ការប្ដេជ្ញាជាមួយគោលជំហយ៉ាងម៉ឺងម៉ាត់ក្នុងការបន្ដ “ប្រគល់ផ្ទះក្នុងក្ដីសុបិន” ទៅឲ្យអតិថិជននៅក្នុងទីផ្សារកម្ពុជានេះគឺធ្វើឡើងនៅគ្រាដែលបច្ចុប្បន្នស្ថានភាពទីផ្សារកំពុងជួបប្រឈមនឹងបញ្ហាមិនធ្លាប់មានពីមុនមកដែលបណ្ដាលមកពីមេរោគរាតត្បាតកូវីដ-១៩ ។
លោកស្រី Catherine Chan និង លោក Ben Li ស្ថាបនិក Urban Village និង Factory Phnom Penh ដែលជាអ្នកអភិវឌ្ឍន៍ទទួលបានពានរង្វាន់ជាច្រើន និងមានសមត្ថភាពក្នុងការសម្របខ្លួនសម្រាប់ភាពជោគជ័យបើទោះបីជាមានវិបត្តិសុខភាពជាសកលកើតឡើងក៏ដោយ។
លោកស្រី Catherine នាយិកាប្រតិបត្តិ Urban Village និង Factory Phnom Penh បានលើកឡើងថា «ដូចដែលយើងទាំងអស់គ្នាដឹងហើយ កូវីដ-១៩ បានបង្កផលប៉ះពាល់ដល់មនុស្សគ្រប់គ្នានៅទូទាំងពិភពលោក ហើយដូចទៅនឹងគម្រោងជាច្រើនផ្សេងៗទៀតដែរ Urban Village ក៏មានរងផលប៉ះពាល់ដោយសារតែមេរោគរាតត្បាតដែរ»។
លោកស្រីបន្ថែមថា «ទោះបីជាយ៉ាងណា អ្វីដែលធ្វើឲ្យយើងមានភាពខុសប្លែកពីគេ និងអាចគ្រប់គ្រងបន្ដប្រតិបត្តិការរបស់យើងបានគឺថា យើងពិតជាមានការសម្របខ្លួនបានលឿនទៅនឹងការរស់នៅតាមបែបគន្លងថ្មី “new normal” នៅគ្រប់ផ្នែកទាំងអស់រាប់តាំងពីផ្នែកប្រតិបត្តិការរហូតដល់រដ្ឋបាល»។
លោកស្រី Catherine បានគូសបញ្ជាក់ទៀតថា«ខណៈដែលមានគម្រោងជាច្រើននៅទូទាំងទីក្រុងកាត់បន្ថយប្រតិបត្តិការ និងការងារសាងសង់ ការអភិវឌ្ឍគម្រោង Urban Village ដំណាក់កាលទី២របស់យើងបាននិងកំពុងបន្ដដូចធម្មតា ហើយយើងគឺកំពុងស្ថិតក្នុងដំណើរការត្រឹមត្រូវមួយដើម្បីឈានទៅប្រគល់ផ្ទះក្នុងក្ដីសុបិនទៅឲ្យអតិថិជនរបស់យើងបានទាន់ពេលវេលា»។
បើទោះបីជាមានមេរោគរាតត្បាត គម្រោង Urban Village ក៏បានសាងសង់ទីតាំងសំខាន់ៗរួមមាន Retail Street ដែលជាបន្ដុំហាងលក់ទំនិញនានា អាងហែលទឹក និងផ្លូវថ្មើជើងថ្មីភ្ជាប់ជាមួយនឹងមហាវិថីសម្តេចតេជោ ហ៊ុន សែនផងដែរ។ ជាមួយគ្នានោះ សួនសម្រាប់សត្វចិញ្ចឹមដំបូងគេក៏ត្រូវបានបង្កើតឡើងនៅតាមបណ្ដោយមហាវិថីសម្តេច ហ៊ុន សែនផងដែរ ។
នៅមុនពេលមានការរីករាតត្បាតជំងឺកូវីដ១៩ Urban Village បានសម្រេចការលក់ជាមួយនឹងភាពជឿជាក់គាំទ្រពីអតិថិជនយ៉ាងខ្លាំង ដោយគម្រោងដំណាក់កាលទី១ បានលក់អស់រលីងនៅក្នុងរយៈពេលត្រឹមតែ៩ខែប៉ុណ្ណោះ និងគម្រោងដំណាក់កាលទី២បានលក់អស់ច្រើនជាង៨០%មកទល់បច្ចុប្បន្ននេះ ។
លោក Ben Li ប្រធាន Urban Village និង Factory Phnom Penh បានមានប្រសាសន៍ថា «មនុស្សជាច្រើនគិតថាមេរោគរាតត្បាតជាសកលអាចធ្វើឲ្យការលក់អចលនវត្ថុនៅលើទីផ្សារធ្លាក់ចុះ ប៉ុន្ដែតាមការពិតវាគឺផ្ទុយពីនេះ»។ លោក Ben បន្ថែមថា «អ្នកស្វែងរក និងវិនិយោគិនអចលនទ្រព្យជាច្រើន បានសម្រេចចិត្តក្ដោបក្ដាប់ឱកាសដើម្បីទិញ និងវិនិយោគ ពីព្រោះវាគឺជាពេលវេលាដ៏ល្អបំផុតក្នុងការវិនិយោគ ដោយសារតែគម្រោងជាច្រើនមានការលក់បញ្ចុះតម្លៃ ជាមួយនឹងការផ្ដល់ជូននូវលក្ខខណ្ឌបង់ប្រាក់ប្រកួតប្រជែង»។
ប្រធាន Urban Village រូបនេះ បានអះអាងយ៉ាងដូច្នេះថា «សម្រាប់ Urban Village ការលក់របស់យើងបន្ដកើនឡើងមកទល់ពេលនេះ។ គម្រោង Urban Village ដំណាក់កាលទី២ បានលក់អស់ច្រើនជាង៨០%ហើយ ខណៈដែលប្រភេទយូនីត Penthouses របស់យើងគឺលក់អស់គ្មានសល់ក្នុងរយៈពេលត្រឹមតែ២សប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីគម្រោងបានប្រកាសបើកលក់»។
បើតាមលោក Ben ការអភិវឌ្ឍរបស់ Urban Village គឺបាននាំមកនូវស្ដង់ដារពិភពលោក និងគុណភាពនៃការអភិវឌ្ឍខុនដូទំនើបពីហុងកុង ដ្បិតថា ក្រុមហ៊ុនមានការប្ដេជ្ញាចិត្តក្នុងការសាងសង់អគារជាផ្ទះស្នាក់នៅដ៏ល្អសម្រាប់ប្រជាជនកម្ពុជាជំនាន់ក្រោយ។ អ្វីដែលសំខាន់ជាងនេះ Urban Village ក៏បានទទួលសិទ្ធិជាអ្នកអភិវឌ្ឍន៍ស្របច្បាប់ដែលមានទទួលស្គាល់ដោយគ្រប់ភាគី និងក្រសួងពាក់ព័ន្ធដែលជាអ្នកត្រួតពិនិត្យចំពោះការអភិវឌ្ឍអចលនទ្រព្យនៅកម្ពុជា។
Urban Village តែងតែនាំមកនូវទំនុកចិត្តខ្ពស់សម្រាប់អតិថិជនរបស់ខ្លួន ជាក់ស្ដែង បើតាមការអះអាងរបស់លោកស្រី Catherine ក្រុមហ៊ុនរបស់លោកស្រីជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនតិចតួចប៉ុណ្ណោះដែលបានជួលក្រុមហ៊ុនប្រឹក្សាយោបល់ភាគីទី៣ មកគ្រប់គ្រងគម្រោងរបស់ខ្លួនរួមមាន Cole Atelier, Oliver Ho & Associates, Meinhardt, Buro Happold, CominKhmer និងមានក្រុមហ៊ុនច្រើនទៀត។ ទាំងអស់នេះគឺជាការនាំមកនូវសន្ដិភាពនៃការគិតសម្រាប់អ្នកទិញផ្ទះនៅកម្ពុជា។
បើតាមលោក Ben បានសង្កត់ធ្ងន់ថា «យើងមានកំណត់ត្រានូវដំណើរការយ៉ាងល្អក្នុងការប្រគល់ផ្ទះបានទាន់ពេលវេលា។ គម្រោង Urban Village ដំណាក់កាលទី២ គឺជាគម្រោងទី៤របស់យើង ហើយយើងបានបញ្ចប់ដោយជោគជ័យនូវគម្រោងចំនួន៣រួចមកហើយ គឺគម្រោង Urban Loft, Urban Village ដំណាក់កាលទី១ និង Factory Phnom Penh»។
ការទទួលបានអាជ្ញាបណ្ណពេញលេញ និងស្ដង់ដារពិភពលោក សំណង់គុណភាពខ្ពស់ និងការរចនាដ៏ទាក់ទាញ ជាមួយនឹងមជ្ឈមណ្ឌលសិល្បៈច្នៃប្រឌិតដ៏ធំបំផុតក្នុងតំបន់ Urban Village នឹងមានភាពលេចធ្លោរជាងអ្នកអភិវឌ្ឍន៍ខុនដូផ្សេងទៀតនៅក្នុងរាជធានីភ្នំពេញ។
លោកស្រី Catherine បានបញ្ជាក់យ៉ាងដូច្នេះថា «យើងមានគោលដៅច្បាស់លាស់នៅក្នុងគម្រោងនីមួយៗរបស់យើង។ យើងមិនចង់គ្រាន់តែសាងសង់អគារ រកប្រាក់ចំណេញ ហើយចាកចេញពីប្រទេសកម្ពុជានោះទេ យើងមានគោលដៅរយៈពេលវែង ហើយយើងចង់ធ្វើឲ្យប្រាកដថា គម្រោងរបស់យើងគឺពិតជាផ្ដល់អត្ថប្រយោជន៍ទៅដល់ប្រជាជនកម្ពុជា និងជួយកាត់បន្ថយនូវតម្រូវការកើនឡើងយ៉ាងឆាប់រហ័សនៃនគរូបនីយកម្ម»។
បើតាមនាយិកាប្រតិបត្តិ Urban Village អ្វីដែលក្រុមហ៊ុនចង់អភិវឌ្ឍគឺការបង្កើតនូវកន្លែងមួយដែលក្រុមគ្រួសារ និងបុគ្គលម្នាក់ៗ អាចបង្កើតបាននូវអនាគតដ៏ត្រចះត្រចង់ ដូច្នេះហើយ ទើបក្រុមហ៊ុនបានបង្កើតឡើងនូវសាលាមត្ដេយ្យ កន្លែងធ្វើការរួម កន្លែងហាត់ប្រាណ ភោជនីយដ្ឋាន និងកន្លែងកម្សាន្ដផ្សេងៗទៀតនៅក្នុងគម្រោងរបស់ខ្លួន។
«យើងចង់បង្កើតឲ្យមានសហគមន៍មួយដ៏យូរអង្វែង ដែលពលរដ្ឋអាចរស់នៅដោយក្ដីរីករាយ។ ជាមួយនឹងផ្ទៃដី៧៦ម៉ឺនម៉ែតការ៉េ ជាគម្រោងចម្រុះដ៏ធំបំផុតស្ថិតនៅតាមបណ្ដោយផ្លូវសម្តេចតេជោហ៊ុន សែន ជាកន្លែងដែលប្រជាជនអាចរស់នៅយ៉ាងល្អប្រសើរ អាចធ្វើការ និងលេងកម្សាន្ដ នៅក្នុងកន្លែងតែមួយ»។ នេះបើតាមការបញ្ជាក់របស់លោកស្រី Catherine ៕
សម្រាប់ព័ត៌មានបន្ថែមអំពី Urban Village សូមទាក់ទងលេខទូរសព្ទ ៖ +855 17 999 541 និង អ៊ីមែល ៖ [email protected]