និយ័តករបរធនបាលកិច្

និយ័តករបរធនបាលកិច្ច បើកសិក្ខាសាលាផ្សព្វផ្សាយ «ការទទួលស្គាល់ក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច»


និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្តប្រកាសស្តីពី “ការទទួលស្គាល់ក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច” នៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ.។
សិក្ខាសាលាផ្សព្វផ្សាយ «ការទទួលស្គាល់ក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច»

សិក្ខាសាលានេះ រៀបចំឡើង ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងបន្ថែមដល់សិក្ខាកាមទាំងអស់អំពីលក្ខខណ្ឌ និងនីតិវិធីនៃការទទួលស្គាល់ក្រុមហ៊ុនវាយតម្លៃ និងអ្នកជំនាញវាយតម្លៃអចលនវត្ថុក្នុងវិស័យបរធនបាលកិច្ច ក៏ដូចជាសិទ្ធិ និងកាតព្វកិច្ចរបស់ក្រុមហ៊ុនវាយតម្លៃ និងអ្នកជំនាញវាយតម្លៃ សំដៅធានាឱ្យបាននូវសុក្រឹតភាពនៃតម្លៃបរធនបាលកិច្ចដែលបានបង្កើត និងចុះបញ្ជីបរធនបាលកិច្ចក្នុងព្រះរាជាណាចក្រកម្ពុជា។

ដោយមានការអញ្ជើញចូលរួមពីតំណាងនិយ័តករពាក់ព័ន្ធក្រោមឱវាទ អ.ស.ហ. ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា, តំណាងពីសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា, ប្រតិបត្តិករបរធនបាលដែលជាក្រុមហ៊ុនបរធនបាល និងជាបរធនបាលរូបវន្តបុគ្គលឯករាជ្យ, ប្រតិបត្តិករបរធនបាលដែលផ្តល់សេវារក្សាសុវត្ថិភាពនិងសេវារក្សាទុក, តំណាងការិយាល័យមេធាវី និងបុគ្គលពាក់ព័ន្ធដែលផ្តល់សេវានៅក្នុងវិស័យបរធនបាលកិច្ចក្នុងព្រះរាជាណាចក្រកម្ពុជា និងមានអ្នកចូលរួមសរុបចំនួន ១៥៨ រូប។

សូមបញ្ជាក់ថា ប្រតិបត្តិការបរធនបាលកិច្ច គឺជាចំណងគតិយុត្ត ដែលក្នុងនោះបរធនបាលទាយកដែលជាម្ចាស់ទ្រព្យ បានផ្ទេរទ្រព្យសម្បត្តិទៅឱ្យបុគ្គលទី២ ហៅថាបរធនបាល ដែលជាបុគ្គលមានវិជ្ជាជីវៈ និងជំនាញ និងទទួលបានអាជ្ញាបណ្ណពីនិយ័តករបរធនបាលកិច្ច ដើម្បីធ្វើការគ្រប់គ្រង ចាត់ចែង និងថែរក្សាសុវត្ថិភាពជំនួស សម្រាប់ជាប្រយោជន៍ដល់បុគ្គលទី៣ ហៅថាអត្ថគាហកៈ៕




អត្ថបទបន្ទាប់


ចូលចេញតាមផ្លូវល្បឿនលឿន មិនរង់ចាំអាប់លុយ មិនខ្វល់ពីការកកស្ទះ មកដឹងពីមធ្យោបាយនេះ!

ដើម្បីបង្កនូវភាពងាយស្រួលក្នុងការធ្វើដំណើរ ដោយកាត់បន្ថយភាពស្មុគស្មាញ រយៈពេលរង់ចាំយូរ និងកាត់បន្ថយការកកស្ទះចរាចរណ៍ សូមបងប្អូនប្រជាពលរដ្ឋ ដែ…

អ្នកជំនាញ៖ នៅភ្នំពេញការផ្គត់ផ្គង់ខុនដូរមាន៣ម៉ឺនយូនីត និងរំពឹងកើនដល់ ៨ម៉ឺនយូនីត នៅ៣ឆ្នាំទៀត

បើទោះបីជាទីផ្សារខុនដូ នៅតែរក្សាបាននូវភាពធន់របស់ខ្លួន ស្របទៅតាមការលូតលាស់នៃវិស័យអចលនទ្រព្យកម្ពុជា ទោះបីជាកំពុងជួបបញ្ហាប្រឈមច្រើនក្ដី។ ជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ