គណៈកម្មាធិការអាមេរិករកហេតុផលដែលអាមេរិកមិនដាក់ទណ្ឌកម្មចិនលើបញ្ហាស៊ីនជាំង!

សភាអាមេរិកចោទសួររដ្ឋបាលលោក បៃដិន ពីមូលហេតុមិនទាន់ដាក់ទណ្ឌកម្មលើមន្ត្រីចិនក្នុងសំណុំរឿងស៊ីងជាំ


គណៈកម្មាធិការសភាអាមេរិកបានប្រាប់ក្រសួងការបរទេសអាមេរិក ដោយចោទសួរ និងទាមទារហេតុផលថា ហេតុអ្វីបានជាសហរដ្ឋអាមេរិកក្រោមរដ្ឋបាលលោកចូ បៃដិន មិនទាន់ដាក់ទណ្ឌកម្មលើមន្ត្រីគ្រាក់ៗចិនមួយចំនួន ដែលជាប់ពាក់ព័ន្ធនឹងការរំលោភបំពានសិទ្ធមនុស្សធ្ងន់ធ្ងរលើជនជាតិភាគតិចមូស្លីមអ៊ុយហ្គួរនៅក្នុងតំបន់ស៊ីនតាំង។ ទោះយ៉ាងណា ចិនបដិសេធការចោទប្រកាន់នេះ និងថាវាជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសមួយដែលរដ្ឋផ្សេងទៀតមិនគួរលូកដៃឡើយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
គណៈកម្មាធិការអាមេរិករកហេតុផលដែលអាមេរិកមិនដាក់ទណ្ឌកម្មចិនលើបញ្ហាស៊ីនជាំង!
ដោយ

សភាអាមេរិកកាលពីឆ្នាំ២០១៦ បានចេញច្បាប់ដែលមានឈ្មោះថា Global Magnitsky Act ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មមន្ត្រីរដ្ឋាភិបាលបរទេសណា ដែលពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សគ្រប់ទីកន្លែងក្នុងពិភពលោក។ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ មិនថារដ្ឋបាលលោកត្រាំ ឬរដ្ឋបាលលោក បៃដិន បច្ចុប្បន្នបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់ទៅលើមន្ត្រី និងក្រុមហ៊ុនចិន ដែលជាប់ពាក់ព័ន្ធនឹងសំណុំរឿងស៊ីងជាំង។ បញ្ហាស៊ីងជាំងនេះត្រូវបានក្រសួងការបរទេសអាមេរិក តែងចោទប្រកាន់រដ្ឋាភិបាលថា បានរំលោភសិទ្ធមនុស្ស និងកម្លាំងពលកម្មធ្ងន់ធ្ងរលើក្រុមជនជាតិភាគតិចអ៊ុយហ្គួរ។
ទោះយ៉ាងណា យោងតាមលិខិតរបស់គណៈកម្មាធិការសភាតំណាងលើកិច្ចការចិន រដ្ឋបាលលោក បៃដិន មិនទាន់ដាក់ទណ្ឌកម្មលើមន្ត្រីគ្រាក់ៗចិនគ្រប់គ្រាន់នៅឡើយទេ។ ក្នុងន័យនេះ គណៈកម្មាធិការសភាតំណាងលើកិច្ចការចិនចង់សំដៅទៅលើច្បាប់គោលនយោបាយសិទ្ធិមនុស្សអ៊ុយហ្គួរ (UHRPA) ដែលជាច្បាប់មួយតាក់តែងឡើងកាលពីឆ្នាំ២០២០។ ក្រោមច្បាប់នេះ គឺសំដៅផ្ទាល់ដាក់ទណ្ឌកម្មលើមន្ត្រីរដ្ឋាភិបាលចិនលើបញ្ហាសិទ្ធមនុស្សនៅស៊ីនជាំង មិនដូច Global Magnitsky Act នោះទេ ដែលផ្តោតទូទៅជាសកល។

ផ្អែកតាមលិខិតដែលផ្ញើដោយប្រធានគណៈកម្មាធិការសភាអាមេរិក លោក Mike Gallagher ទៅឱ្យរដ្ឋមន្ត្រីការសបរទេស ប្លីងខេន និងលោក Alejandro Mayorkas រដ្ឋមន្ត្រីសន្តិសុខជាតិ «សហរដ្ឋអាមេរិកត្រូវតែចាត់វិធានលើមន្ត្រីសាធារណៈរដ្ឋប្រជាមានិតចិនតាមរូបភាពទណ្ឌកម្មដែលស័ក្តិសម ស្របតាមច្បាប់ UHRPA គឺដើម្បីកាត់បន្ថយការរំលោភសិទ្ធិមនុស្សបន្ថែមទៀតប្រឆាំងនឹងជនជាតិអ៊ុយហ្គួរ និងក្រុមជនជាតិភាពតិចដទៃទៀតនៅស៊ីនជាំង។
ក្នុងលិខិតចុះថ្ងៃទី១៩ ខែកញ្ញានោះ ក៏បានចោទសួររដ្ឋមន្ត្រីទាំងពីររូបឱ្យបញ្ជាក់ពីមូលហេតុ ដែលយឺតយ៉ាវក្នុងការដាក់ទណ្ឌកម្មលើមន្ត្រីកំពូលៗចិនមួយចំនួន ក្នុងនោះក៏រួមមានលោក Ma Xingrui លេខាបក្សកុម្មុយនិស្តចិនប្រចាំនៅស៊ីនជាំង ដែលជាអ្នកបញ្ជាពីក្រោយការរំលោភបំពាន។ លិខិតថែមទាំងចោទសួរក្រសួងសន្តិសុខជាតិអាមេរិកមិនទាន់បិទការនាំចូលពីក្រុមហ៊ុនមួយចំនួន ដែលជាប់ពាក់ព័ន្ធនឹងសំណុំរឿងស៊ីនជាំងនេះដែរ។
ទោះជាយ៉ាងណា ឆ្លើយតបនឹងរ៉យទ័រអ្នកនាំពាក្យក្រសួងការបទេសអាមេរិកម្នាក់បានឱ្យដឹងថា ក្រសួងកំពុងប្រើប្រាស់មធ្យោយបាយ និងជំរុញតាមផ្លូវទូតឱ្យរដ្ឋបាលប៉េកាំងគោរពឡើងវិញនូវសិទ្ធមនុស្ស និងអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិលើជនជាតិអ៊ុយហ្គួរ និងក្រុមជនជាតិភាគតិច និងសាសនាផ្សេងទៀតនៅក្នុងតំបន់រដ្ឋបាលស៊ីនជាំង។ ខណៈក្រសួងសន្តិសុខជាតិមិនទាន់អាចសុំការបំភ្លឺ៕




អត្ថបទបន្ទាប់


បារាំងនឹងកែប្រែការផ្ដល់ប្រាក់ឧបត្ថម្ភធនសម្រាប់រថយន្តអគ្គិសនី ដើម្បីផាត់រថយន្តចិនចេញ

រដ្ឋាភិបាលបារាំងកំពុងកំណត់ឡើងវិញពីលក្ខខណ្ឌឧបត្ថម្ភធនសម្រាប់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ខ្លួនក្រោមច្បាប់ថ្មី ដើម្បីមិនរាប់បញ្ចូលរថយន្តដែលផ…

អាមេរិកគ្មានភស្តុតាងបង្ហាញថា ក្រុមហ៊ុន Huawei អាចផលិតទូរស័ព្ទស្មាតហ្វូនទំនើបៗបានច្រើននោះទេ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកលោកស្រី ហ្គីណា រ៉ៃម៉ុនដូ បាននិយាយកាលពីថ្ងៃអង្គារ ទី១៩ ខែកញ្ញាថា សហរដ្ឋអាមេរិកមិនមានភស្តុតាងណាមួយ ដែលបង្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ