សង្គ្រាមពាណិជ្ជកម្ម

ដូណាល់ ត្រាំ គំរាមដំឡើង​ពន្ធបន្ថែម បើសិនជា មិនបានសម្រេចកិច្ចព្រមព្រៀងជាមួយចិន


លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានស្រែកក្តែងៗជាថ្មីម្តងទៀតថា អាមេរិក នឹងតម្លើងពន្ធលើ ទំនិញនាំចូលពីប្រទេសចិន បើសិនជាមិនបានសម្រេចកិច្ចព្រមព្រៀងណាមួយ ជាមួយគ្នានោះទេ ហើយការតម្លើងពន្ធនេះទៀតសោត នឹងកើនខ្ពស់លើសពី ការគំរាម កាលពីពេលមុនទៀតផង។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃនេះ របស់ សារព័ត៌មានអន្តរជាតិ Reuters។
ទីបំផុត សង្គ្រាមពាណិជ្ជកម្ម អាមេរិក និងចិន នឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្ម នៅខែក្រោយនេះហើយ! (រូបភាព៖ SCMP)
ដោយ

បើទោះបីជាដឹងថា សង្គ្រាមពាណិជ្ជកម្ម​រវាងមហា​អំណាច​សេដ្ឋកិច្ចទាំងពីរ បានបង្កផល​ប៉ះពាល់អវិជ្ជមាន​ដល់ កំណើនសេដ្ឋកិច្ចសកល ក៏ដោយ លោក ដូណាល់ ត្រាំ បានប្រាប់ដល់​មន្រ្តីជាន់ខ្ពស់ នៅក្នុងកិច្ច​ប្រជុំគណៈរដ្ឋមន្រ្តី ថា លោក នឹងដំឡើង​ពន្ធលើ ទំនិញនាំចូល​របស់ចិន បើសិនជាគ្មាន​កិច្ចព្រមព្រៀង​ណាមួយ ត្រូវបានសម្រេច​នោះទេ ហើយកិច្ច​ព្រមព្រៀងនោះ ក៏ត្រូវតែជា កិច្ចព្រមព្រៀង​ដែលលោក​ប្រធានាធិបតី​រូបនេះ ពេញចិត្តផងដែរ។

ក្តីសង្ឃឹម​នៃការដោះស្រាយ​សង្រ្គាមមួយនេះ គឺនៅពេលដែល ផ្នែកណាមួយ​នៃកិច្ចព្រមព្រៀង​ពាណិជ្ជកម្មរវាង អាមេរិក និងចិន អាច​សម្រេចបាន ក្នុងខែឧសភា និងពាក់កណ្តាល ខែវិច្ឆិកានេះ តែវាត្រូវបាន​ច្រានចោល និងពន្យារ​ពេលម្តងហើយ ម្តងទៀត។

លោក ឡារី ឃុតឡូ ទីប្រឹក្សាសេដ្ឋកិច្ច​នៃសេតវិមាន​អាមេរិក បានបញ្ជាក់​កាលពីដើមខែ វិច្ឆិកា នេះ ដែរថា ប្រទេសទាំងពីរ ខិតជិតទៅ​រកការ​សម្រេចកិច្ច​ព្រមព្រៀង​បញ្ចប់សង្គ្រាម ដែលអូស​បន្លាយអស់​រយៈពេល ១៦ខែនេះហើយ ក៏ប៉ុន្តែ លោក មិនបានបញ្ជាក់​លម្អិតពី ពេលវេលា​នៃការសម្រេចនេះទេ។

យ៉ាងណាក៏ដោយ បញ្ហាដែលស៊ីចង្វាក់គ្នា ត្រូវបានគេមើល​ឃើញថា តើអាមេរិក គួរបន្ថយពន្ធលើ ទំនិញ​នាំចូលចិន ដោយរបៀបណា និងនៅពេលណា ហើយសម្រាប់​ម្ខាងទៀត តើចិន គឺទិញ ផលិតផល​កសិកម្ម​អាមេរិក ច្រើនប៉ុនណា?

សូមរម្លឹកបន្តិចថា សេដ្ឋកិច្ចយក្ស-យក្សរបស់​ប្រទេសទាំងពីរ សុទ្ធតែចង់ឲ្យ​ដៃគូ​ចរចា​​របស់ខ្លួន បត់បែន​ទៅតាមការ​កំណត់របស់ខ្លួន ហើយវាមិនមែន​ជារឿងងាយ​ស្រួលនោះទេ ព្រោះថា ជម្លោះនេះ ចាប់ផ្តើមពី​រឿងតូច រហូតដល់ តម្លើងពន្ធ​លើទំនិញ រាប់ពាន់លាន​ដុល្លារដាក់គ្នា។

ការគំរាមដំឡើង​ពន្ធចុងក្រោយនេះ គឺ ចិន បានបង្ហាញ​ពីគម្រោង​ដំឡើង​ពន្ធលើ ទំនិញអាមេរិក នៅពាក់កណ្តាល​ខែធ្នូ ដូចគ្នាទៅនឹង​ការកំណត់​របស់​អាមេរិកដែរ ដោយចិន នឹងដំឡើង ពន្ធ ៥% លើទៅ ប្រេងឆៅ និងគ្រឿងបង្គុំ​រថយន្ត​របស់​អាមេរិក ហើយដាក់ពន្ធ ២៥% លើរថយន្ត​ផលិត​ដោយអាមេរិក ជាថ្មីម្តងទៀត។

រីឯ រដ្ឋាភិបាលលោកដូណាល់ ត្រាំ ក៏គ្រោង​ដំឡើង​ពន្ធបន្ថែម ៥ភាគរយទៀត ដោយដូរពី ១០% ទៅ ១៥% វិញ ទៅលើទំនិញ​ចិន ដែលមានតម្លៃ ៣០០ពាន់​លានដុល្លារ​អាមេរិក ដោយក្នុងនោះ ទំនិញ​ជាងពាក់កណ្តាល ត្រូវចាប់ផ្តើម​តម្លើង​ពន្ធពីថ្ងៃទី ១៥ ខែធ្នូខាងមុខ៕

None



អត្ថបទបន្ទាប់


ប្រទេសមហាអនុតំបន់មេគង្គ ព្រួយបារម្ភពីភាពតានតឹង ក្នុងសង្គ្រាមពាណិជ្ជកម្មចិន-អាមេរិក

ក្រុមប្រទេសដែលជាសមាជិកនៃមហាអនុតំបន់មេគង្គ មានដូចជា កម្ពុជា ឡាវ ភូមា ថៃ វៀតណាម និង ចិន បានបង្ហាញពីក្តីបារម្ភចំពោះភាពតានតឹងក្នុងវិស័យព…

ក្រុមហ៊ុនអាមេរិក នៅតែចាប់អារម្មណ៍វិនិយោគក្នុងប្រទេសថៃ ទោះបីសេដ្ឋកិច្ចថៃ កំពុងថមថយ

បើទោះបីជា សេដ្ឋកិច្ចប្រទេសថៃ កំពុងថមថយចុះ ដោយសាររងឥទ្ធិពលពី សង្គ្រាមពាណិជ្ជកម្មសកល ដែលបានព្យាករពី GDP ត្រូវបានទម្លាក់ចុះម្តងហើយ ម្តងទៀតនោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ