ផ្កាយរណបទំនើប-អាវុធមីស៊ីល

អាមេរិកគ្រោងចំណាយ១,៣ពាន់លានដុល្លារ អភិវឌ្ឍផ្កាយរណបទំនើប ដើម្បីតាមដានអាវុធមីស៊ីលលឿនជាងសំឡេងរបស់ចិន និងរុស្ស៊ី


សហរដ្ឋអាមេរិក នឹងចំណាយប្រាក់ប្រមាណ១ពាន់៣រយលានដុល្លារ ដើម្បីអភិវឌ្ឍផ្កាយរណបដ៏ទំនើប ដែលនឹងមានសមត្ថភាពកាន់តែប្រសើរក្នុងការតាមដានការគំរាមកំហែងរបស់អាវុធមីស៊ីលលឿនជាងសំឡេង ដែលបច្ចុប្បន្ន អាវុធប្រភេទនេះ កំពុងមានការផលិត និងប្រើប្រាស់ ដោយប្រទេសរុស្ស៊ី និងចិន។ ជាមួយគ្នានេះ អាមេរិកក៏បានប្រកាសអំពីកិច្ចសន្យាថ្មីចំនួន២ ដែលនឹងត្រូវដាក់ប្រព័ន្ធការពារ និងតាមដាននៅក្នុងគន្លងគោចររបស់ផ្កាយរណបនៅឆ្នាំ២០២៥ផងដែរ។ នេះបើតាមការអះអាងពីមន្ទីរបញ្ចកោណអាមេរិក។
អាមេរិកគ្រោងអភិវឌ្ឍផ្កាយរណបទំនើប ដើម្បីតាមដានអាវុធមីស៊ីលលឿនជាងសំឡេងរបស់ចិន និងរុស្ស៊ី
ដោយ

ត្រូវបានសម្រង់សម្ដីយកមកចុះផ្សាយដោយសារព័ត៌មានចិន SCMP លោក Derek Tournear អគ្គនាយកនៃភ្នាក់ងារអភិវឌ្ឍន៍លំហរអាកាសអាមេរិក បាននិយាយថា តាមអ្វីដែលមានក្នុងកិច្ចសន្យាក្នុងការអភិវឌ្ឍផ្កាយរណបនោះ នឹងមានការផ្ដល់ជូននូវផ្កាយរណបចំនួន២៨ នៅគ្រាដែលអាមេរិកមានទិសដៅនឹងពង្រីកបន្ថែមនូវសមត្ថភាពឲ្យកាន់តែខ្លាំងក្លា និងទូលំទូលាយ ដើម្បីទប់ទល់នឹងការគំរាមកំហែងដែលចេះតែកើនឡើងពីសំណាក់ប្រទេសរុស្ស៊ី និងចិន ជុំវិញនឹងការបង្កើតអាវុធមីស៊ីលលឿនជាងសំឡេងនេះ។

ទីក្រុងម៉ូស្គូ និងប៉េកាំង នៅប៉ុន្មានឆ្នាំចុងក្រោយនេះ បានបោះជំហានទៅមុខយ៉ាងលឿនក្នុងការអភិវឌ្ឍអាវុធមីស៊ីលលឿនជាងសំឡេងរបស់ខ្លួន ដែលមានសមត្ថភាពអាចគេចផុតពីប្រព័ន្ធចាប់សញ្ញា តាមដាន និងបាញ់ទម្លាក់ផងដែរ។

កាលពីឆ្នាំមុន មន្ត្រីអាមេរិក ក៏បានចោទប្រទេសចិនថា បានធ្វើការសាកល្បង មីស៊ីលលឿនជាងសំឡេងរបស់ខ្លួនដោយជោគជ័យ ហើយថ្មីៗនេះ រុស្ស៊ី ក៏បានប្រើអាវុធមីស៊ីលលឿនជាងសំឡេងនេះ ដើម្បីវាយប្រហារនៅក្នុងសមរភូមិប្រយុទ្ធជាមួយអ៊ុយក្រែនដែរ។

លោក Derek Tournear អគ្គនាយកនៃភ្នាក់ងារអភិវឌ្ឍលំហរអាកាសអាមេរិក បាននិយាយថា រុស្ស៊ី និងចិន កំពុងអភិវឌ្ឍ និងសាកល្បងយន្ដហោះលឿនជាងសំឡេង ដែលអាចប្រើប្រាស់ជាមួយនឹងអាវុធមីស៊ីលលឿនជាងសំឡេងថែមទៀតផង។ ទោះយ៉ាងណា លោក Derek បានអះអាងថា ផ្កាយរណបដែលអាមេរិកគ្រោងបង្កើតឡើងទាំងនេះ គឺមានលក្ខណៈពិសេស ដែលមានសមត្ថភាពទំនើបចុងក្រោយ អាចតាមដានការគំរាមកំហែង និងទប់ទល់នឹងមីស៊ីលលឿនជាងសំឡេង និងយន្ដហោះលឿនជាងសំឡេងរបស់រុស្ស៊ី និងចិនបាន។

សូមបញ្ជាក់ថា អាវុធមីស៊ីលឿនជាងសំឡេងនេះ ត្រូវបានគេដឹងថា គឺមានល្បឿនហោះទៅរកគោលដៅបានលឿនជាងសំឡេង ដល់ទៅ៥ដងឯណោះ ពោលគឺអាចហោះបានក្នុងចម្ងាយ៦ពាន់១រយគីឡូម៉ែត្រក្នុងមួយម៉ោង ហើយមីស៊ីលប្រភេទនេះ មិនងាយមានប្រព័ន្ធតាមដាន និងស្ទាក់ចាប់បាននោះទេ។ ខុសពី ប្រភេទមីស៊ីលអន្តរទ្វី អាចបាញ់បានឆ្ងាយជាងនេះ ដល់ទៅ៣ដង ប៉ុន្ដែ ការហោះទៅរកគោលដៅរបស់វា គឺអាចនឹងត្រូវបានគេព្យាករដឹងមុនបាន ហើយវាក៏អាចមានប្រព័ន្ធស្ទាក់ចាប់បាញ់កម្ទេចចោល មុនទៅដល់គោលដៅផងដែរ៕




អត្ថបទបន្ទាប់


បុរសខ្លាំងពូទីនថា លោកខាងលិចមិនអាចធ្វើឱ្យរុស្ស៊ីនៅឯកោ និងសេដ្ឋកិច្ចដើរថយក្រោយបានទេ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បាននិយាយដោយមានជំនឿចិត្តថា វាមិនអាចទៅរួចទេ ដែលលោកខាងលិច អាចការកាត…

លោកស៊ី ជីនពីង អញ្ជើញមេដឹកនាំកំពូលៗរបស់អឺរ៉ុបមកជួបនៅខែវិច្ឆិកាខាងមុន

មេដឹកនាំកំពូលនៅតំបន់អឺរ៉ុបត្រូវបានរដ្ឋាភិបាលចិនអញ្ជើញឱ្យជួបជាមួយប្រធានាធិបតីចិន លោកស៊ី ជីនពីង (Xi Jinping) នៅទីក្រុងប៉េកាំងក្នុងខែវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ