ទីផ្សារ​ពាណិជ្ជកម្ម​សកល

អ្នកជំនាញអាមេរិក៖ ការយល់ដឹងពីនិន្នាការសកល នាំឱ្យរបរកសិពាណិជ្ជកម្មមិនដួលរលំ


អ្នកជំនាញសិក្សាស្រាវជ្រាវនៃអង្គការផលិតភាពអាស៊ី (Asia Productivity Organization) និងជាសាស្រ្តាចារ្យ សកលវិទ្យាល័យ Cornell University(USA) លោក Ralph D. Christy ក្រើនរលឹកសហគ្រិនខ្មែរឱ្យចាប់ផ្តើមគិតគូរតម្រង់ទិសអាជីវកម្មរបស់ខ្លួនឆ្ពោះទៅរកនិន្នាការសកល។ និន្នាការសកលនេះ មិនមែនជាទំនោរដែលជោររកស៊ីតាមគ្នាមួយឆាវៗ ឬរបររកស៊ីតាមៗគ្នាឡើយ ប៉ុន្តែវាជាអ្វីដែលមនុស្សភាគច្រើនត្រូវការចាំបាច់សម្រាប់អនាគតទៅថ្ងៃមុខ។
លោក Ralph D. Christy អ្នកជំនាញសិក្សាស្រាវជ្រាវនៃអង្គការផលិតភាពអាស៊ី (Asia Productivity Organization) និងជាសាស្រ្តាចារ្យ សកលវិទ្យាល័យ Cornell University(USA)
ដោយ

សាស្ត្រាចារ្យ Ralph D. Christy បន្ថែមថា «សហគ្រិន​ខ្មែរត្រូវដឹង​ឱ្យច្បាស់ថា​ពិភពលោក​ដើរដល់​ណា? មនុស្សត្រូវ​ការអី? លក់អ្វី​ទើបលក់​ដាច់? រកស៊ីរបរ​ណា​ទើបមាន​និរន្តរភាព​យូរ​អង្វែង ព្រមទាំង​រួម​ចំណែក​អភិវឌ្ឍន៍​សង្គម​ប្រកប​ដោយ​ភាពមោទន»។

ផ្អែកតាមការ​សិក្សាស្រាវ​ជ្រាវ​របស់​លោកសាស្ត្រចារ្យ​បង្ហាញថា និន្នាកា​រសំខាន់ៗ​នៃជំនួញ​សកលមាន​ប្រមាណ ​១០រួមមាន៖

1. កំណើននៃ​ហាង​ទំនិញធំៗ​ដែល​លក់រាយ៖ សព្វថ្ងៃនេះ​ក្រុមហ៊ុន​យក្សៗ​បានបើក​ហាងធំៗទំនើប​ដើម្បី​លក់រាយ​នូវទំនិញ​គ្រប់សព្វ​របស់​ខ្លួន។ ពួកគេ​បានប្រមូល​អតិថិជន​ជាច្រើន​ឱ្យបើក​អាជីវកម្ម​ក្នុងកន្លែង​របស់​គេ ដែលជា​ហេតុ​នាំឱ្យ​ហាងទំនិញ​ឬផ្សារ​ល្មម​ដួលរលំ​ឬឈានទៅ​រកការ​ក្ស័យធន។ ឧទាហរណ៍​ជាក់ស្តែង ផ្សារទំនើប​តូចៗនៅ​ភ្នំពេញ​មួយចំនួន​ចាប់ផ្តើម​ខ្សត់អ្នក​ទិញ នៅពេល​ដែលផ្សារ​អ៊ីអន​បើក​ដំណើរការ។

2. ការពង្រីក​អាជីវកម្ម​គ្រឿងទេស៖  ពិភពលោក​នឹងកាន់តែ​វិវត្តន៍​ទៅមុខ​ដោយកាន់​មាន​តម្រូវការ​ខ្ពស់ខាង​ផ្នែក​គ្រឿងទេស។ ក្រៅពីនោះ ការប្រកួត​ប្រជែង​គ្នារបស់​អ្នករកស៊ី​របរនេះនឹងកាន់តែ​សាហាវ កាន់តែត្រូវ​ការទុន​ច្រើន​សម្រាប់​វិនិយោគ។ តំបន់ដែល​ត្រូវប៉ាន់ គឺជាប្រជុំ​ជន ឬទីក្រុង​ដែលមាន​មនុស្ស​រស់​នៅច្រើន។

3. របររកស៊ី ទាក់ទង​នឹងសុវត្ថិភាព​ចំណី​អាហារ (គីមីចំណី)៖ អ្នករកស៊ី​ត្រូវប៉ាន់  ប្រហែល​អាចជាសិប្បកម្ម​ផលិត​ទឹកលាង​បន្លែ ឬ ឧបករណ៍​ពិសោធន៍​ជាតិគីមី​ក្នុងចំណី​អាហារ។ ម្យ៉ាងទៀត​បទបញ្ញត្តិ ពិសេស​ការរឹតបណ្ដឹង​គ្រឿងផ្សំ​គីមី​ចំណី​អាហារ ក៏ទំនង​ជាតឹងរឹង​ជាង​ពេលមុនៗផង។

4. ការប្រើប្រាស់​វប្បធម៌​ចម្រុះ៖  តម្រូវការ​ម្ហូបអាហារ​សម្លៀក​បំពាក់​កាន់តែ​កើន​ឡើង និងផ្លាស់ប្ដូរ​គ្នា​ជាសកល។ ឧទាហរណ៍ នៅភ្នំពេញ កំណើន​ចំនួន​ហាងអាហារ ឬសម្លៀក​បំពាក់ ជប៉ុន កូរ៉េ ចិន ឥណ្ឌា និងអ៊ឺរ៉ុប​ចាប់ផ្តើម​កើតព្រោង​ព្រាត​រីកលូត​លាស់​ជាលំដាប់។ ទៅថ្ងៃមុខការ​ផ្លាស់ប្ដូរ​វប្បធម៌ និងទេសចរណ៍​នៅតែជា​របរ​កាក់កប និងមិន​ចេះរីងស្ងួត។

5. អាហារគ្រឹះ​ល្អសម្រាប់​សុខភាព​អ្នក​ទទួលទាន៖  អាហារ​ដែលមាន​សាធារធាតុ​ប៉ូវកម្លាំង​ឬជំរុញ​ភាពធាត់​នឹងកាន់តែ​លក់លែង​សូវដាច់។ ជំនួសមក​វិញដោយ​អាហារ​មាន​ជាតិខ្លាញ់តិច​ឬភេជ្ជៈណា​ដែលមានតួនាទី​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ធាត់ រក្សាបេះដូង​ឬសម្ពាធ​ឈាម។ល។មនុស្សចាប់​ផ្តើមរើស​ចំណី​រកចំណី​ណានាំ​ឱ្យមាន​សុខភាពល្អ មិនងាយ​ឆាប់​ស្លាប់។ល។

6. ចំណី​អាហារ​សរីរាង្គ និងធម្មជាតិ៖ ប្រជាប្រិយភាព​នៃផលិតផល​សរីរាង្គ និងធម្មជាតិ​កាន់តែកើន​ឡើងពី​មួយថ្ងៃ​ទៅមួយថ្ងៃ។ ទន្និន័យ​ជំនួញ​ផលិតផល​សរីរាង្គ ១០ឆ្នាំចុង​ក្រោយ​បង្ហាញថា ជំនួញ​សរីរាង្គ​កើនឡើង​ពីជាង ២ពាន់លាន​ដុល្លារ​នៅឆ្នាំ២០០២ រហូតដល់​ជាង ៣០ពាន់​លាន​ដុល្លារ​នៅឆ្នាំ ២០១៣។ ទៅថ្ងៃ​មុខ​មនុស្ស​នឹងកាន់តែ​ត្រូវការ​ចំណី​គ្មាន​ជាតិគីមី  ស្រស់ធម្មជាតិ និង​បរិសុទ្ធ មិនខុស​ពីអ្នក​ស្រុកខ្មែរ​ចូលចិត្ត​មាន់ស្រែ​នោះឡើយ។

7. ការកើន​ឡើងក្នុង​ទំនួល​ខុស​ត្រូវផ្នែក​សង្គម៖ របររកស៊ីការ​កែច្នៃ​សម្អាត​បរិស្ថាន​ឬ ប្រើប្រាស់ឡើងវិញនូវកាក​សំណល់ ដែលបំផ្លាញ​សុវត្ថិភាព​សាធារណៈឬសុខមាល​ភាព​សង្គម។ អាជីវកម្មថ្មីនោះ ជារបៀប​រកស៊ីដែ​លធានា​ឱ្យមាន​ការអភិវឌ្ឍ ប្រកប​ដោយ​ចីរភាព នឹងមាន​មុខមាត់​ជារបៀប​រកស៊ី​ដែលគាំពារ​សង្គម​តាមរយៈ គោលដៅ​សេដ្ឋកិច្ច សង្គម​និងបរិស្ថាន​ភាព ជា ចម្បង។

8. និន្នាការ​ទិញទំនិញ​ក្នុងស្រុក៖ និន្នាការនេះ​នឹងកាន់តែ​រីក​ធំធាត់ ពីមួយថ្ងៃ​ទៅមួយ​ថ្ងៃ។ ជាក់ស្តែង​នាយករដ្ឋមន្ត្រី​កម្ពុជា​ធ្លាប់​បញ្ជាក់ថា ការទិញ​ទំនិញ​ក្នុងស្រុក​ជាការពង្រីក​ការនាំ​ចេញ ឬចលនា​ភូមិមួយ​ផលិតផល​មួយ ឬគាំទ្រ​ទំនិញ​ខ្មែរ។ល ។ ប្រទេសចិន បានចលនា​ឱ្យពលរដ្ឋខ្លួន ប្រើប្រាស់​ទូរស័ព្ទ​របស់ក្រុមហ៊ុន​ហ៊ួវៃ ជាជាង​ទិញអាយ​ហ្វូន​របស់​អាមេរិក។

9. ទំនិញប្រ៊ែនៗ ស្លាកច្បាស់លាស់​និងស្អាត ៖  អ្នកទិញ​ចាប់ផ្ដើម​គាំទ្រស្លាក​សញ្ញា​ប្រ៊ែនៗ។ អ្នកទិញ​ចាប់ផ្តើមចេះ​មើលគ្រឿង​ផ្សំរបស់​ផលិតផលិត ព័ត៌មាន​អវិជ្ជមាន​ចំពោះ​សុខភាព។ បើទំនិញ​ណាដាក់​ស្លាក​មិនច្បាស់​លាស់ឬមាន​ជាតិអវិជ្ជមាន​ច្រើន(ជាតិស្ករជាតិខ្លាញ់) នឹងពិបាក​មាន​ការគាំទ្រ​ណាស់។ 

10. ផ្សារឌីជីថល៖  អ្នកកើត​ទាន់បច្ចេកវិទ្យា​នៅលើផែនដី​មាន​ប្រមាណ​១ភាគ៣ នៃប្រជាជន​សរុប​លើពិភពលោក។ ពួកគេមាន​អាយុចាប់ពី ១៥ ដល់ ៣៥ឆ្នាំ។ ពួកគេ​ចាប់ផ្ដើម​ប្រឡូក​ចូលក្នុង​វិស័យ​ការងារ​និងជំនួញ ពួកគេ​ចូលចិត្ត​របៀប​ទូទាត់​ងាយស្រួល ដែលជា​ហេតុនាំ​ឱ្យរបរ​រកស៊ី​លក់និង​ទូទាត់ តាម​អនឡាញ​កាន់តែ​មាន​ហុងស៊ុយ៕

None



អត្ថបទបន្ទាប់


វៀតណាម រំពឹងនាំចេញគ្រឿងសមុទ្រតម្លៃជាង ៣.៥00 លានដុល្លារ ក្នុងឆ្នាំ ២០១៩នេះ

ប្រទេសវៀតណាម បានបង្ហាញពីក្តីរំពឹងខ្ពស់ ក្នុងការនាំចេញផលិតផលគ្រឿងសមុទ្រ ក្នុងឆ្នាំ ២០១៩ ដែលគិតជាទឹកប្រាក់ប្រមាណ ៣ពាន់ ៥រយលានដុល្លារអាមេរិ…

ភ្ញៀវទេសចរ ចិន ចូលមក កម្ពុជា ជាង ២លាន នាក់ ក្នុង ឆ្នាំ ២០១៨

ចំនួនជនជាតិចិនមក ទស្សនា និង វិនិយោគ នៅក្នុង ប្រទេស កម្ពុជា កាលពីក្នុងឆ្នាំ ២០១៨ មានប្រមាណជាង ២លាននាក់ កើនឡើង៦៧ ភាគរយ បើធៀបនឹងឆ្នាំ ២…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ