រាជរដ្ឋាភិបាល

សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យមានច្បាប់ដែលចាត់ទុកបុគ្គល ឬក្រុមដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ជាភេរវករ តើអ្នកជំនាញមានការយល់យ៉ាងណា?


សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាចង់ឱ្យរាជរដ្ឋាភិបាលកម្ពុជាបង្កើតច្បាប់ថ្មីមួយ ដែលចាត់ទុកក្រុម ឬបុគ្គលណាដែលមានគម្រោងការ ឬបង្កើតចលនាប្រឆាំងនិយមឱ្យមានភាពវឹកវរ អសន្តិសុខក្នុងសង្គម និងចង់ផ្តួលរលំរដ្ឋាភិបាលស្របច្បាប់ គឺជាភេរវករ។ ការបង្ហើបពីគម្រោងរៀបចំច្បាប់ថ្មីនេះ បានធ្វើឡើងនៅក្នុងសុន្ទរកថា សម្ដេចតេជោ ហ៊ុន សែន នាក្នុងពិធីអបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ ៧ មករា។ តើអ្នកជំនាញចំពោះគម្រោងបង្កើតច្បាប់ថ្មីរបស់គណបក្សកាន់អំណាច?
រាជរដ្ឋាភិបាល
ដោយ

នៅចំពោះមុខសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាប្រមាណ២ម៉ឺននាក់ ដែលចូលរួមកម្មវិធីអបអរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានថ្លែងថា វាល្មមដល់ពេលហើយដែលកម្ពុជាត្រូវបង្កើតឱ្យមានច្បាប់ដែលចាត់បុគ្គល ឬក្រុមណា ដែលមានគម្រោងការ ឬបង្កើតចលនាប្រឆាំងជ្រុលនិយម បង្កភាពវឹកវរ អសន្តិសុខក្នុងសង្គម និងប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ជាភេរវករ។

ជុំវិញគម្រោងរៀបចំច្បាប់ថ្មីនេះដែរលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញការគាំទ្រចំពោះគម្រោងបង្កើតឱ្យមានថ្មីខាងលើនេះ ព្រោះលោកយល់ថា ច្បាប់ថ្មីនេះបង្កើតឡើងក្នុងគោលបំណងដើម្បីការពារ និងរក្សាសុខសន្តិភាពតែប៉ុណ្ណោះ។ អ្នកជំនាញរូបនេះជឿជាក់ថា ការបកស្រាយណាមួយរបស់ច្បាប់ពីការកំណត់ព្រំដែន និងវិសាលភាពមិនបានច្បាស់នឹងនាំឱ្យមានការប្រតិកម្មជាក់ជាមិនខាន។

ដោយឡែកលោក អំ សំអាត នាយកប្រតិបត្តិអង្គការលីកាដូយល់ឃើញថា កម្ពុជាមានច្បាប់ច្រើនប្រឆាំងនឹងភេរវកម្ម ហើយគួរអនុវត្តច្បាប់ដែលមានស្រាប់ឱ្យមានប្រសិទ្ធិភាពទើបជារឿងល្អ ខណៈការបង្កើតច្បាប់នីមួយៗត្រូវសិក្សា និងពិចារណាឱ្យបានច្បាស់លាស់។

ជាមួយគ្នានេះលោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាពយល់ឃើញថា នៅក្នុងស្ថានភាពបច្នុប្បន្ន កម្ពុជាពុំទាន់មានភាពចាំបាច់ត្រូវបង្កើតច្បាប់ថ្មីនោះទេ ហើយប្រសិនបើនៅតែមានការបង្កើតច្បាប់ថ្មីមែននោះប្រាកដជាមានមតិប្រតិកម្មពីអន្តរជាតិ ហើយអាចនឹងធ្វើឱ្យបាត់បង់ឱកាសក្នុងការអភិវឌ្ឍជាតិផងដែរ។

បើតាមប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បច្ចុប្បន្នកម្ពុជាមានច្បាប់ដែលបានអនុម័តចូលជាធរមានជាច្រើន ដែលសមស្របគ្រប់គ្រាន់ក្នុងការចាត់វិធានការ ផ្តន្ទាទោស និងការពារភាពវឹកវរ អសន្តិសុខក្នុងសង្គមយ៉ាងមានប្រសិទ្ធិភាពផងដែរ៕

អត្ថបទដោយ៖ ជា ម៉ារ៉ា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


ក្រុមហ៊ុន វីរៈ ប៊ុនថាំ ចាប់ដៃជាមួយកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដើម្បីជំរុញកំណើនភ្ញៀវទេសចរ

ក្រុមហ៊ុន វីរៈ ប៊ុនថាំ រំពឹងអាចទាក់ទាញភ្ញៀវទេសរចរជាតិ និងអន្តរជាតិបានប្រមាណ៥០ម៉ឺននាក់នៅក្នុងឆ្នាំ២០២៥ និងប្រមាណ១លាននាក់នៅក្នុងឆ្នាំ២០…

តើ SME ត្រូវពង្រឹងខ្លួនបែបណា ដើម្បីអាចទទួលបានកម្ចីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ?

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យសហគ្រាសធុនតូច និងមធ្យម (SME) ជាវិស័យអាទិភាព និងជាឆ្អឹងខ្នងក្នុងការជួយគាំទ្រកំណើនសេដ្ឋកិច្ច និងលើកក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ