ហេដ្ឋារចនាសម្ព័ន្ធ

ប្រមុខរាជរដ្ឋាភិបាល វាយតម្លៃថា តំបន់ទន្លេបាទី និងភ្នំតាម៉ៅនឹងក្លាយជាជាយក្រុងភ្នំពេញ នៅ២០ឆ្នាំខាងមុខ


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញជំនឿថា នៅ២០ឆ្នាំខាងមុខ តំបន់ទន្លេបាទី និងតំបន់ភ្នំតាម៉ៅ នឹងក្លាយទៅជាជាយក្រុងរាជធានីភ្នំពេញ ក្រោយសម្តេចសង្កេតឃើញថា បច្ចុប្បន្នការអភិវឌ្ឍនៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ គឺមានការរីកចម្រើនជាបន្តបន្ទាប់ និងបានតភ្ជាប់កាន់តែជិត ខណៈតំបន់ភាគខាងត្បូងភ្នំពេញ ក៏នឹងក្លាយជាតំបន់ដ៏មានសក្តានុពលមួយសម្រាប់សកម្មភាពសេដ្ឋកិច្ចផងដែរ ក្រោយមានការបង្កើតគម្រោងអាកាសយានដ្ឋានអន្តរជាតិ តេជោ និងគម្រោងព្រែកជីក ហ្វូណន តេជោ។
ហេដ្ឋារចនាសម្ព័ន្ធ
ដោយ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កត់សម្គាល់ឃើញថា នៅប៉ុន្មានឆ្នាំចុងក្រោយតំបន់ភាគខាងត្បូង រាជធានីភ្នំពេញ មានការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលបានប្រែក្លាយទៅជាតំបន់មួយក៏មានសក្តានុពលក្នុងការពង្រីកសកម្មភាពសេដ្ឋកិច្ចនាថ្ងៃអនាគត។ តាមរយៈការពង្រីកការតភ្ជាប់ និងការអភិវឌ្ឍជាបន្តបន្ទាប់នៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញនេះ បានធ្វើឱ្យសម្តេចធិបតីមានជំនៀជឿជាក់ថា នៅ២០ឆ្នាំខាងមុខតំបន់ន្លេបាទី និងភ្នំតាម៉ៅ នឹងក្លាយទៅជាជាយទីក្រុងភ្នំពេញ ដែលនឹងជំរុញឱ្យតំបន់នោះមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងមានសក្តានុពលខ្ពស់សម្រាប់ប្រជាពលរដ្ឋរស់នៅ។

​ជាមួយគ្នានេះលោកបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia បានបង្ហាញការគាំទ្រ និងយល់ស្របចំពោះការវាយតម្លៃរបស់ សម្តេចធិបតី ដែលរំពឹងនៅ២០ឆ្នាំខាងមុខតំបន់ទន្លេបាទី និងភ្នំតាម៉ៅនឹងក្លាយជាជាយទីក្រុងភ្នំពេញ។ យល់ស្រប ក៏ដោយសារលោកបណ្ឌិតជឿជាក់ថា រាជរដ្ឋាភិបាលទំនងជាមានប្លង់មេក្នុងការអភិវឌ្ឍតំបន់ភាគខាងត្បូងរាជធានីភ្នំពេញនេះ។ សម្រាប់អ្នកជំនាញរូបនេះ នៅពេលតំបន់ទន្លេបាទី និងភ្នំតាម៉ៅក្លាយជាជាយក្រុងភ្នំពេញ ចង់ ឬមិនចង់វានឹងជួយជំរុញឱ្យតម្លៃដីធ្លីនៅតំបន់នោះនឹងមានការកើនឡើងមួយកម្រិតទៀត។

​គួរជម្រាបថា ការឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងនាពិធីបើកការដា្ឋនសាងសង់ស្ពានអាកាសភ្លោះចំណុចប្រសព្វមហាវិថី សម្ដេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។ សម្តេចធិបតី បានចាត់ទុកការស្ថាបនាស្ពានអាកាសភ្លោះរវាងព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាលនេះ គឺជាការគិតគូរវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាលំហូរចរាចរក្នុងតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ និងដើម្បីតភ្ជាប់ទៅនឹងប្រព័ន្ធឡូជីស្ទីកនៃគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ និងគម្រោង «ព្រែកជីកហ្វូណនតេជោ» ឱ្យកាន់តែមានភាពប្រទាក់ក្រឡាគ្នាសម្រាប់ជាប្រយោជន៍ជាតិ និងប្រជាជន៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន Xiaomi ដាក់បង្ហាញជាផ្លូវការនូវទូរសព្ទត្រកូល Redmi ចុងក្រោយគេបង្អស់ Redmi 13 និង Redmi Pad Pro ដ៏អស្ចារ្យក្នុងពេលតែមួយ!!

នៅថ្ងៃទី 15 មិថុនា ឆ្នាំ 2023 គឺជាថ្ងៃដែលអ្នកគាំទ្រទូរសព្ទត្រកូល Redmi បានទន្ទឹងរង់ចាំអស់ពេលជាយូរមកហើយ នោះគឺជាការបង្ហាញនូវសមាជិកចុងក្រ…

តើវត្តមានព្រែកជីក ហ្វូណន តេជោ អាចធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-វៀតណាម មានភាពល្អក់កករដែរ ឬទេ?

គម្រោងព្រែកជីក ហ្វូណន តេជោ ដែលជាគម្រោងប្រវត្តិសាស្រ្តមួយរបស់កម្ពុជានឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ខាងមុខនេះ ដោយវានឹងក្លាយជាផ្លូវទឹក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ