អន្តរជាតិ

វៀតណាមអាចប្រឈមនឹងព្យុះទីហ្វុងដ៏អាក្រក់ដូចព្យុះ យ៉ាជី ដែលបានបំផ្លាញសេដ្ឋកិច្ចវៀតណាមជាង៣ពាន់លានដុល្លារ


បម្រែបម្រួលអាកាសធាតុ និងទីតាំងភូមិសាស្ត្រកំពុងក្លាយជាការគំរាមកំហែង និងជាហានិភ័យដ៏ធំមួយសម្រាប់ប្រទេសវៀតណាម។
វៀតណាមអាចប្រឈមនឹងព្យុះទីហ្វុងដ៏អាក្រក់
ដោយ

យោងតាមសេណារីយ៉ូស្តីពីការប្រែប្រួលអាកាសធាតុចុងក្រោយបង្អស់ឆ្នាំ២០២៥ បានបង្ហាញថា ប្រសិនបើសីតុណ្ហភាពសកលកើនឡើង៤អង្សាសេ ប្រទេសវៀតណាមនឹងត្រូវប្រឈមមុខនឹងព្យុះទីហ្វុងដ៏កាចសាហាវ និងមានកម្លាំងបំផ្លិចបំផ្លាញប្រហាក់ប្រហែលនឹងព្យុះយ៉ាជី ជាមធ្យមរៀងរាល់៧ឆ្នាំម្តង ដោយបង្កការខូចខាតដល់សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធរាប់ពាន់លានដុល្លារ។ ទិន្នន័យប្រែប្រួលអាកាសធាតុថ្មីនេះត្រូវបានបញ្ជូលទៅក្នុងមូលដ្ឋានទិន្នន័យជាតិដោយក្រសួងកសិកម្ម និងបរិស្ថានវៀតណាម ដើម្បីធ្វើជាគ្រឹះវិទ្យាសាស្ត្រក្នុងការរៀបចំគោលនយោបាយ ផែនការគ្រប់គ្រងហានិភ័យ និងការឆ្លើយតបជាមុន។

ប្រភពដដែលបានព្រមានថា ក្នុងករណីការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅតែបន្តក្នុងកម្រិតខ្ពស់ នោះចំនួនថ្ងៃក្តៅខ្លាំងនៅវៀតណាមអាចនឹងកើនឡើងលើសពី៥០ថ្ងៃនៅត្រឹមចុងសតវត្សរ៍ទី២១ ខណៈថ្ងៃក្តៅហួតហែងបំផុតកើនឡើងប្រមាណ២០ថ្ងៃ។ ផ្ទុយទៅវិញអាកាសធាតុត្រជាក់ខ្លាំងនៅភាគខាងជើង និងភាគកណ្តាល នឹងថយចុះយ៉ាងខ្លាំង ហើយបរិមាណទឹកភ្លៀងនឹងធ្លាក់ខ្លាំងក្នុងមួយថ្ងៃ ឬ៥ថ្ងៃជាប់ៗគ្នា។

ការប្រែប្រួលនេះបានស្តែងឱ្យឃើញយ៉ាងច្បាស់ពីហានិភ័យនៃគ្រោះធម្មជាតិកាន់តែសាហាវ ដែលទាមទារឱ្យរដ្ឋាភិបាលវៀតណាម​ ត្រូវតែពង្រឹងសមត្ថភាព​បង្ការ ឆ្លើយតប និងបត់បែន​ឱ្យបានទាន់ពេលវេលា៕




អត្ថបទបន្ទាប់


ហ្វីលីពីនព្រមានចិនថា ការអូសនាវាចម្បាំងខ្លួនចេញពីតំបន់ជម្លោះ គឺជាទង្វើប្រកាសសង្គ្រាម

ភាពតានតឹងនៅសមុទ្រចិនខាងត្បូងកំពុងកើនឡើងជាថ្មី ខណៈហ្វីលីពីនព្រមានចិនថា ការប៉ុនប៉ង​ប្រើកម្លាំងអូសនាវាចម្បាំងហ្វីលីពីនចេញពីតំបន់​មានជម្លោ…

តើមានកត្តាចម្បងអ្វីបានជាកោះតៃវ៉ាន់រារាំងមិនឱ្យ Grab ទិញភាគហ៊ុន Footpanda តម្លៃ៦០០លានដុល្លារ?

អាជ្ញាធរកោះតៃវ៉ាន់បានសម្រេចរារាំងកិច្ចព្រមព្រៀងដ៏ធំមួយរបស់ក្រុមហ៊ុន Grab ក្នុងបំណងទិញយកអាជីវកម្ម Foodpanda នៅលើកោះតៃវ៉ាន់ក្នុងតម្លៃរហូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ