យោងតាមសមាគមបន្លែ និងផ្លែឈើវៀតណាម បញ្ជាក់ឲ្យដឹងថា រយៈពេល ៤ខែ ដើមឆ្នាំនេះ សហអាមេរិកបានផ្គត់ផ្គង់បន្លែ និងផ្លែឈើជាង ១០២លានដុល្លារអាមេរិក ដែលមានកំណើន ៤៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ដោយឡែក ការនាំចូលទំនិញសរុបរបស់វៀតណាម ក្នុងអំឡុងពេលនេះ សម្រេចបានជាង ៣៧៦លានដុល្លារអាមេរិក ធ្លាក់ចុះ៤២% ក៏ប៉ុន្តែការនាំចូលមកពីប្រទេសនូវែលសេឡង់ អាមេរិក និងកូរ៉េខាងត្បូង គឺមានការកើនឡើងដូចគ្នា។
បើតាម ម្ចាស់ហាងទំនិញវៀតណាម ដែលជាអ្នកនាំចូលផ្លែឈើអាមេរិក បានអះអាងថា ផ្លែឈើអាមេរិក គឺមានប្រជាប្រិយភាពណាស់ សម្រាប់ប្រជាពលរដ្ឋវៀតណាម ក្នុងនោះ ផ្លែប៉ោម ទំពាំងបាយជូរ និងឈឺរី ជាទំនិញនាំចូលច្រើនជាងគេបំផុត។
ទោះយ៉ាងណា វៀតណាម ក៏ជាប្រទេសនាំចូលបន្លែ និងផ្លែឈើ ដ៏ធំមួយដែរ ដោយសម្រេចបានជាង ១,២ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ ២០២០នេះ ដែលមានការធ្លាក់ចុះ ១២%។
គួរជម្រាបផងដែរថា ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ ២០២០នេះ ប្រទេសវៀតណាម នៅតែធ្វើបានល្អ ជាប្រទេសមួយដ៏លេចធ្លោ ខាងមុខជំនួញពាណិជ្ជកម្ម ទោះបីជាជួបវិបត្តិកូវីដក៏ដោយ ហើយ វៀតណាម សម្រេចបាននូវការនាំចេញប្រមាណ ៨៣ពាន់លានដុល្លារអាមេរិក ដែលមានកំណើន ៥% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩៕