយករដ្ឋមន្ត្រីថៃ ដ៏មានឥទ្ធិពល និងជាឪពុកបង្កើតរបស់នាយករដ្ឋមន្ត្រីថៃ បច្ចុប្បន្ន គឺលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បានស្នើផែនការទិញយកបំណុលរបស់ពលរដ្ឋទាំងអស់ និងលុបចោលប្រវត្តិឥណទានរបស់ពួកគេចេញពីប្រព័ន្ធធនាគារ ខណៈបំណុលពលរដ្ឋនៅក្នុងប្រទេសក្បែរខាងកម្ពុជា មួយនេះ កើនឡើងដល់កម្រិតគ្រោះថ្នាក់។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Nation។
វិស័យធនាគារ
ដោយ

លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រាំ បានស្នើផែនការទិញយកបំណុលរបស់ពលរដ្ឋទាំងអស់ ក្រោយបំណុលពលរដ្ឋកើនដល់កម្រិតគ្រោះថ្នាក់ ដើម្បីជួយស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ដែលកំពុងជួបបញ្ហា។ លោកបានលើកឡើងពីផែនការនេះ អំឡុងពេលលោកផ្ដល់បាឋកថា ស្ដីពីប្រធានបទការតស៊ូរបស់ប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យនៅសកលវិទ្យាភីតសានុលោក កាលពីថ្ងៃទី១៧ ខែមីនា។

លោក ថាក់ស៊ីន បានអះអាងថា លោកបានពិភាក្សាជាមួយនាយករដ្ឋមន្រ្តី ផែថងថាន ស៊ីណាវ៉ាត់ត្រា អំពីផែនការនេះ ដើម្បីសម្រាលបន្ទុកបំណុលរបស់ពលរដ្ឋតាមរយៈការទិញយកបំណុលទាំងនោះពីធនាគារនានា ហើយអនុញ្ញាតឱ្យប្រជាជនសងបំណុលត្រលប់មករដ្ឋវិញបន្តិចម្តងៗទៅតាមលទ្ធភាពដែលអាចទៅរួច និងលុបប្រវត្តិឥណទានរបស់ពួកគេចេញពីបញ្ជីឥណទានរបស់ការិយាល័យឥណទានថៃ (CBT)។

លោកបានសង្កត់ធ្ងន់ថា ដំណើរការនៃការទិញយកបំណុលរបស់ពលរដ្ឋទាំងអស់នេះនឹងមិនប្រើមូលនិធិរបស់រដ្ឋាភិបាលនោះទេ ពោលគឺនឹងប្រើប្រាស់ការវិនិយោគឯកជន ហើយថា ប្រទេសថៃ ចាំបាច់ត្រូវបង្កើនសន្ទនីយភាព ហើយផ្ដល់លទ្ធភាពឱ្យប្រជាជនចាប់យកឱកាសថ្មីៗ ដើម្បីធ្វើឱ្យជីវិតកាន់តែប្រសើរ។

ទន្ទឹមនេះ លោក ថាក់ស៊ីន បានជំរុញឱ្យផ្ដល់ពេលវេលាបន្ថែមទៀតសម្រាប់រដ្ឋាភិបាល បន្តការងាររបស់ខ្លួន ដោយនិយាយថា គណបក្សភឿថៃ នឹងអាចសម្រាលបញ្ហាទាំងនេះបានក្នុងរយៈពេលពីរឆ្នាំ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


សេដ្ឋកិច្ចរបស់មហាយក្សចិន និងអាម៉េរិក អាចប្រឈមនឹងការធ្លាក់ចុះនៅឆ្នាំនេះ ដោយសារសង្គ្រាមពន្ធថ្មី

ការសិក្សាថ្មីមួយ ដែលធ្វើឡើងដោយអង្គការសហប្រតិបតិ្តការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានអះអាងថា ការដំឡើងពន្ធដ៏ចម្រូងចម្រាសរបស់រដ្ឋបាលប្រធានា…

ចិន ផ្ដល់ការឧបត្ថម្ភធនដល់ការគាំពារទារក ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋយកកូនថែម

រដ្ឋបាលក្រុងហូហត នៅតំបន់ម៉ុងហ្គោលី ក្នុងរបស់ប្រទេសចិន បានប្រកាសឧបត្ថម្ភធនលើការថែទាំកុមារ និងសន្យាផ្ដល់ការថែទាំចំពោះម្តាយទារកថ្មីៗ ដោយផ្តល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ