កងទ័ពរុស្ស៊ីប្រមាណ ១៥.០០០ នាក់ត្រូវបានសម្លាប់នៅក្នុងសង្គ្រាមនៅអ៊ុយក្រែន!

ប្រធានភ្នាក់ងារស៊ើបការសម្ងាត់អាមេរិកថា មានកងទ័ពរុស្ស៊ីប្រហែល ១៥.០០០ នាក់បានពលីនៅក្នុងសង្គ្រាមអ៊ុយក្រែន


ប្រធានភ្នាក់ងារស៊ើបការសម្ងាត់អាមេរិក (CIA) លោកវីលៀម ប៊ើន (William Burns) បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកបានប៉ាន់ប្រមាណដឹងថា ក្រោយរុស្សីបើកការឈ្លានពានទៅលើអ៊ុយក្រែនជិត ៥ ខែមកនេះ កងទ័ពរុស្សីបានស្លាប់ដល់ទៅ ១៥.០០០ នាក់និងរបួស ៤៥.០០០ នាក់គិតមកទល់នឹងពេលនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
ប្រធានភ្នាក់ងារស៊ើបការសម្ងាត់អាមេរិកថា មានកងទ័ពរុស្ស៊ីប្រហែល ១៥.០០០ នាក់បានពលីនៅក្នុងសង្គ្រាមអ៊ុយក្រែន
ដោយ

លោក Burns នាយកភ្នាក់ងារស៊ើបការសម្ងាត់ដ៏ល្បីរបស់អាមេរិក ដែលហៅកាត់ (CIA) បានថ្លែងនៅឯវេទិកាសន្តិសុខអាស្ពេន (Aspen) ក្នុងរដ្ឋខូឡូរ៉ាដូ (Colorado) សហរដ្ឋអាមេរិកថា៖ «សង្គ្រាមនៅអ៊ុយក្រែននោះ រុស្សីបានពលីក្នុងតម្លៃមួយដ៏មហាសាល ហើយអ៊ុយក្រែនក៏បាត់បង់ដូចគ្នាដែរ តែការស្លាប់ និងរបួសវាតិចតូចជាងអ្នកឈ្លានពានបន្តិច»។

លោកបានបន្ថែមថា «ការប៉ាន់ប្រមាណចុងក្រោយបំផុតពីភា្នក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកមានកងកម្លាំងរុស្ស៊ីត្រូវបានសម្លាប់ក្នុងសមរភូមិ ១៥.០០០ នាក់ និងរបួសប្រហែលបីដងនៃអ្នកស្លាប់។ ដូច្នេះ វាជាការបាត់បង់ដ៏ធំរបស់រុស្សី»។

មែនទែនទៅ ប្រទេសរុស្ស៊ីបានលាក់បាំងការស្លាប់កងទ័ពរបស់ខ្លួននៅអ៊ុយក្រែនជាការសម្ងាត់របស់រដ្ឋ ហើយទីក្រុងម៉ូស្គូមិនបានធ្វើបច្ចុប្បន្នភាពតួលេខជនរងគ្រោះនៅក្នុងសង្គ្រាមនោះឡើយ។ ហើយនៅថ្ងៃទី២៥ ខែមីនាកន្លងទៅ វិមានក្រឹមឡាំងបាននិយាយថា មានទាហានរុស្ស៊ីជាង ១.៣០០ នាក់ប៉ុណ្ណោះត្រូវបានសម្លាប់។

ទោះយ៉ាងណា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អាមេរិក មិនបានបង្ហាញពីតួលេខ កងទាហានអ៊ុយក្រែន ដែលបានពលី នៅក្នុងសង្គ្រាមនោះទេ។

ក៏ប៉ុន្ដែ រដ្ឋាភិបាលទីក្រុងកៀវធ្លាប់បានបញ្ជាក់ប្រាប់នៅខែមិថុនាថា ទាហានអ៊ុយក្រែនពី ១០០ ទៅ ២០០ នាក់ត្រូវបានសម្លាប់ក្នុងមួយថ្ងៃនៅក្នុងសមរភូមិ។

កាលពីថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកស៊ើរហ្គី ឡារូវ (Sergei Lavrov) បាននិយាយថា កិច្ចការយោធារបស់ទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែន ឥឡូវនេះនឹងត្រូវពង្រីកឲ្យហួសពីតំបន់ដុនបាសទៅទៀត (Donbas)»។

តែយ៉ាងណា លោក Burns បាននិយាយថា យ៉ាងហោចណាស់នៅពេលនេះ ការប្រយុទ្ធដ៏ស្វិតស្វាញរបស់កងកម្លាំងរុស្ស៊ីនៅតំបន់ Donbas បានបង្រៀនពួកគេមិនតិចទេ ពីការលំបាកក្នុងការប្រយុទ្ធជាមួយកងទ័ពអ៊ុយក្រែន ដែលរុស្ស៊ីខ្លួនឯងធ្លាប់និយាយថា «ប្រតិបត្តិការយោធាពិសេស» របស់ខ្លួនចំណាយ ពេលត្រឹមតែ ៧២ ម៉ោងប៉ុណ្ណោះនឹងគ្រប់គ្រងរដ្ឋធានីកៀវ។

មួយវិញទៀត ប្រធាន CIA រូបនេះ បានបង្ហើបប្រាប់ដែរថា ការបញ្ជាទិញយន្តហោះគ្មានមនុស្សបើកពីប្រទេសអ៊ីរ៉ង់ដោយរុស្ស៊ីក្នុងការបន្តធ្វើសង្រ្គាមនៅប៉ុន្មានសប្តាហ៍មុននេះ បានបង្ហាញពីភាពទន់ខ្សោយនៃយោធារុស្សីផងដែរ។

គូរជម្រាបថា សហរដ្ឋអាមេរិកបានផ្តល់អ្នកជំនាញស៊ើបការណ៍សម្ងាត់ជាច្រើនដល់អ៊ុយក្រែន ដើម្បីជួយណែនាំ និងត្រួសត្រាយផ្លូវការសម្រេចចិត្តក្នុងសមរភូមិប្រយុទ្ធជាមួយរុស្សី ដែលការណ៍នេះបានធ្វើឲ្យមានសំណួរលើកឡើងថា ការជួយរបស់ CIA និងមន្ទីរបញ្ចកោណរបស់អាមេរិកគួរព្រួយបារម្ភអំពីការជ្រៀតចូលរបស់រុស្ស៊ីដែរឬទេ។

ថ្មីៗនេះ ទៀតសោត អាមេរិក ក៏បានប្រកាសនឹងផ្ដល់អាវុធទំនើបៗបន្ថែមទៀត សម្រាប់អ៊ុយក្រែន ក្នុងការធ្វើសង្គ្រាមទប់ទល់ជាមួយនឹងរុស្ស៊ីផងដែរ៕




អត្ថបទបន្ទាប់


IMF រំពឹងថា នឹងបញ្ចប់កិច្ចចរចាផ្តល់ជំនួយដល់ស្រីលង្កានាពេលឆាប់ៗ បន្ទាប់ពីប្រទេសនេះ បានជ្រើសរើសប្រធានាធិបតីថ្មី

ប្រធានអង្គការមូលនិធិរូបិយវត្ថុអន្តជាតិ(IMF) លោកស្រី Kristalina Georgieva បាននិយាយកាលពីថ្ងៃពុធ ទី ២០ ខែ កក្កដា នៅប៉ុន្មានម៉ោងមុនពេលប្រ…

អ្នកឧកញ៉ា លី ហួរ ចាប់ដៃជាមួយក្រុមហ៊ុនអចលនទ្រព្យមួយ ដើម្បីជួយជំរុញវិស័យសំណង់លំនៅដ្ឋាន

ធនាគារ អេស ប៊ី អាយ លី ហួរ របស់អ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន លី ហួរ គ្រុប បានចុះអនុសារណៈយោគយល់គ្នាជាមួយក្រុមហ៊…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ