គោលនយោបាយលោកចូបៃឌិន

ក្រុមអ្នកជំនួញអាមេរិករិះគន់គោលនយោបាយលោកចូបៃឌិនខ្លាំងៗ ក្នុងការលក់អាវុធទៅឲ្យតៃវ៉ាន់


ក្រុមអ្នកជំនួញអាមេរិកនៅថ្ងៃទី ១៧ឧសភា ម្សិលមិញនេះ បានរិះគន់ចំៗចំពោះគោលនយោបាយលក់អាវុធរបស់រដ្ឋកាលលោកចូបៃឌិនទៅឲ្យតៃវ៉ាន់ ដោយលើកហេតុផលនៅក្នុងលិខិតបើកចំហរមួយថា វាមានលក្ខណៈតឹងរ៉ឹងពេក និងជាការបរាជ័យក្នុងការឆ្លើយតបនឹងបញ្ហាប្រឈម ដែលបង្កឡើងដោយយោធារបស់មហាយក្សចិន ចំពោះដែនកោះប្រជាធិបតេយ្យមួយនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន REUTERS។
ក្រុមអ្នកជំនួញអាមេរិករិះគន់គោលនយោបាយ លក់អាវុធទៅឲ្យតៃវ៉ាន់ របស់លោកចូបៃឌិន
ដោយ

រដ្ឋបាល​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ស្ទើរតែ​នៅ​គ្រប់​រដ្ឋការ​ទៅ​ហើយ តែង​ជំរុញ​ឱ្យ​កោះ​តៃវ៉ាន់​ធ្វើ​ទំនើប​កម្ម​យោធា​របស់​ខ្លួន ឱ្យ​មាន​សមត្ថភាព​ការពារ​ខ្លួនឯង​បាន ពី​ការ​យារ​យី គំរាមកំហែង​របស់​មហា​យក្ស​ចិន ពិសេស​បើសិន​នៅ​ថ្ងៃ​ណាមួយ ចិន​វាយប្រហារ​តៃវ៉ាន់​មែន​នោះ​។ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ សហរដ្ឋអាមេរិក​ក៏​បាន​ណែនាំ​ឲ្យ​កោះ​តៃវ៉ាន់ គួរតែ​ទិញ​អាវុធ​តម្លៃ​ថោក​ពី​ខ្លួន​មួយ​ចំនួន ខ្លះ​ទៀត​ជា​អាវុធ​ទំនើប​ផង​ដែរ ដើម្បី​មាន​សមត្ថភាព​វាយបក​ទប់ទល់​ទៅ​លើ​ការ​វាយប្រហារ​យោធា​ទ្រង់ទ្រាយ​ធំ​ណាមួយ​ពី​ប្រទេស​ចិន​។

ប៉ុន្តែ សភាពាណិជ្ជកម្ម​អា​មេ​រិ​ក​នៅ​តៃវ៉ាន់ និង​ក្រុមប្រឹក្សា​អាជីវកម្ម​អា​មេ​រិ​ក​-​តៃវ៉ាន់ បាន​និយាយ​នៅ​ក្នុង​លិខិត​មួយ​កាលពី​ថ្ងៃ​ទី ១៦ ឧសភា ផ្ញើ​ទៅ​កាន់​មន្ត្រីជាន់ខ្ពស់​ទូ​ទាំង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ថា ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតី Joe Biden សហរដ្ឋអាមេរិក​បាន​ប្រកាន់​ជំហរ​តឹងរ៉ឹង​ជាង​មុន ដោយ​យល់ព្រម​លក់​តែ​អាវុធ​ដែល​មាន​ទម្រង់​សម្រាប់​តែ​វាយលុក ដូច​កាលដែល​អា​មេ​រិ​ក​ប្រើ​ធ្វើសង្គ្រាម​នៅ​ណ័​រ​មែន​ឌី អំឡុង​ពេល​សង្គ្រាមលោក​លើក​ទី​ពីរ​ដែរ​។

ក្រុម​សភាពាណិជ្ជកម្ម​អា​មេ​រិ​ក​នៅ​តៃវ៉ាន់​បាន​បន្ត​ថា ការ​ផ្តល់​គ្រឿង​សព្វាវុធ​ដែល​មិន​ឆ្លើយ​តប​ចំពោះ​សេណា​រី​យ៉ូ​ទាំងនេះ នឹង​ត្រូវ​រដ្ឋាភិបាល​អា​មេ​រិ​ក​បដិសេធ ពោល​គឺ​មិន​លក់​ឲ្យ​តៃវ៉ាន់​ឡើយ​។

លើស​ពី​នេះ​ទៅ​ទៀត តៃវ៉ាន់​បាន​ផ្តល់​សញ្ញា​អវិជ្ជមាន​កាលពី​ដើមខែ​នេះ​ថា ខ្លួន​បាន​បោះបង់​ចោល​ផែនការ​ទិញ​ឧទ្ធម្ភាគចក្រ​ប្រឆាំង​នាវាមុជទឹក​ទំនើប​ៗ​ចំនួន 12 គ្រឿង​ពី​សហរដ្ឋអាមេរិក ព្រោះ​វា​មាន​តម្លៃ​ថ្លៃ​ពេក​។

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​ខាងលើ​នេះ ក្រសួងការបរទេស​សហរដ្ឋអាមេរិក​បាន​និយាយ​ថា ខ្លួន​គាំទ្រ​យ៉ាង​ខ្លាំង​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​តៃវ៉ាន់​ក្នុង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ការពារ​ជាតិ​ឲ្យ​មាន​ភាព​ស៊ីសង្វាក់​គ្នា​។

អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេ​រិ​ក បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​តាម​អ៊ីមែល​ថា «ការ​នៅ​តែ​បន្ត​ផ្តល់​សព្វាវុធ​ដែល​មិន​ត្រូវ​នឹង​យុទ្ធសាស្ត្រ វា​ហាក់​គ្មាន​ប្រសិទ្ធភាព ដើម្បី​ទប់ទល់​នឹង​ការ​គំរាមកំហែង​ផ្នែក​សន្តិសុខ​ដែល​តៃវ៉ាន់​ប្រឈម​មុខ​នោះ​ទេ​»។ រីឯ​ប្រទេស ចិន​មិន​ដែល​បោះបង់​ការ​ប្រើ​កម្លាំង ដើម្បី​នាំ​តៃវ៉ាន់​មក​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន​ឡើយ​។

សហរដ្ឋអាមេរិក​មាន​តែ​រក្សា​ទំនាក់ទំនង​បែប​ក្រៅផ្លូវការ​ជាមួយ​ទីក្រុង​តៃប៉ិ​ប៉ុណ្ណោះ ដោយ​ច្បាប់​សហរដ្ឋអាមេរិក​តម្រូវ​ឱ្យ​ក្រុង​វ៉ា​ស៊ី​ន​តោន​ត្រូ​តែ​ផ្តល់​មធ្យោបាយ​ការពារ​ខ្លួន​ដល់​តៃវ៉ាន់ ហើយ​រដ្ឋបាល​លោក Biden បាន​ប្តេជ្ញា​ថា នឹង​បង្កើន​ការ​ចូលរួម​ជាមួយ​កោះ​នេះ​ផង​ដែរ​។

តួយ៉ាង ក្រសួងការបរទេស​អា​មេ​រិ​កបាន​និយាយ​កាលពី​ថ្ងៃ​ទី​១៧​ឧសភា​ថា កោះ​តៃវ៉ាន់​គួរតែ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​ក្នុង​មហាសន្និបាត​របស់​អង្គការ​សុខភាព​ពិភពលោក​នៅ​ស​ប្តា​ហ៍​ក្រោយ​នេះ ដោយ​បាន​លើក​ហេតុផល​ថា ការ​ដក​ដែន​កោះ​បែប​ប្រជាធិបតេយ្យ​មួយ​នេះ​មិន​ឲ្យ​ចូលរួម​មហាសន្និបាត តាម​ការ​បញ្ជា​របស់​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង គឺ​គ្មាន​ការ​ធានា និង​ជា​ក្តី​បារម្ភ​ដ៏​ខ្លាំង​ចំពោះ​បញ្ហា​សុខភាព​ពិភពលោក​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសា​រេ​ព័ត៌មាន​ធំ​ៗ​។

គូរ​បញ្ជាក់​ថា តៃវ៉ាន់​ត្រូវ​បាន​ដក​ចេញពី​ស្ថាប័ន​ពិភពលោក​ជា​ច្រើន រួម​ទាំង​អង្គការ​សុខភាព​ពិភពលោក​ផង​ដែរ ដោយសារ​តែ​ការ​ជំទាស់​ពី​ប្រទេស​ចិន ដែល​ចាត់​ទុក​តៃវ៉ាន់ គ្រាន់តែ​ជា​ខេត្ត​មួយ​របស់​ខ្លួន និង​មិនមែន​ជា​ប្រទេស​ឯករាជ្យ​ឡើយ​៕

អត្ថបទដោយ​: ហ៊ុន គន្ធ​ថៃ

None



អត្ថបទបន្ទាប់


សហភាពអឺរ៉ុបនឹងធ្លាក់ចូលទៅក្នុងវិបត្តិ ប្រសិនបើរុស្ស៊ីពិតជាកាត់ផ្តាច់ការផ្តត់ផ្គង់ឧស្ម័នទៅកាន់ប្លុកនេះ?

មន្ត្រីជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចសហភាពអឺរ៉ុបបានចេញមកព្រមានកាលពីថ្ងៃទី ១៧ឧសភាថា ប្រសិនបើការនាំចូលឧស្ម័នរបស់រុស្ស៊ីទៅកាន់សហភាពអឺរ៉ុបត្រូវបាន…

អាមេរិកចង់ឲ្យអឺរ៉ុបរួមសម្ព័ន្ធជាមួយគ្នា ដើម្បីទប់ទល់ឥទ្ធិពលចិន

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោកស្រី Janet Yellen នៅថ្ងៃទី១៧ ឧសភា បានចេញមុខរិះគន់ខ្លាំងៗទៅលើការអនុវត្តគោលនយោបាយសេដ្ឋកិច្ច និង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ