វិស័យឌីជីថល

IMF បង្កើតយុទ្ធសាស្ត្រថ្មី ដើម្បីតាមដានសេដ្ឋកិច្ចឌីជីថលរបស់ចិន ខណៈចិន វ៉ាដាច់អាម៉េរិកលើបច្ចេកវិទ្យាកុំព្យូទ័រ


មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានប្រកាសថា ខ្លួននឹងតាមដានសម្ទុះកំណើនសេដ្ឋកិច្ចរបស់ចិន ឱ្យបានដិតដល់ ជាពិសេសសេដ្ឋកិច្ចឌីជីថល ដែលជាសមរភូមិបច្ចេកវិទ្យាដ៏សំខាន់ ដែលមហាអំណាចពិភពលោកកំពុងប្រជែងគ្នាយ៉ាងស្រួចស្រាល់។ ទោះបីជាកំពុងរងសម្ពាធជុំទិសក៏ដោយ ក៏ចិនបានឈានដល់របត់ជោគជ័យថ្មីមួយ តាមរយៈការធ្វើទំនើបកម្មកម្មវិធីកុំព្យូទ័រ ដែលដំណើរការដោយបន្ទះឈីបផលិតក្នុងស្រុករហូតវ៉ាដាច់ម៉ូដែលកុំព្យូទ័រកំពូលរបស់សហរដ្ឋអាម៉េរិក នៅក្នុងចំណាត់ថ្នាក់ពិភពលោក។
វិស័យឌីជីថល
ដោយ

សារព័ត៌មាន Euro News បានរាយការណ៍ថា ការវាស់វែងឱ្យត្រឹមត្រូវ នៃសេដ្ឋកិច្ចឌីជីថលរបស់ចិន គឺជាអាទិភាពខ្ពស់សម្រាប់បណ្តាប្រទេសគូប្រជែង ដែលចង់ដឹងពីកម្លាំងពិតរបស់ទីក្រុងប៉េកាំង។ ដើម្បីឆ្លើយតបនឹងការវិវត្តដ៏លឿននេះ IMF និងការិយាល័យស្ថិតិផ្លូវការរបស់ចិនបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាថ្មីមួយក្នុងគោលបំណងកែលម្អប្រព័ន្ធវាស់វែងសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសនេះ។

IMF ទទួលស្គាល់ដ៏គួរឱ្យភ្ញាក់ផ្អើលថា បច្ចុប្បន្នចិន គឺជាមេដឹកនាំពិភពលោកលើវិស័យបញ្ញាសិប្បនិម្មិត និងពាណិជ្ជកម្មអេឡិចត្រូនិក។ ហេតុនេះទំហំសេដ្ឋកិច្ចពិតប្រាកដរបស់ចិនត្រូវតែគណនាឱ្យដិតដល់តាមគំរូស្ថិតិទំនើប ដែលគិតគូរពីតម្លៃ នៃទ្រព្យសកម្មអរូបីដូចជា ប្រព័ន្ធ Cloud Computing និង ទិន្នន័យធំ ឬ Big Data។ កិច្ចសហការថ្មីនេះនឹងបង្កើតជាក្របខណ្ឌរួមមួយក្នុងការវិភាគលើ AI, Cloud Computing, វេទិកាអន្តរការីឌីជីថល និងការគ្រប់គ្រងទិន្នន័យជាទ្រព្យសកម្មយុទ្ធសាស្ត្រ។

មូលនិធិរូបិយបណ្ណអន្តរជាតិ បានសង្កត់ធ្ងន់ថា ស្របពេលការប្រកួតប្រជែងរវាងចិន-អាម៉េរិក និងចិន-អឺរ៉ុប កំពុងឡើងកម្តៅខ្លាំង តែចិន ហាក់បានដើរទៅមុខមុនមួយជំហានបាត់ទៅហើយនៅក្នុងសមរភូមិប្រព័ន្ធកុំព្យូទ័រទំនើប។ ប្រព័ន្ធកុំព្យូទ័រទំនើបរបស់ចិន ដែលដំណើរការដោយបន្ទះឈីបផលិតក្នុងស្រុកទាំងស្រុង បានដណ្តើមយកចំណាត់ថ្នាក់កំពូលក្នុងបញ្ជីកុំព្យូទ័រទំនើប ដែលមានឥទ្ធិពលបំផុតលើលោក ដោយបានវ៉ាដាច់សហរដ្ឋអាម៉េរិកជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០១៧ មក។

ម៉ាស៊ីនកុំព្យូទ័រថ្មីនេះ មានឈ្មោះថា LineShine ត្រូវបានដំឡើងនៅមជ្ឈមណ្ឌលជាតិកុំព្យូទ័រទំនើបក្នុងទីក្រុងបច្ចេកវិទ្យាសិនជិន ដោយវាបានឆក់យកតំណែងជើងឯកពីម៉ូដែល El Capitan របស់មន្ទីរពិសោធន៍ជាតិអាម៉េរិក នៅរដ្ឋកាលីហ្វ័រញ៉ា។ LineShine ត្រូវបានរចនាឡើងសម្រាប់ការគណនាដ៏ស្មុគស្មាញក្នុងល្បឿនមហិមាដែលគ្មានគូប្រៀប សម្រាប់ប្រើប្រាស់ក្នុងការបង្កើតការព្យាករណ៍អាកាសធាតុកម្រិតខ្ពស់ ការបណ្តុះបណ្តាលគំរូ AI ជំនាន់ថ្មី និងកម្មវិធីយុទ្ធសាស្ត្រសំខាន់ៗជាច្រើនទៀត៕

ដោយៈ សរ​ សុជាតិ




អត្ថបទបន្ទាប់


អាជ្ញាធរថៃ ឆ្មក់ចូលបង្ក្រាបទីតាំងផលិត និងចែកចាយថ្នាំសម្រកទម្ងន់ បាស្គី ខុសច្បាប់ដ៏ធំមួយ ក្រោយមានអ្នកស្លាប់ដោយសារលេបថ្នាំនេះ

អ្នកដែលចង់ស្រស់ស្អាតតាមផ្លូវកាត់ដោយសារការលេបថ្នាំសម្រកទម្ងន់ ដែលផ្សព្វផ្សាយលក់តាមប្រព័ន្ធអនឡាញត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានមែនទែន! ដោយពេលន…

ថៃ ផ្ទុះរឿងអាស្រូវសូកប៉ាន់លុយរាប់ម៉ឺនដុល្លារទិញប្រាក់ខែ៤៥០ដុល្លារនៅក្នុងការប្រលងរើសមន្ត្រីរាជការ

ភាពស្អាតស្អំនៅក្នុងប្រព័ន្ធរដ្ឋបាលថៃ កំពុងរងការរិះគន់ និងវាយប្រហារយ៉ាងចាស់ដៃពីសំណាក់មហាជន ក្រោយផ្ទុះរឿងអាស្រូវពុករលួយដ៏ធំបំផុតមួយត្រូវប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ