អាមេរិក និង ទីភ្នាក់ងារថាមពលអន្តរជាតិ

អាមេរិក និង ទីភ្នាក់ងារថាមពលអន្តរជាតិជំរុញឱ្យប្រទេសក្នុងតំបន់អាស៊ីពង្រីកខ្សែចង្វាក់ផ្គត់ផ្គង់ថាមពល


សហរដ្ឋអាមេរិកនិងទីភ្នាក់ងារថាមពលអន្តរជាតិ បានជំរុញឱ្យបណ្តាប្រទេសក្នុងតំបន់អាស៊ីពង្រីកខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងតំបន់សម្រាប់ថាមពល និងសារធាតុរ៉ែសំខាន់ៗ ដើម្បីជៀសវាងការពឹងផ្អែកទាំងស្រុងលើថាមពលមកពីប្រទេសចិន និងរុស្ស៊ី។ ការលើកឡើងយ៉ាងដូច្នេះ នៅចំពេលដែល វិស័យថាមពលពិភពលោកកំពុងមានភាពរង្គោះរង្គើយ៉ាងខ្លាំង ចាប់តាំងពីមានវិបត្តិសង្គ្រាមឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនបានកើតឡើង។ នេះបើតាមការចុះផ្សាយសារព័ត៌មានReuters។
អាមេរិក និង ទីភ្នាក់ងារថាមពលអន្តរជាតិជំរុញឱ្យប្រទេសក្នុងតំបន់អាស៊ីពង្រីកខ្សែចង្វាក់ផ្គត់ផ្គង់ថាមពល
ដោយ

នាយក​ប្រតិបត្តិ​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ (IEA) លោក Fatih Birol និង​រដ្ឋមន្ត្រីក្រសួង​ថាមពល​សហរដ្ឋអាមេរិក​លោកស្រី Jennifer Granholm បាន​និយាយ​ថា វិបត្តិ​ថាមពល​បច្ចុប្បន្ន​កើតឡើង​ចេញពី​ការ​ដាក់​ទណ្ឌកម្ម​របស់​លោក​ខាងលិច​លើ​ប្រទេស​រុ​ស្ស៊ី ដែល​បាន​ហ៊ុម​ព័ទ្ធ​ការ​នាំ​ចេញ​ប្រេង​របស់​ទីក្រុង​ម៉ូ​ស្គូ ដើម្បី​កាត់​បន្ថយ​ចំណូល​របស់​ប្រទេស​នេះ ដែល​យក​ទៅ​ឧ​ប​ត្ថ​ម​ដល់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ខណៈ​ប្រទេស​ក្នុង​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក គួរតែ​ចូលរួម​ផ្តោត​ការ​យកចិត្តទុកដាក់​បន្ថែម​ទៀត​លើ​ការ​ផ្លាស់​ប្តូរ ដោយ​មិន​ប្រើ​ឥន្ធនៈ​ហ្វូ​ស៊ី​ល​ពី​ប្រទេស​រុ​ស្ស៊ី​។ ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​ធ្វើ​ជា​ម្ចាស់ផ្ទះ ក៏​បាន​ទទូច​ឱ្យ​ប្រទេស​ក្នុង​តំបន់​អាស៊ី​ងាក​ចេញពី​ការ​ពឹងផ្អែក​លើ​ប្រទេស​ចិន​សម្រាប់​បច្ចេកវិទ្យា​ថាមពល​ពន្លឺព្រះអាទិត្យ និង​បណ្តា​ប្រទេស​ដូច​ជា​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ និង រុ​ស្ស៊ី​សម្រាប់​សារធាតុ​រ៉ែ​សំខាន់​ៗ​ដែល​ត្រូវការ​សម្រាប់​រថយន្ត​អគ្គិសនី និង​អា​គុយ​ជាដើម​។

នាយក​ប្រតិបត្តិ​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​លោក Birol បាន​និយាយ​ថា ប្រទេស​ចិន​មាន​ចំណែក ៨០% នៃ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​សកល​នៃ​បច្ចេកវិទ្យា​ថាមពលព្រះអាទិត្យ ហើយ​នៅ​ឆ្នាំ ២០២៥ នឹង​មានការ​កើនឡើង​ដល់ ៩៥% ។ លោកស្រី Granholm រដ្ឋមន្ត្រីក្រសួង​ថាមពល​អា​មេ​រិ​ក បាន​និយាយ​នៅ​ឯ​វេទិកា​ថាមពល​ទីក្រុង​ស៊ី​ដ​នី​ថា ប្រជាជាតិ​ទាំងអស់​ត្រូវ​តែ​ប្រា​ដក​ថា មិន​នៅ​ក្រោម​ការ​បញ្ជា​របស់​មេដឹកនាំ​ផ្តាច់​ការ ដែល​ចង់​គ្រប់គ្រង​យុទ្ធសាស្ត្រ​នៃ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​សកល​នោះ​ទេ​។ ទាំង​លោក Birol និង​លោកស្រី Granholm បាន​និយាយ​ស្រ​ដៀង​ថា ការ​ពឹងផ្អែក​លើ​ប្រទេស​តែ​មួយ​សម្រាប់​បច្ចេកវិទ្យា ឬ ប្រេងឥន្ធនៈ គួ​តែ​ជៀសវាង ដោយ​មាន​ប្រទេស​រុ​ស្ស៊ី​ជា​មេរៀន​ស្រាប់ ខណៈ​ពេល​ដែល​បាត់បង់​ការ​ផ្គត់ផ្គង់​ថាមពល​ពី​ប្រទេស​រុ​ស្ស៊ី តម្លៃ​ថាមពល​សកល​មានការ​ប្រែប្រួល​ជា​ខ្លាំង​។

លោកស្រី Granholm បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ក្រៅ​វេទិកា​ថា ប្រសិនបើ​តំបន់​អាស៊ី​មិន​អភិវឌ្ឍ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​របស់​ខ្លួន​ទេ លោកស្រី​បារម្ភ​ថា​ប្រទេស​ចិន​អាច​នឹង​ដើរតួ​នាទី​យ៉ាង​សំខាន់​នៃ​បណ្តាញ​បច្ចេកវិទ្យា និង ការ​ផ្គត់ផ្គង់​ដែល​អាច​ធ្វើ​ឱ្យ​ប្រទេស​ក្នុង​តំបន់​នេះ​ងាយ​រង​គ្រោះ​។ លោកស្រី​បាន​និយាយ​ថា តាម​ទស្សនៈ​នៃ​សន្តិសុខ​ថាមពល វា​គឺជា​ការ​ចាំបាច់​ដែល​ប្រទេស​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ត្រូវ អភិវឌ្ឍ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់ មិន​ត្រឹមតែ​សម្រាប់​អាកាសធាតុ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​សន្តិសុខ​ថាមពល​ផ្ទាល់​តែ​ម្តង​៕

None



អត្ថបទបន្ទាប់


តម្លៃប្រេងរអិលធ្លាក់ចុះ ខណៈវិធានការទប់ស្កាត់កូវីដ១៩របស់ចិនកំពុងដាក់សម្ពាធលើទស្សនវិស័យតម្រូវការទីផ្សារ

តម្លៃប្រេងបានរអិលធ្លាក់ចុះក្នុងថ្ងៃអង្គារ ទី ១២ ខែ កក្កដា ដោយសារវិធានការទប់ស្កាត់មេរោគកូវីដ១៩ដ៏តឹងរ៉ឹងរបស់ចិនត្រូវបានចាប់ផ្ដើមអនុវត្តខ្ល…

អាមេរិកថា រុស្ស៊ីកំពុងងាកទៅរកអាវុធដ្រូនពីអ៊ីរ៉ង់ ដើម្បីបន្តធ្វើសង្គ្រាមនៅអ៊ុយក្រែន

មន្ត្រីជាន់ខ្ពស់សេតវិមានអាមេរិកកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានអះអាងដោយជឿថា រុស្ស៊ីកំពុងងាកទៅរកអ៊ីរ៉ង់កាន់តែខ្លាំងហើយ ដើម្បីឲ្យអ៊ីរ៉ង់ផ្ត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ