ទេសចរណ៍-កំពត

ខេត្តកំពត ឈរ​លំដាប់​មុខគេ​ទទួល​ភ្ញៀវ​ទេសចរ​​ក្នុង​អំឡុងថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​​ចិន-​វៀតណាម


ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាមកន្លងទៅថ្មីៗនេះ មានទេសចរធ្វើដំណើរទៅកម្សាន្តនៅរមណីយដ្ឋាននានាទូទាំងប្រទេសកម្ពុជា មានចំនួន ៨៦៤,៧៧០នាក់ កើនឡើងប្រមាណ ៥៤.៥៦ភាគរយ ដោយក្នុងនោះ ភ្ញៀវទេសចរបរទេស មានជាង ១០៥,០០០ នាក់។ ក្នុងនោះដែរ​ ខេត្តកំពត​ ត្រូវបានកត់សម្គាល់ឃើញថា ឈរ​លំដាប់​នាំមុខគេក្នុងចំណោម​ខេត្តក្រុង ដែលជា​ទិសដៅ​ទេសចរណ៍​ដទៃទៀត។​ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលបានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ។
នេះជារមណីយដ្ឋានឋានសួគ៌បូកគោនៅខេត្តកំពត (រូបថត៖ ហ្វេសប៊ុក Thansur Sokha Hotel)
ដោយ

ក្នុងចំណោម២៥ខេត្តក្រុង ខេត្តកំពត ជាប់ចំណាត់ថ្នាក់លេខ១ ដោយទទួលបានភ្ញៀវទេសចរប្រមាណ ១២៦,៨៩០នាក់ កើនឡើងប្រមាណ ៥១.៦៤ ភាគរយ បើធៀបឆ្នាំ២០១៧ ក្នុងនោះ អ្នកទេសចរទៅកម្សាន្តនៅរមណីយដ្ឋានឋានសួគ៌បូកគោ មានចំនួនប្រមាណ ៦៩,៧០០នាក់។ 

ចំណែកខេត្តកែបជាប់ចំណាត់ថ្នាក់លេខ២ ដោយទទួលបានភ្ញៀវទេសចរប្រមាណ១០ម៉ឺន៥ពាន់នាក់ ខណៈខេត្តសៀមរាបជាប់ចំណាត់លេខ៣ ដោយទទួលបានភ្ញៀវទេសចរប្រមាណ ៩០,៨២០នាក់ កើនឡើងប្រមាណ ១៣.៩៣ ភាគរយ។

នេះជាទិដ្ឋភាពរបស់ភ្ញៀវទេសចរមកកម្សាន្តនៅប្រាសាទអង្គរវត្តខេត្តសៀមរាប (រូបថត៖ រ៉ឹម ភារី)

ដោយឡែក ខេត្តព្រះសីហនុ ទទួលបានចំណាត់ថ្នាក់លេខ៤ ដោយទទួលបានភ្ញៀវទេសចរណ៍ប្រមាណ ៨៨,០០០នាក់ កើនឡើងប្រមាណ ៦.៥០ភាគរយ ខណៈខេត្តផ្សេងៗទៀត ក៏មានភ្ញៀវទៅលេងមានការកើនឡើងជាងឆ្នាំមុនផងដែរ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាមនេះ នៅខេត្តជាប់ព្រំដែនវៀតណាម ដូចជា ខេត្តព្រៃវែង និង ស្វាយរៀង ក៏មានភ្ញៀវទេសចរជនជាតិវៀតណាម ចូលមកលេងកម្សាន្តច្រើនដែរ ខណៈខេត្តជាប់ព្រំដែនថៃ ដូចជា បាត់ដំបង បន្ទាយមានជ័យ និង ប៉ៃលិនជាដើម មានភ្ញៀវជនជាតិថៃ ចូលមកកម្សាន្តច្រើនផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដោយសារតែជីវភាពកាន់តែធូរធារនេះហើយទើប មានប្រជាពលរដ្ឋកម្ពុជា មួយចំនួនមិនត្រឹមតែដើរកម្សាន្តនៅក្នុងប្រទេសរបស់ខ្លួនទេ ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ ពួគគាត់ថែមទាំងទៅកម្សាន្តក្រៅប្រទេស រួមមាន ប្រទេសថៃ ម៉ាឡេស៊ី សិង្ហបុរី ចិន និងប្រទេសផ្សេងៗមួយចំនួនទៀត»៕

None



អត្ថបទបន្ទាប់


ការអភិវឌ្ឍ​លំនៅដ្ឋាន​លំដាប់​ខ្ពស់ តម្លៃរាប់​សិប​ម៉ឺនដុល្លារ នៅតែ​មាន​កំណើន

នៅរយៈ​ពេល​ចុង​ក្រោយនេះ ដ្បិតថា ការអភិវឌ្ឍ​លំនៅដ្ឋាន​ដែលមាន​តម្លៃ​សមរម្យ សម្រាប់​អ្នក​ចំណូលទាប និងមធ្យម ហាក់កំពុង​មាន​ការពេញ​និយម​សាងស…

ចូលដល់​ខែមករា​ឆ្នាំនេះ តម្លៃជ័រ​កៅស៊ូ​ក្រែប ចាប់​ផ្ដើម​រអិល​ធ្លាក់ចុះ​តម្លៃ!

តម្លៃ​ជ័រកៅ​ស៊ូក្រែប នៅដើម​ឆ្នាំ២០១៨ នេះ ហាក់បី​ដូចជា​បង្ហាញនូវ​សញ្ញាធ្លាក់​ចុះគួរ​ឲ្យកត់​សម្គាល់ បើធៀប​នឹងតម្លៃកៅ​ស៊ូកាលពី​ឆ្នាំដើម​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ