
ក្រុមហ៊ុនទាំងអស់នោះមកពីប្រទេស សឹង្ហបុរី កូរ៉េ ចិន អាមេរិក ដែលក្រុមហ៊ុនទាំងអស់នោះកំពុងបម្រើសេវាកម្មយ៉ាងមមាញឹក ដូចជាសណ្ឋាគារ ខុនដូរ ការិយាល័យធ្វើការ សេវាកម្មសុខភាព មន្ទីរពេទ្យ ក្លឹបហាត់ប្រាណ ភោជនីយដ្ឋាន និង កាហ្វេល្បីៗ ក្លឹប ស្កាយបារ ។ល។
ដោយសារតែ អគារភ្លោះThe Bridge ស្ថិតនៅក្នុងតំបន់ពិសេស តាមបណ្តោយវិថីរដ្ឋសភា និងជិតស្ថានទូតអូស្រ្តាលី និង ជាប់នឹងទីក្រុងរណបកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

បើគិតពីអគារបច្ចុប្បន្ន ដែលសាងសង់ខ្ពស់ជាងគេបង្អស់នៅកម្ពុជា គឺអគារភ្លោះ The Bridge ដែលមានកម្ពស់ ៤៥ជាន់។
The Bridge មានលក្ខណៈពិសេសនិងមុខងារប្រើប្រាស់ចម្រុះ ដូចជា ផ្សារទំនើបកម្ពស់ ៤ជាន់ ខុនដូដែលមាន ៧០០យូនីត ការិយាល័យ និង Home Office ចំនួន ៩០០ប្លុក។

អគារភ្លោះ The Bridge នេះ ជាការសហការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Worldbridge Land របស់លោកឧកញ៉ា សៀ ឫទ្ធី និងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមកពីប្រទេសសិង្ហបុរី ដែលមានឈ្មោះថា Oxley Holdings ដោយបានបោះទុនវិនិយោគក្នុងទឹកប្រាក់ប្រមាណ ៣០០លានដុល្លារអាមេរិក។

អគារការិយាល័យ អគារស្នាក់នៅរួមដ៏ធំទំនើបមិនធ្លាប់មាននៅកម្ពុជា សាងសង់លើផ្ទៃដីចំនួន១០.០៩០ ម៉ែត្រការ៉េ ដោយមានអគារភ្លោះចំនួន២ កម្ពស់៤៥ជាន់ ដែលបច្ចុប្បន្នរាប់ចាត់ទុកថា ជាអគារខ្ពស់ជាងគេបង្អស់នៅប្រទេសកម្ពុជា។ Home Office (Soho) ជាការិយាល័យដែលប្រើប្រាស់សម្រាប់ធ្វើជាផ្ទះស្នាក់នៅផង និងអាចធ្វើជាកន្លែងធ្វើការផង។