Advertisement
Advertisement
កូវីដ១៩ នៅ​កម្ពុជា

បុរសខ្មែរ​ ២នាក់ ដែលធ្វើ​ដំណើរត្រឡប់មកពីឥណ្ឌូនេស៊ី មានផ្ទុកកូវីដ១៩; ករណីឆ្លងសរុបកើនឡើងដល់ ១២៨នាក់ គិតត្រឹមថ្ងៃទី១៤ មិថុនា ឆ្នាំ២០២០


ក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃទី១៤ ខែ​មិថុនា ឆ្នាំ​២០២០ នេះ ថា កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូវីដ១៩ ចំនួន ០២ករណីថ្មីទៀត​ហើយ កាលពីម្សិលមិញ។ ការឆ្លងថ្មី​នេះ បាន​កើតលើ​បុរស​ជនជាតិ​ខ្មែរ ០២នាក់ អាយុ ២៩ឆ្នាំ និង ២២ឆ្នាំ ដែល​មានស្រុកកំណើតនៅ​ខេត្ត​កំពង់ចាម និង​ទើប​ធ្វើ​ដំណើរត្រឡប់មកពី​ប្រទេស​ឥណ្ឌូនេស៊ី។
រូបតំណាង! ការឆ្លង​រាលដាល​នៃ​វីរុស​ កូវីដ១៩ នៅកម្ពុជា
ដោយ

បុរសទាំងពីរនាក់នេះ ស្ថិតក្នុង​ចំណោម​អ្នកដំណើរ ៤៦នាក់ ក្នុងនោះ ជនជាតិ​ខ្មែរ​មាន ៤២នាក់ និងជនជាតិ​ឥណ្ឌូនេស៊ី មាន ៤នាក់ ដែលធ្វើ​ដំណើរមកពីប្រទេស​ឥណ្ឌូនេស៊ី តាមជើងហោះហើរត្រង់ មក​ដល់​កម្ពុជា នៅថ្ងៃទី១២​ ខែមិថុនា ឆ្នាំ​២០២០។

ឥឡូវនេះ បុរស​ជនជាតិ​ខ្មែរ​ទាំងពីរនាក់ ដែលមាន​តេស្ត​វិជ្ជមានកូវីដ១៩ ត្រូវបានដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) រួចហើយ។ រីឯអ្នកដំណើរ ៤៤នាក់ផ្សេងទៀត ដែលមាន​តេស្តអវិជ្ជមាន ត្រូវបានដាក់​ឲ្យ​នៅដាច់ដោយឡែក ១៤ថ្ងៃ នៅមណ្ឌលជម្ពូវ័ន១ និងនៅតាមបណ្ដា​ខេត្ត​ដែល​បុគ្គល​រស់នៅ (សម្រាប់អ្នក​ដែលគ្មាន​លទ្ធភាព​បង់ថ្លៃ​សណ្ឋាគារ) និង​នៅ​សណ្ឋាគារ​មួយ ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​តាមដាន​សុខភាព ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ​២០២០នេះ កម្ពុជាមានករណីឆ្លង​វីរុស​កូវីដ១៩ សរុបចំនួន ១២៨នាក់ ក្នុង​នោះ​បាន​ព្យាបាលជា​សះស្បើយ ចំនួន ១២៥នាក់ និង​ កំពុង​ស្ថិតក្រោមការព្យាបាលចំនួន ៣នាក់៕​​

Advertisement



អត្ថបទបន្ទាប់


ម្ចាស់ភោជនីយដ្ឋានពីររូប នៅថៃ ត្រូវកាត់ទោស​ឲ្យ​ជាប់គុក ១៤៤៦ឆ្នាំ

ព័ត៌មាន
តុលាការនៅក្នុងប្រទេសថៃ បានផ្ដន្ទាទោស​ម្ចាស់​ភោជនីយដ្ឋាន ០២រូប ឲ្យ​ជាប់ពន្ធនាគារ ម្នាក់ៗ ១៤៤៦ឆ្នាំ ពីបទ​ឆបោក​ជាសាធារណៈ។

យន្ដហោះក្រុមហ៊ុន Vietjet Air របស់វៀតណាម ចុះខុសផ្លូវ អំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង

ព័ត៌មាន
យន្ដហោះ របស់ក្រុមហ៊ុន Vietjet Air របស់វៀតណាម បានហោះចុះខុសផ្លូវ នៅឯព្រលានយន្ដហោះ Tan Son Nhat International នៅក្នុងទីក្រុងហូជីមិញប្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ