
ក្រុមហ៊ុនទាំង៣ ដែលបានស្នើទៅផ្សារភាគហ៊ុនញ៉ូយ៉ក់នោះ រួមមាន ក្រុមហ៊ុន China Unicom Hong Kong, China Mobile និង China Telcom Corp។
ផ្សារភាគហ៊ុនញ៉ូយ៉ក់បានសម្រេចថាដកក្រុមហ៊ុនទូរគមនាគមន៍ចិនទាំង៣នេះ ចេញពីបញ្ជីផ្សារភាគហ៊ុននៅក្នុងខែមករានេះ បន្ទាប់ពីមានមានបញ្ជាពីអតីតប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ ដែលបានរារាំងជនជាតិអាមេរិកមិនឲ្យវិនិយោគនៅក្នុងក្រុមហ៊ុនសារធារណៈទាំងនេះទេ ដោយទីក្រុងវ៉ាស៊ិនតោនយល់ថា ក្រុមហ៊ុនចិនទាំង៣នេះ មានទាក់ទងជាមួយនឹងយោធាចិន។
ការហាមឃាត់ការវិនិយោគរបស់អាមេរិក បានបង្កឲ្យមានការធ្លាក់ចុះយ៉ាងខ្លាំងសម្រាប់ក្រុមហ៊ុនទាំងនេះ ដោយវិនិយោគិនអាមេរិក បានលក់ភាគហ៊ុនរបស់ខ្លួនយ៉ាងឆាប់រហ័ស។
ការត្រួតពិនិត្យរបស់ផ្សារភាគហ៊ុនញ៉ូយ៉ក់ទៅលើសំណើររបស់ក្រុមហ៊ុនចិនទាំង៣នេះ នឹងធ្វើឡើងនៅក្នុងរយៈពេល២៥ថ្ងៃ ចាប់ពីថ្ងៃដែលពួកគេបានដាក់ឯកសារស្នើសុំ កាលពីថ្ងៃទី
None