ទស្សនកិច្ចលោកប្លីងខេនបញ្ចប់មុនពេលកំណត់

រដ្ឋមន្ត្រីការបរទេសអាមេរិកត្រូវបង្ខំចិត្តបញ្ចប់ទស្សនកិច្ចនៅតំបន់អាស៊ានមុនពេលកំណត់


រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខេន បានបញ្ចប់ដំណើរទស្សនកិច្ចនៅតំបន់អាស៊ានលើកទីមួយរបស់លោក មុនការគ្រោងទុក ក្រោយអ្នកសារព័ត៌មានដែលរួមដំណើរជាមួយលោក តេស្តមានវិជ្ជមានកូវីដ១៩។ បើទោះបីជាដំណើរទស្សនកិច្ចនេះត្រូវបានបញ្ចប់មុនផែនការកំណត់ក៏ដោយ ប៉ុន្ដែវាត្រូវបានគេមើលឃើញថា ជាដំណើរទស្សនកិច្ចមួយ បង្កើនចំណងទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់អាស៊ាន ខណៈបច្ចុប្បន្នចិនកំពុងមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងតំបន់នេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
ទស្សនកិច្ចលោកប្លីងខេនបញ្ចប់មុនពេលកំណត់

មែនទែនទៅ លោកអាន់តូនី ប្លីងខេន ត្រូវចេញពីប្រទេសម៉ាឡេស៊ីនៅថ្ងៃពុធ រួចបន្តជួបពិភាក្សាជាមួយភាគីថៃនៅថ្ងៃព្រហស្បតិ៍ មុនត្រឡប់ទៅសហរដ្ឋអាមេរិកវិញ។ ប៉ុន្តែបើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក នេត ព្រីន ឲ្យដឹងថា មានអ្នកដំណើរ តួនាទីជាអ្នកយកព័ត៌មានមួយរូបបានធ្វើតេស្តវិជ្ជមានកូវីដ១៩ នៅថ្ងៃពុធនៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ជាហេតុធ្វើឲ្យលោក ប្លីងខេន មិនអាចបន្តដំណើរទៅប្រទេសថៃ ដោយប្រថុយប្រថានបានឡើយ។

យ៉ាងណាមិញ រដ្ឋមន្ត្រីការបរទេសអាមេរិក និងមន្ត្រីជាន់ខ្ពស់ឯទៀតមិនមានវិជ្ជមានកូវីដ១៩នោះទេ។ លោក ប្លីងខេន បានទូរសព្ទ័ទៅកាន់ភាគីថៃ ដោយសម្តែងការសោកស្តាយ ក្រោយពីទស្សនកិច្ចត្រូវបញ្ចប់ ខុសពីការគ្រោងទុកបែបនេះ។

គួរជម្រាបថា នេះគឺជាដំណើរទស្សនកិច្ចលើកទីមួយហើយ សម្រាប់លោកប្លីងខេន នៅក្នុងតំបន់អាស៊ាន ក្នុងនាមជារដ្ឋមន្ត្រីការបរទេសអាមេរិក។ បើតាមគម្រោងលោកគួរត្រូវបានចំណាយពេលពីថ្ងៃទី០៩ ដល់ថ្ងៃទី១៧ ខែធ្នូ មកកាន់ប្រទេសចំនួន៣នៅតំបន់អាស៊ាន មានដូចជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប្រទេសថៃ។

បេសសកម្មរបស់មន្ត្រីជាន់ខ្ពស់អាមេរិករូបនេះ ត្រូវបានគេមើលឃើញថាជាការព្យាយាមបង្កើនចំណងការទូតរវាងសហរដ្ឋអាមេរិក ជាមួយប្រទេសក្នុងតំបន់ ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិន ដែលកំពុងតែមានប្រៀបខ្លាំង។

គួរជម្រាបថា អំឡុងវត្តមាននៅឥណ្ឌូនេស៊ី និងម៉ាឡេស៊ី លោកអាន់តូនី ប្លីនខេន បានថ្លែងសារគន្លឹះសំខាន់ៗជាច្រើន។ ជាក់ស្តែង នៅឥណ្ឌូនេស៊ី លោកបានបង្ហើបឲ្យដឹងថា អាមេរិកនឹងបង្កើនវត្តមានទាំងសេដ្ឋកិច្ចនិងយោធា នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ខណៈពេលស្ថិតនៅប្រទេសម៉ាឡេស៊ី លោកបាននិយាយថា សហរដ្ឋអាមេរិកកំពុងមើលទៅលើជំហានបន្ដទៀត ដើម្បីប្រឆាំងនឹងរបបយោធាភូមាផងដែរ៕
None



អត្ថបទបន្ទាប់


អេ អឹម ខេ បញ្ចេញផលិតផល​ថ្មី ងាយស្រួយ សុវត្ថិភាព ដើម្បីស្វាគមន៍ឆ្នាំថ្មី

អេ អឹម ខេ បានផ្ដល់​ផលិតផល​ថ្មីមួយទៀត​ដល់អតិថិជន​របស់ខ្លួន ដែលហៅថា «កម្ចីអនឡាញ អេ អឹម ខេ» ឬ កម្ចីឌីជីថល ដែលមានភាពងាយស្រួល បត់បែន ន…

អាមេរិកកើនក្ដីបារម្ភ ក្រោយចិនដំឡើងពន្ធនាំចូលលើផលិតផលសាច់ជ្រូក

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុចិនបាននិយាយថា ប្រទេសចិននឹងចាប់ផ្តើមដំឡើងពន្ធនាំចូលលើផលិតផលសាច់ជ្រូក ចាប់ពីឆ្នាំ២០២២ តទៅ។ ការដំឡើងពន្ធលើផលិតផ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ