ផ្ទះ​តម្លៃ​សមរម្យ​

ឧកញ៉ា សៀ ឫទ្ធី តាំង​ចិត្ត​ពន្លឿន​សង់​លំនៅដ្ឋាន​តម្លៃ​សមរម្យ​ជូន​ពលរដ្ឋ


ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន WorldBridge Group បាន​ប្តេជ្ញាចិត្ត​ពន្លឿន​ការ​សាងសង់​លំនៅដ្ឋាន​សាធារណៈ​តម្លៃ​សមរម្យ​ឲ្យ​ស្រប​តាម​ការ​កំណត់​របស់​រដ្ឋាភិបាល។
ឧកញ៉ា សៀ ឫទ្ធី តាំង​ចិត្ត​ពន្លឿន​សង់​លំនៅដ្ឋាន​តម្លៃ​សមរម្យ​ជូន​ពលរដ្ឋ នៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល។
ដោយ

លោក​ឧកញ៉ា​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ហេដ្ឋា​រចនា​សម្ព័ន្ធ យើង​បាន​និង​កំពុង​សាងសង់​រោងចក្រ​ដែល​យើង​ផលិត​ឥដ្ឋ​ក្នុង​ការ​សាងសង់​ក៏​យើង​បាន​ធ្វើ​ជិត​ហើយ​ដែរ។ ដូច្នេះ សន្ទុះ​នៃ​ការ​អភិវឌ្ឍ​របស់​យើង គឺ​មិន​មាន​ការ​រា​ថយ​ទេ បើ​ទោះ​បី​យើង​ជួប​បញ្ហា​តម្លៃ​ដើម​ថ្លៃ​ក៏​ដោយ តែ​ក្រុមហ៊ុន​នៅ​តែ​រក្សា​តម្លៃ​ដដែល​គឺ ២ម៉ឺន​៥​ពាន់ ទៅ ៣​ម៉ឺន​ដុល្លារ​អាមេរិក»។

លោក​ឧកញ៉ា​បាន​សង្កត់​ធ្ងន់​ថា កន្លង​មក អតិថិជន​តែងតែ​យល់​ច្រឡំ​ថា គម្រោង​ផ្ទះ​តម្លៃ​សមរម្យ​នេះ​លក់​​​ឲ្យ​តែ​មន្ដ្រី​រាជការ ប៉ុន្តែ មិន​ដូច្នេះ​ឡើយ។ គម្រោង​នេះ​មាន​កូតា​សម្រាប់​មន្ដ្រី​រាជការ​មែន ប៉ុន្តែ គម្រោង​នេះ ក៏​បាន​បើក​លក់​ដល់​ពលរដ្ឋ​ទូទៅ​ដែល​មាន​ចំណូលទាប​និង​មធ្យម​ផង​ដែរ។ 

ទាក់ទង​នឹង​ពាក្យ​ចចាម​អារ៉ាម​ថា គម្រោង​ផ្ទះ​តម្លៃ​សមរម្យ​នេះ គឺ​​ជា​​គម្រោង​​មិន​​ពិត​​នោះ លោក​ឧកញ៉ា សៀ ឫទ្ធី បាន​អះអាង​ថា អ្វី​ដែល​ក្រុមហ៊ុន​របស់​លោក​បាន​ប្រកាស គឺ​បាន​និង​កំពុង​ធ្វើការ​សាងសង់​ជា​បណ្តើរៗ ស្រប​តាម​ផែនការ​របស់​រដ្ឋាភិបាល។ 

លោក​ឧកញ៉ា​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ក្នុង​នាម​ខ្ញុំ​ជា​អ្នក​អភិវឌ្ឍ​មួយ​នៅ​ក្នុង​ប្រទេស​នេះ ដែល​មាន​ឈ្មោះ​បោះ​សំឡេង​ក្នុង​ការ​អភិវឌ្ឍ​អគារ​ខ្ពស់ៗ ខ្ញុំ​មិន​លក់​ឈ្មោះ​ខ្ញុំ​ជាមួយ​គម្រោង​ដែល​មាន​ចំណូល​ទាប​នេះ​ទេ។  ដូច្នេះ សូម​អតិថិជន​មាន​ការ​ជឿជាក់​លើ​គម្រោង​របស់​ខ្ញុំ ដែល​យើង​បាន​ធ្វើ​ មិន​មែន​គ្រាន់​តែ​និយាយចោល​​នោះ​ទេ»។ 

ទន្ទឹម​គ្នា​នេះ លោក​ឧកញ៉ា​អំពាវនាវ​ដល់​អតិថិជន​ដែល​បាន​ចុះ​ឈ្មោះ​រួចរាល់ សូម​ប្រញាប់​មក​សាកសួរ​ព័ត៌មាន និង​ជ្រើសរើស​ទីតាំង​ដែល​ខ្លួន​ចង់​បាន៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន​ចំនួន១២​ទទួល​បាន​ពាន​ពី​កម្មវិធី Cambodia Property Award ឆ្នាំ​២០១៨

Cambodia Property Award ប្រចាំឆ្នាំ២០១៨ ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន Property Guru ដែលក្នុងនោះមានពានសរុបចំនួន២៦ បានប្រគល់ជូនក្រុមហ៊…

គម្រោង​ទី​៥​របស់​បុរីមង្គល​ភ្នំពេញ​ផ្លូវ​ជាតិ​លេខ​១ បើក​លក់​ជា​ផ្លូវការ​និង​បញ្ចុះ​តម្លៃ​១០%

បន្ទាប់​ពី​«បុរី​មង្គល​​ភ្នំពេញ»​ បាន​ទទួល​ជោគជ័យ​លើ​ការ​សាងសង់​លំនៅដ្ឋាន​បែប​បុរី​ជា​ហូរហែ​មក គម្រោង​ទី​៥​របស់​បុរី​មង្គល​ភ្នំពេញ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ