អត្ថបទក្រុមហ៊ុន

TikTok ផ្ដល់មុខងារពិសេស ការណែនាំ និងបច្ចេកវិទ្យាថ្មីៗដើម្បីបង្កើនបទពិសោធនៃការទស្សនារបស់សហគមន៍កម្ពុជា


សហគមន៍នៅលើ TikTok បានពង្រីកប្រជាប្រិយភាពរបស់ខ្លួនដល់អ្នកប្រើប្រាស់ជាច្រើនជំនាន់ ចាប់ពីក្រុមយុវវ័យរហូតដល់កក្រុមមនុស្សវ័យចំណាស់និងបុគ្គលគ្រប់រូបក្នុងចន្លោះនៃអាយុដែលបានលើកឡើង។ យើងបានកសាងទំនុកចិត្ដជាមួយមហាជនជាច្រើនប្រភេទទាំងនោះដោយកំណត់មុខងារមាតិកាទៅតាមអាយុអ្នកប្រើប្រាស់ ផ្ដល់សិទ្ធិអំណាចដល់សហគមន៍របស់យើងជាមួយមុខងារគ្រប់គ្រងមាតិកា និងគាំទ្រដល់ក្រុមគ្រួសារជាមួយ មុខងារគ្រប់គ្រងរបស់ឪពុកម្ដាយ។ ថ្ងៃនេះ យើងនឹងប្រកាសមុខងារពិសេស និងបច្ចេកវិទ្យាថ្មីៗ ដែលនឹងជួយដល់អ្នកទស្សនាក្នុងការកែសម្រួលនូវជម្រើសនៃវីដេអូតាមចំណ
TikTok ផ្ដល់មុខងារពិសេស ការណែនាំ និងបច្ចេកវិទ្យាថ្មីៗ
ដោយ

មុខងារថ្មីសម្រាប់កែសម្រួលមាតិកាតាមចំណូលចិត្ដ

ផ្នែកមួយដែលធ្វើឱ្យបទពិសោធនៃការប្រើប្រាស់ TikTok មានភាពអស្ចារ្យនោះ គឺសមត្ថភាពអនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្វែងរកចំណាប់អារម្មណ៍ថ្មីៗ ក្រុមអ្នកបង្កើតមាតិកាល្អៗ និងគំនិតថ្មី ប្លែកបាន។ យើងបានបង្កើតប្រព័ន្ធណែនាំរបស់យើងដោយគិតគូរពីសុវត្ថិភាព ពីព្រោះមាតិកាក្នុងទំព័រ For You របស់បុគ្គលម្នាក់ៗ អាចកើតចេញពីអ្នកបង្កើតមាតិកាណាម្នាក់ ដែលពួកគេមិនចង់តាមដាន ឬទាក់ទងនឹងចំណាប់អារម្មណ៍ ដែលពួកគេមិនចង់ចែករំលែក។ ឧទាហរណ៍ថា ប្រភេទមាតិកាមួយចំនួនមិនត្រូវបានអនុញ្ញាតឱ្យធ្វើការណែនាំ នោះទេ ហើយអ្នកចូលទស្សនាអាចប្រើប្រាស់មុខងារ «មិនចាប់អារម្មណ៍»(not interested)របស់យើងដើម្បីធ្វើការរំលងវីដេអូស្រដៀងគ្នានេះដោយស្វ័យប្រវត្ដិនៅពេលក្រោយ [អាមេរិក កាណាដា ចក្រភពអង់គ្លេស៖ រំលងវីដេអូពីអ្នកបង្កើតមាតិកា ដែលប្រើប្រាស់សម្លេងដូចគ្នា]។

ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកទស្សនាជាមួយវិធីសាស្ដ្រកែសម្រួលបទពិសោធទស្សនារបស់ពួកគេ យើងនឹងដាក់ដំណើរការមុខងារមួយ ដែលអ្នកប្រើប្រាស់អាចបិទដោយស្វ័យប្រវត្ដិនូវវីដេអូដែលប្រើពាក្យពេចន៍ ឬហាសថេកស៍ (Hashtag)ដែលពួកគេមិនចង់ឃើញនៅក្នុងទំព័រ For You ឬ Following របស់ពួកគេ មិនថា ដោយសារតែលោកអ្នកទើបបញ្ចប់គម្រោងអភិវឌ្ឍលំនៅឋាន និងលែងត្រូវការវីដេអូបង្រៀនឱ្យចេះធ្វើខ្លួនឯងទៀត ឬលោកអ្នកមិនចង់មើលពីរូបមន្ដក្នុងការធ្វើម្ហូប អាហារដែលផ្សំចេញពីទឹកដោះគោ ឬជាម្ហូបសាច់ ដោយសារតែពេលនេះលោកអ្នកបានផ្លាស់ប្ដូរមកទទួលទានអាហារផលិតពីបន្លែធម្មជាតិកាន់តែច្រើនវិញ។ មុខងារសំខាន់នេះនឹងដាក់ឱ្យដំណើរការសម្រាប់អ្នកប្រើប្រាស់គ្រប់រូបនៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ។ការធ្វើបច្ចុប្បន្នភាពចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតសេចក្ដីណែនាំនានា

យើងចង់ធ្វើអ្វីមួយឱ្យមានជាប្រយោជន៍ចំពោះអ្នកដែលប្រើប្រាស់កម្មវិធីរបស់យើង ហើយយើងប្ដេជ្ញាបង្កើតឱ្យមាននូវបរិយាកាសមួយដែលពួកគេអាចបង្ហាញពីខ្លួនឯងលើប្រធានបទផ្សេងៗ ខណៈមានកិច្ចការពារប្រឆាំងនឹងការប្រឈមដែលអាចកើតមាន ឬរំខានដល់បទពិសោធនៃការទស្សនា។ កាលពីឆ្នាំមុន យើងបានចាប់ផ្ដើមសាកល្បងមធ្យោបាយជាច្រើន ដើម្បីបញ្ជៀសការណែនាំមាតិកាស្រដៀងគ្នាជាបន្ដបន្ទាប់លើប្រធានបទនានា ដែលទំនងជាគ្រប់គ្រាន់សម្រាប់វីដេអូតែមួយ តែអាចមានបញ្ហា បើទស្សនាម្ដងហើយម្ដងទៀត ដូចជា ប្រធានបទទាក់ទងនឹងការតមអាហារ ការហាត់ប្រាណខ្លាំងហួសកម្រិត រឿងទុក្ខសោក និងប្រធានបទអំពីសុខុមាលភាពផ្សេងទៀត។ យើងក៏បាននឹងកំពុងតែសាកល្បងមធ្យោបាយនានាដើម្បីសម្គាល់ថា តើប្រព័ន្ធរបស់យើងពិតជាអាចធ្វើការណែនាំដោយអចេតនានូវមាតិកាដែលមិនសូវគួរឱ្យចាប់អារម្មណ៍ដល់អ្នកទស្សនាដែរឬយ៉ាងណា។

ជាលទ្ធផលនៃការសាកល្បង និងការអនុវត្ដដដែលៗរបស់យើងនៅសហរដ្ឋអាមេរិក យើងបានធ្វើឱ្យបទពិសោធនៃការទស្សនាកាន់តែប្រសើរឡើង។ ដូច្នេះ ពេលនេះ អ្នកទស្សនាបានឃើញវីដេអូអំពីប្រធានបទទាំងនោះកាន់តែតិចទៅៗ។ យើងនៅតែអនុវត្ដដដែលៗលើការងារនេះ ដោយគិតគូរទៅដល់ភាពប្រហាក់ប្រហែលគ្នា។ ឧបមាថា ប្រភេទមាតិកាមួយចំនួនអាចមានទាំងសាច់រឿងលើកទឹកចិត្ដ និងសោកសៅ ដូចជា មាតិកាស្ដីពីការជាសះស្បើយនៃអាការទទួលទានអាហារខុសប្រក្រតីផងដែរ។ យើងក៏កំពុងអភិវឌ្ឍប្រព័ន្ធរបស់យើងឱ្យស្គាល់ភាសាថ្មីៗ ក៏ដូចជាមានបំណងក្នុងការពង្រីកវិសាលភាពនៃការសាកល្បងរបស់យើងទៅដល់ទីផ្សារកាន់តែច្រើននៅរយៈពេលប៉ុន្មានខែខាងមុខនេះ។ គោលបំណងរបស់យើងគឺសម្រាប់ទំព័រ For You របស់អ្នកប្រើប្រាស់នីមួយៗដើម្បីបង្ហាញភាពទូលំទូលាយនៃមាតិកា អ្នកបង្កើតមាតិកា និងប្រធានបទនានា ដែលពួកគេនឹងចូលចិត្ដ។

ការណែនាំកម្រិតមាតិកា ដើម្បីជួយការពារបន្ថែមទៀតនូវបទពិសោធនៃការទស្សនា

មិនថា អ្នកប្រើប្រាស់ចូល TikTok ស្វែងរកគំនិតល្អៗស្ដីពីរូបមន្ដម្ហូប មានការសើចសប្បាយបន្ទាប់ពីធ្វើការពេញមួយថ្ងៃ ឬស្វែងរកចំណាប់អារម្មណ៍ថ្មីៗតាមរយៈទំព័រFor You របស់ពួកគេ យើងនៅតែបន្ដធ្វើការបង្កើតនូវបទពិសោធទស្សនាប្រកបដោយសុវត្ថិភាព និងរីករាយ។ គោលការណ៍ណែនាំសហគមន៍របស់យើង គឺជាស្នូលមួយដែលសំខាន់សម្រាប់បញ្ហានេះ ដោយការកំណត់ស្ដង់ដារសម្រាប់អ្វីដែលត្រូវបានអនុញ្ញាត និងមិនត្រូវបានអនុញ្ញាតនៅលើភ្លែតហ្វមរបស់យើង។ ជាមួយគោលការណ៍ដ៏តឹងរឹងទាំងនេះ យើងយល់់ថា អ្នកប្រើប្រាស់ទំនងជាចង់ជៀសវាងប្រភេទមាតិកាមួយចំនួនដោយផ្អែកលើចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់ពួកគេ។ មែនហើយ! សម្រាប់សមាជិកសហគមន៍ជាយុវវ័យរបស់យើង មាតិកាខ្លះអាចផ្ទុកប្រធានបទបែបចាស់ទុំ និងស្មុគស្មាញ ដែលអាចឆ្លុះបញ្ចាំងពីបទពិសោធផ្ទាល់ខ្លួន ឬព្រឹត្ដិការណ៍ក្នុងពិភពពិត ដែលបង្កើតឡើងសម្រាប់ទស្សនិកជនដែលមានវ័យចំណាស់។

ដោយទទួលស្គាល់ចំណុចនេះ យើងកំពុងធ្វើការបង្កើតប្រព័ន្ធថ្មីមួយដើម្បីរៀបចំមាតិកាដែលផ្អែកលើភាពងាយស្រួលយល់នៃសាច់រឿង។ មនុស្សជាច្រើននឹងស៊ាំជាមួយនឹងប្រព័ន្ធស្រដៀងៗគ្នាទាំងនេះពីការប្រើប្រាស់របស់ពួកគេនៅក្នុងឧស្សាហកម្មភាពយន្ត ទូរទស្សន៍ ឬការលេងហ្គេមជាដើម ហើយយើងកំពុងបង្កើត ជាមួយនឹងគំនិតទាំងនេះ ខណៈពេលដែលយើងក៏ដឹងថា យើងត្រូវការអភិវឌ្ឍភាពវិសេសតែមួយគត់ចំពោះកម្មវិធី TikTok។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ យើងនឹងចាប់ផ្តើមដំណើរការកំណែថ្មីដំបូង ដើម្បីជួយទប់ស្កាត់នូវមាតិកាសម្រាប់មនុស្សពេញវ័យមួយចំនួនដែលមានសភាពហួសហេតុពេក ដោយមិនឱ្យទៅដល់ទស្សនិកជន (ក្មេងអាយុក្រោម ១៨ ឆ្នាំ) [សហរដ្ឋអាមេរិក៖ ទប់ស្កាត់ការរីកសាយភាយទៅដល់អ្នកប្រើប្រាស់អាយុចន្លោះពី ១៣-១៧ ឆ្នាំ]។ នៅពេលដែលយើងរកឃើញថា វីដេអូមានសាច់រឿងសម្រាប់មនុស្សពេញវ័យ ឬបែបស្មុគស្មាញ ជាឧទាហរណ៍ ឈុតឆាកប្រឌិតដែលគួរឱ្យខ្លាចពេក ឬជ្រុលហួសហេតុសម្រាប់ទស្សនិកជនវ័យក្មេង ពិន្ទុវាយតម្លៃនៃកម្រិតចាស់ទុំនឹងត្រូវបានដាក់ឱ្យជ្រៀតចូលក្នុងវីដេអូ ដើម្បីជួយទប់ស្កាត់អ្នកដែលមានអាយុក្រោម ១៧ ឆ្នាំក្នុងការទស្សនានៅលើ TikTok។ យើងបានផ្តោតលើការការពារបន្ថែមទៀតនូវបទពិសោធយុវវ័យជាអាទិភាព ហើយនៅក្នុងប៉ុន្មានខែខាងមុខនេះ យើងមានគម្រោងក្នុងការបន្ថែមមុខងារថ្មី ដើម្បីផ្តល់នូវជម្រើសចម្រាញ់មាតិកាលម្អិតសម្រាប់សហគមន៍របស់យើងទាំងមូល។ ដូច្នេះពួកគេអាចរីករាយនឹងអ្វីដែលពួកគេចូលចិត្តកាន់តែច្រើន។

ការកសាងតម្រូវការសហគមន៍ពិភពលោករបស់យើង

នៅពេលដែលយើងបន្តបង្កើត និងកែលម្អប្រព័ន្ធទាំងនេះ យើងមានសេចក្តីរំភើបចំពោះឱកាសរួមចំណែកប្រកួតប្រជែងក្នុងឧស្សាហកម្មដែលដំណើរការយូរអង្វែងទាក់ទងនឹងការកសាងទស្សនិកជនជាច្រើន និងជាមួយប្រព័ន្ធណែនាំអំពីព័ត៌មានសម្រាប់ប្រភេទបុគ្គលនីមួយៗ។ យើងក៏ទទួលស្គាល់ថា អ្វីដែលយើងព្យាយាមសម្រេចឱ្យបានជោគជ័យ គឺមានភាពស្មុគស្មាញ ហើយយើងអាចនឹងមានកំហុសខ្លះ។ ការផ្តោតចម្បងរបស់យើងនៅតែជាការបង្កើតបទពិសោធន៍ប្រកបដោយសុវត្ថិភាព និងភាពរីករាយបំផុតសម្រាប់សហគមន៍របស់យើង ហើយយើងនឹងបន្តស្តាប់នូវមតិកែលម្អពីសហគមន៍របស់យើង និងបន្តការប្រឹក្សាជាមួយអ្នកជំនាញឯករាជ្យ រួមទាំងក្រុមប្រឹក្សាផ្ដល់យោបល់ផ្នែកសុវត្ថិភាពអឺរ៉ុប [LOCALISE]៕




អត្ថបទបន្ទាប់


ឥណ្ឌានិយាយថា ក្រុមហ៊ុនផលិតទូរស័ព្ទចិន Oppo បានគេចវេះពន្ធបង់ពន្ធក្នុងតម្លៃ ៥៥០ លានដុល្លារ

អាជ្ញាធរឥណ្ឌា បានចោទប្រកាន់អង្គភាពក្នុងស្រុកនៃក្រុមហ៊ុនផលិតស្មាតហ្វូនដ៏មួយរបស់ចិន គឺក្រុមហ៊ុន Oppo ពីបទគេចវេសបង់ពន្ធគយដែលមានតម្លៃជាទឹកប្រ…

រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកព្រលះមន្ត្រីគ្រាក់ៗរបស់រុស្ស៊ី នៅក្នុងជំនួប G20

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក លោកស្រីចេនេត យេលេន (Janet Yellen) បានថ្កោលទោសយ៉ាងខ្លាំងចំពោះ «សង្រ្គាមដ៏ព្រៃផ្សៃ និងអយុត្តិធម៌» រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ