

ជាមួយដំណើរការសាងសង់យ៉ាងមមាញឹកទាំងយប់ទាំងថ្ងៃ លោកអ្នកអាចមើលឃើញគេហដ្ឋានរាប់រយខ្នងរាប់ចាប់ពីវីឡាកូនកាត់ វីឡាភ្លោះ រហូតដល់វីឡាទោលកំពុងបង្អួតរូបរាងយ៉ាងស្កឹមស្កៃជាបណ្ដើរៗ ដោយមានម្ចាស់គេហដ្ឋានជាច្រើនកំពុងរស់នៅស្រាប់ និងរើចូលរស់នៅបន្ថែមទៀតជាហូរហែរ។ អតិថិជនអាច ទិញភ្លាមចូលនៅបានភ្លាមតែម្ដង។ ចំណែកផ្ទះអាជីវកម្ម និងអគារពាណិជ្ជកម្មវិញក៏កំពុងមានដំណើរការសាងសង់បានប្រហែល40% ហើយដែរ រួមជាមួយផ្សារទំនើប ភីអេច មេរាម៉ល ដែលនឹងបើកទទួលស្វាគមន៍ម្ចាស់អាជីវកម្មគ្រប់ប្រភេទក្នុងពេលដ៏ខ្លីខាងមុខ។

ក្រឡេកមកមើលការដ្ឋានខាងក្នុងគម្រោងបន្ថែមទៀត ក្លិបហោស៍ដ៏ធំ និងទំនើបដាច់គេក្នុងតំបន់របស់គម្រោង ដឹស្តា មេរាហ្កាដិន កំពុងលេចរូបរាងកាន់តែច្បាស់ៗពីមួយថ្ងៃទៅមួយថ្ងៃ អមដោយសួនច្បារដ៏វែងមានផ្កាចម្រុះពណ៌ច្រើនប្រភេទ និងទីធ្លាសាធារណៈរៀបចំកម្មវិធីផ្សេងៗដ៏ធំទូលាយ។ គ្រប់សំណង់នៃគម្រោងទាំងអស់របស់បុរី ប៉េង ហួត សុទ្ធតែជ្រើសរើសវត្ថុធាតុដើម និងបរិក្ខាដែលមានគុណភាពខ្ពស់ ស្របតាមស្តង់ដារ និងមានវិស្វករជំនាញៗក្នុងការសាងសង់។

ហេដ្ឋារចនាសម្ព័ន្ធនៃគម្រោងដែលមានវិសាលភាព40ហិកតាមួយនេះនឹងផ្ដល់ជូនអតិថិជនគ្រប់ប្រភេទផ្ទះ ជីវិតរស់នៅដ៏ស៊ីវិល័យ បង្កប់ដោយភាពស្ងប់ស្ងាត់ និងក្លិនក្រអូបពីផ្កាគ្រប់ប្រភេទ ពោរពេញដោយសុភមង្គល និងក្ដីសុខគ្រប់ពេលវេលា។
សូមអញ្ជើញមកទស្សនាការដ្ឋានសំណង់នៅគម្រោង ដឹស្តា មេរាហ្កាដិន ផ្ទាល់ ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី2 (ផ្លូវ50ម៉ែត្រ) និងសាកសួរព័ត៌មាននៅការិយាល័យលក់ដែលនៅខាងមុខគម្រោងផ្ទាល់បានរៀងរាល់ម៉ោងធ្វើការ។
លោកអ្នកក៏អាចទាក់ទងសួរនាំព័ត៌មានបន្ថែមពីសហការីលក់យើងខ្ញុំតាមរយៈទូរសព្ទលេខ 𝟗𝟖 / 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ឬចូលរួមជាមួយ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 https://t.me/boreypenghuoth ។
