ជាក់ស្ដែង ថ្មីៗនេះដែរ ធនាគារជាតិនៃកម្ពុជា បានលើកទឹកចិត្តឲ្យមានជ្រើសរើសការប្រើប្រាស់ការទូទាត់តាមអេឡិកត្រូនិក ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ជំនួសឲ្យការប្រើប្រាស់ក្រដាសប្រាក់ ឬមូលប្បទានបត្រ។
ធនាគារជាតិនៃកម្ពុជា ចាត់ទុកថា ការប្រើប្រាស់សេវាអេឡិចត្រូនិកនេះ ក៏ដូចជាសេវាធនាគារតាមកម្មវិធីទូរស័ព្ទចល័ត នឹងផ្ដល់សុវត្ថិភាពខ្ពស់ ងាយស្រួលប្រើប្រាស់ ចំណេញពេលវេលា និងចំណាយតិចផងដែរ ។
ជុំវិញនឹងការការទូទាត់តាមអេឡិចត្រូនិកនេះដែរ ធនាគារអេស៊ីលីដា ដែលមានអភិវឌ្ឍនូវសេវាធនាគារឌីជីថលឈានមុខគេមួយនៅកម្ពុជា ក៏បាននិងកំពុងចូលរួមយ៉ាងសកម្មជាក្នុងការផ្ដល់នូវភាពងាយស្រួល សុវត្ថិភាព និងលឿនរហ័សសម្រាប់ការទូទាត់តាមអេឡិចត្រូនិកនេះ តាមរយៈ អេបអេស៊ីលីដាម៉ូបាល ដែលមានមុខងារយ៉ាងសម្បូរបែប ។
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ នៃធនាគារអេស៊ីលីដាបានឲ្យដឹងថា ៖ «ការដែលអតិថិជននាំគ្នាមកទូទាត់ចាយវាយតាមបែបឌីជីថល ដែលជាបច្ចេកវិទ្យាសម័យថ្មីវិញកាន់តែល្អប្រសើរ ព្រោះថាការទូទាត់តាមបច្ចេកវិទ្យាថ្មី គឺតាមអេស៊ីលីដាម៉ូបាល ជួយឲ្យអតិថិជនមិនប្រឈមមុខនឹងហានិភ័យផេ្សងៗ ដោយសារអតិថិជនមិនប៉ះពាល់ក្រដាស់ប្រាក់ដែលមិនបានសម្លាប់មេរោគជាមុននោះទេ ។»
លោកស្រី សុខ សោភា បានបញ្ជាក់បន្ថែមទៀតថា ធនាគារ អេស៊ីលីដា ភីអីលស៊ី ចូលរួមយ៉ាងពេញទំហឹងជាមួយនឹងគោលនយោបាយធនាគារជាតិនៃកម្ពុជា ហើយលោកស្រីក៏សូមលើកទឹកចិត្តដល់អតិថិជនទាំងអស់គ្នាឲ្យចូលរួមទូទាត់ថ្លៃទំនិញផ្សេង តាមរយៈស្កេនឃ្យូអកូដអេស៊ីលីដាម៉ូបាល ក្នុងការបញ្ជាទិញទំនិញចំណីអាហារ ហើយអ្នកប្រប្រាស់អេបអេស៊ីលីដាម៉ូបាល ក៏អាចទទួលបានទឹកប្រាក់ត្រឡប់វិញរហូតដល់ ៥០ដុល្លារ ប្រសិនបើអតិថិជនប្រើប្រាស់កាន់តែច្រើន ។
សូមបញ្ជាក់ថា ការកាន់ក្រដាស់ប្រាក់សម្រាប់ទូទាត់ទំនិញ វាមានហានិភ័យក្នុងការចម្លងមេរោគផ្សេងៗ មិនត្រឹមតែមេរោគកូវីដ១៩ នោះទេ ។
អ្នកជំនាញក្រសួងសុខាភិបាលបានឲ្យដឹងថា ក្រដាស់ប្រាក់ជាឧបករណ៍ចម្លងេមេរោគមួយ ដែលអ្នកត្រូវតែប្រយ័ត្នការពារធ្វើអនាម័យគ្រប់ពេលនៅពេលយើងប៉ះពាល់វា ដូច្នេះហើយទើបក្នុងកាលៈទេសៈបច្ចុប្បន្ននេះ ការទទួលក្រដាសប្រាក់ពីដៃមួយទៅដៃមួយ ត្រូវការបាញ់ទឹកអាល់កុលលើក្រដាសប្រាក់ទាំងនោះដើម្បីការពារពីការឆ្លងមេរោគ ។
ដូច្នេះហើយ ជម្រើសដ៏ប្រសើរជាងនេះ គឺគួរតែងាកមកប្រើប្រាស់ការទូទាត់តាមបច្ចេកវិទ្យាទើបមានសុវត្ថិភាពពីការចម្លងមេរោគ ៕