វិនិយោគ​-​ដីធ្លី

បើ​វិនិយោគ​លើ​ដីធ្លី អ្នក​ត្រូវ​គិត​ដល់​គន្លឹះ​៦​ចំណុច​!


លោក​ ង៉ែត ជូ ជាអ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​ជា​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​ពិគ្រោះ​យោបល់ Emerging Markets Consulting (EMC)។ លោក ង៉ែត ជូ ក៏ត្រូវបាន​គេ​មើល​ឃើញ​ថា ជា​អ្នក​វិនិយោគ​សកម្ម​នៅ​ក្នុង​វិស័យ​ដីធ្លី​ផង​ដែរ បើ​ទោះ​បី​ជា​គម្រោង​ដីធ្លី​ដែល​លោក​វិនិយោគ​មិន​មាន​ទំហំ​ទឹក​ប្រាក់​ដល់​រាប់​រយ​លាន​ដុល្លារ​ក្ដី។ បច្ចុប្បន្ន លោក ង៉ែត ជូ កំពុង​វិនិយោគ​លើ​គម្រោង​ដីធ្លី​មួយ​កន្លែងទំហំប្រហែល ១០ហិកតា នៅឧដុង្គ ជាយរាជធានី​ភ្នំពេញ ដែល​លោក​គ្រោងនឹង​ប្រែក្លាយ​ជា​រមណីយដ្ឋាន​ធម្មជាតិ។
អ្នក​ជំនាញ​សេដ្ឋកិច្ច​មួយ​រូប បាន​បង្កើត​គម្រោង​វិនិយោគ​"មហាយាន" ទិញ​ដី​ដាំ​ឈើ​ប្រណីត​និង​បង្កើត​រមណីយដ្ឋានធម្មជាតិ។
ដោយ

លោក ង៉ែត ជូ បាន​ចែក​រំលែក​ដល់​អ្នក​ទាំងឡាយ ដែល​ចង់​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការ​វិនិយោគ​លើ​ដីធ្លី នូវ​គន្លឹះសំខាន់ៗ ៦ ចំណុច ដូចខាងក្រោម៖ 

១) គិត​ពី​ការ​វិនិយោគ​រយៈពេល​វែង 

តាម​គោលការណ៍​គណនេយ្យ ដី​ជា​ទ្រព្យ​សកម្ម​រយៈពេល​វែង ពោល​គឺ​មិន​អាច (ឬ​​ពិបាក​នឹង) បង្វិល​ជា​សាច់ប្រាក់​ក្នុង​រយៈពេល​ខ្លី (ក្នុង​រយៈពេល​១​ឆ្នាំ)​ណាស់។ ដូច្នេះ ពេល​វិនិយោគ​ត្រូវ​គិត​ថា ជា​ការ​វិនិយោគ​រយៈពេល​វែង ពោល​គឺ ៥​-១០​ឆ្នាំ ទើប​ជា​ការ​ប្រសើរ។ មនុស្ស​ជា​ច្រើន​យល់​ខុស​និង​បរាជ័យ​ដោយសារ​មូលហេតុ​នេះ។

២) វិនិយោគ​នៅ​តំបន់​ជាយ​ក្រុង 

ចន្លោះ​ពី ៣០​គម​-៥០​គម ពី​កណ្តាល​ក្រុង​ភ្នំពេញ ដែល​ការ​អភិវឌ្ឍ​ក្រុង​អាច​រីក​ទៅ​ដល់​ក្នុង​រយៈពេល ៥​-១០​ឆ្នាំ​ខាង​មុខ។

លោក ង៉ែត ជូ អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច។

៣) កុំ​ហូប​ផ្លែ​ខ្ចី 

ទោះ​ជា​ចំណេញ​ច្រើន​បន្ទាប់​ពី​វិនិយោគ​មួយ​រយៈ ក៏​មិន​ត្រូវ​លក់​ចេញ​ដែរ ប្រសិន​បើ​នៅ​មាន​សក្តានុពល​ខ្ពស់ (អាច​នៅ​ឡើង​ថ្លៃ​ច្រើន)។ ទុក​ឲ្យ​ទុំ​ជោរ​ទើប​ជា​ការ​ល្អ។ ព្រោះ​បើ​ទោះ​ជា​លក់​ចេញ​យក​ប្រាក់​ទៅ​វិនិយោគ​កន្លែង​ផ្សេង​ក៏​អ្នក​មិន​ប្រាកដ​ថា នឹង​ទទួល​បាន​ផល​ចំណេញ​ច្រើន​នោះ​ទេ។ ម្យ៉ាង ត្រូវ​ចំណាយ​លើ​កម្រៃ​ជើងសារ ថ្លៃ​ផ្ទេរ​សិទ្ធិ​កាន់​កាប់ និង​ហានិភ័យ​នានា។ល។

៤) កុំ​ងាយ​ឲ្យ​រង្វាន់​ខ្លួន​ឯង​ពេក 

បើ​យល់​ថា ធនធាន​ដែល​អ្នក​មាន​ល្មម​សមរម្យ​ហើយ អ្នក​អាច​លក់​និង​ដក​ប្រាក់​មួយ​ចំណែក​ដើម្បី​ចំណាយ​ឬ​ទិញ​អ្វីៗ​ដែល​អ្នក​ចង់​បាន ដូចជា ដូរ​រថយន្ត​ថ្មី ទៅ​កម្សាន្ត​នៅ​បរទេស។ល។ ប៉ុន្តែ បើ​អ្នក​នៅ​ក្នុង​ដំណាក់កាល​កសាង​ទ្រព្យ កុំ​ងាយ​ឲ្យ​រង្វាន់​ខ្លួន​ឯង​អី មិន​តែ​ប៉ុណ្ណោះ រៀងរាល់​ពេល​លក់ អ្នក​គួរតែ​ថែមទុន​វិនិយោគ​ដើម្បី​វិនិយោគ​លើ​ជម្រើស​ដែល​ប្រសើរ​ជាង​អ្វី​ដែល​អ្នក​បាន​លក់​ចេញ។ 

៥) មាន​ប្រភព​ចំណូល​ផ្សេង​រឹងមាំ 

ដើម្បី​ឲ្យ​ការ​វិនិយោគ​ទទួល​បាន​ជោគជ័យ​ខ្លាំង អ្នក​មិន​ត្រូវ​បេះ​គ្រាប់​ពូជ​ហូប​ដោយ​លក់​ដី​រួច​ដក​ទុន​មួយ​ផ្នែក​ចាយ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ត្រូវ​មាន​ចំណូល​ពី​មុខ​របរ​ផ្សេង​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ និង​បន្ថែម​ទុន​ជានិច្ច។

៦) មាន​ប្រភព​ទុន​ដែល​មាន​ការ​ប្រាក់​ទាប

ត្រូវ​រក្សា​ប្រវត្តិ​ឥណទាន​ល្អ ខ្ចី​សង​ទៀង​ទាត់​ដើម្បី​ទទួល​បាន​កម្ចី​ការ​ប្រាក់​ទាប​ពី​ធនាគារ (យ៉ាង​ហោច​ណាស់​ក៏​ចន្លោះ​ពី ៨​-១១% ក្នុង​១​ឆ្នាំ​ដែរ)៕

None



អត្ថបទបន្ទាប់


សង្ក្រាន្ដនៅសៀមរាប៤ថ្ងៃ ទទួលបានភ្ញៀវទេសចរជាង១,៨លាននាក់

ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តលើកទី៦នៅខេត្តសៀមរាបឆ្នាំ២០១៨ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ១,៨២លាននាក់ កើ…

ហេតុ​ផល​មួយចំនួន​ដែលអ្នក​គួរទស្សនា​កុន​​ខ្មែររឿង«វិបល្លាស/រចនា»!

តាំងពី​សម័យ​កើតមាន​រោងកុន​ទំនើប​ព្រោង​ព្រាត​ក្នុង​រយៈពេល​៤-៥​ឆ្នាំ​ចុងក្រោយ​នេះ សឹង​តែ​អាច​និយាយបានថា ខ្ញុំ​មិន​ដែល​មើល​ភាពយន្តខ្មែរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ