កូវីដ១៩ នៅ​កម្ពុជា-ជំនួយ​អាមេរិក

តើ​អាមេរិក​ជួយអ្វីខ្លះ​សម្រាប់​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺកូវីដ១៩ នៅកម្ពុជា?


នៅសប្តាហ៍​នេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ជំនួយ​មូលនិធិ​បន្ថែមទៀត ១,៥ លានដុល្លារ សម្រាប់​ជួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ដែលនាំ​ឲ្យ​ជំនួយ​អាមេរិក​សម្រាប់​កិច្ចការនេះ កើនឡើង​ដល់​ជាង ៣,៥លានដុល្លារ​ហើយ គិត​ចាប់​តាំងពីពេល​ចាប់ផ្តើម​នៃការផ្ទុះមេរោគ​រាតត្បាត​​ កូវីដ១៩​នេះ ​មក។
ឯក​អគ្គរដ្ឋទូត​អាមេរិក លោក Patrick Murphy ថតរូបអនុស្សាវរីយ៍ជាមួយ រដ្ឋមន្ត្រី​សុខាភិបាល​កម្ពុជា លោក ម៉ម ប៊ុនហេង ក្នុង​ឱកាស​ប្រគល់​ជំនួយ​អាមេរិក នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។
ដោយ

ជំនួយ​នេះ ដែលត្រូវបានផ្តល់តាមរយៈ ទីភ្នាក់ងារជំនួយអាមេរិក (USAID) កំពុង​ផ្តល់​ការ​គាំ​ទ្រ​ដល់​ការ​សង្គ្រោះ​ជីវិតមនុស្ស ដោយធ្វើការសម្របសម្រួលជាមួយរាជរដ្ឋាភិបាលកម្ពុជា ដៃគូមនុស្សធម៌​អន្តរជាតិ និងអ្នកពាក់ព័ន្ធក្នុងស្រុកដទៃទៀត ។

លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Patrick Murphy បានមានប្រសាសន៍ថា​​ ៖ «ការជួយដល់ការឆ្លើយតប​របស់ប្រទេសកម្ពុជា​ចំពោះជំងឺកូវីដ ១៩ បន្តកិច្ចសហប្រតិបត្តិការ​ និងភាព​ជាដៃគូដ៏យូរអង្វែងរបស់យើង​លើផ្នែកសុខាភិបាល ជាមួយ​ប្រទេសកម្ពុជា។ ការយកឈ្នះបានលើមេរោគកូវីដ ១៩ គឺជាបញ្ហាប្រឈមជាសាកល​មួយ ហើយសហរដ្ឋអាមេរិក កំពុងធ្វើការនៅក្នុងស្រុក និងនៅបរទេស ដើម្បីបញ្ឈប់ការរាលដាល​នៃជំងឺ​នេះ។ ជំនួយ​របស់យើងនឹងជួយប្រព័ន្ធសុខាភិបាលកម្ពុជា នៅក្នុងការតាមដានជំងឺ ព្យាបាលអ្នកឈឺ ហើយការពារកុំឲ្យមានឆ្លងជំងឺកូវីដ ១៩ ថែមទៀត»។

លោកបន្ត​ថា ៖ «រាជរដ្ឋាភិបាល​កម្ពុជា និងរដ្ឋាភិបាល​​សហរដ្ឋ​អាមេរិក​ មាន​ប្រវត្តិដ៏យូរក្នុងការធ្វើការរួមគ្នា ជា​ដៃគូប្រកប​ដោយ​ផលិតភាព​ និង​ប្រសិទ្ធភាព​ ក្នុងការ​ពង្រឹង​នូវ​ប្រព័ន្ធ​សុខាភិ​បាល​ ដោះស្រាយ​នូវ​ជំងឺ​ឆ្លងផ្សេងៗ និង​លើក​ក​ម្ពស់​សមិទ្ធផល​សុខាភិបាល​ សម្រាប់​ប្រជា​ជន​កម្ពុជា​ នៅ​ក្នុង​តំបន់ និង​លើ​ពិភព​លោក»​។

តាមរយៈភាពជាដៃគូដែលកំពុងមានមកនេះ ក្នុងការ​សម្របសម្រួល​ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដៃគូសប្បុរសធម៌អន្តរជាតិ​ និង​អ្នក​ពាក់ព័ន្ធ​ក្នុងស្រុក​ រដ្ឋាភិបាលសហរដ្ឋអាមេរិកជួយដល់៖

  1. ការគ្រប់គ្រងលើករណីជំងឺ ដើម្បីពង្រឹងការថែទាំអ្នកជំងឺ ហើយកាត់បន្ថយហានិភ័យ​នៃការចម្លងទៅអ្នកដទៃ
  2. ការគ្រប់គ្រង និងការការពារកុំឲ្យមានការឆ្លង ដើម្បីការពារ និងគ្រប់គ្រងការឆ្លង នៅតាមកន្លែងថែទាំសុខភាព។
  3. ការពង្រឹងផ្នែកមន្ទីរពិសោធន៍ ដើម្បីត្រៀមរៀបចំសម្រាប់ការធ្វើតេស្តរកមេរោគកូវីដ ១៩ ក្នុងទ្រង់ទ្រាយធំ។
  4. ការត្រួតពិនិត្យសុខភាពសាធារណៈនៅតាមច្រកចេញចូល ដើម្បីជួយកម្ពុជាក្នុងការអនុវត្តផែនការសម្រាប់គ្រាអាសន្ន ក្នុងការត្រួតពិនិត្យមនុស្សមកដល់ នៅតាមច្រកផ្សេងៗ​នៃប្រទេស ដូចជាព្រលានយន្ត​ហោះ និងច្រកព្រំដែនគោក។
  5. ការធ្វើការទាក់ទងគ្នា​និងការផ្ញើសារដល់សាធារណជន ដើម្បីជួយអប់រំប្រជាជនអំពីវិធី​ដែលគេអាចធ្វើតាម ដើម្បីការពារ និងឆ្លើតបនឹងការរាលដាល​នៃមេរោគ​នេះ។
  6. ការធ្វើការអង្កេត និងការឆ្លើយតប​ឆាប់រហ័ស ដើម្បីពង្រីកការស្វែងរកឃើញករណី ព្រមទាំងការផ្តល់ការបណ្តុះបណ្តាល និងការគាំទ្រ​សម្រាប់ក្រុមឆ្លើយតបរហ័ស ក្នុងការស៊ើបអង្កេតករណីជំងឺ ហើយធ្វើការតាមរកអ្នកប៉ះពាល់។

នៅក្នុង​ប្រទេសកម្ពុជា ស្ថានទូត​អាមេរិក ផ្តល់ជំនួយផ្នែកសុខាភិបាលតាមរយៈ ក្រុមអន្តរទីភ្នាក់ងារ ដែលរួម​មានទីភ្នាក់ងារផ្តល់ជំនួយអាមេរិក (USAID) មជ្ឈមណ្ឌលគ្រប់គ្រង និង​បង្ការជំងឺ (USCDC)  វិទ្យាស្ថានជាតិសុខភាព (NIH) អង្គភាពស្រាវជ្រាវសុខាភិបាលនៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក ​(NAMRU-2) ក្រសួងការ​បរទេស​អាមេរិក​ និងអង្គការដទៃទៀត។ ជំនួយអាមេរិក លើផ្នែកសុខាភិបាលក្នុងប្រទេសកម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ ជំងឺគ្រុនចាញ់ ជំងឺរបេង លើកកម្ពស់សុខភាពមាតានិងទារក ហើយពង្រឹងប្រព័ន្ធសុខាភិបាលជារួម។

អស់រយៈពេលរាប់ទសវត្សរ៍​មកហើយ ដែលសហរដ្ឋអាមេរិកគឺជាអ្នកផ្តល់ជំនួយទ្វេភាគី ក្នុង​វិស័យ​សុខភាពសាធារណៈ ធំជាងគេ នៅក្នុងពិភពលោក។ ជំងឺឆ្លង គំរាមកំហែងនៅកន្លែងណាមួយហើយ អាចគំរាមកំហែងដល់​គ្រប់កន្លែងទាំងអស់។ សហរដ្ឋអាមេរិក សូមអំពាវនាវដល់ម្ចាស់ជំនួយ​ទាំង​អស់ ឲ្យចូលរួម និង​រួមចំណែកដល់ការខិតខំជាសាកល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ​កូវីដ ១៩៕




អត្ថបទបន្ទាប់


វិស័យទេសចរណ៍ថៃ ត្រូវការវ៉ាក់សាំងមេរោគកូវីដ១៩ ដើម្បីស្រោចស្រង់កំណើនមកវិញ

បញ្ហាមេរោគរាតត្បាត កូវីដ១៩ បានវាយប្រហារដល់វិស័យទេសចរណ៍ថៃ យ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលឲ្យបាត់បង់ភ្ញៀវទេសចរណ៍អន្តរជាតិ ជាច្រើនលាននាក់ ហើយវាអា…

អ្នកនាំពាក្យ​សុខាភិបាល៖ មេរោគ​កូវីដ១៩នៅកម្ពុជា​ស្ថិត​​ក្នុង​ស្ថានភាព alarming នៅឡើយ!

អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បាន​អំពាវនាវ​ជាថ្មី​ម្តង​ទៀត នៅថ្ងៃ​ទី២៨ ខែមេសា ឆ្នាំ២០២០នេះ ឱ្យ​ប្រជាពលរដ្ឋ​មាន​ការប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ