នៅក្នុងលិខិតមួយកាលពីសប្តាហ៍មុន លោកស្រី Granholm បានព្រមានក្រុមសាធារណរដ្ឋថា ការកំណត់សិទ្ធិអំណាចរបស់ប្រធានាធិបតីនៃបក្សប្រជាធិបតេយ្យ ក្នុងការសម្រេចលើប្រេងបម្រុងរបស់ប្រទេសនឹងធ្វើឱ្យខូចសន្តិសុខជាតិ និងបណ្តាលឱ្យមានការខ្វះខាតប្រេងឆៅ ក៏ដូចជានឹងធ្វើឱ្យតម្លៃសាំងឡើងថ្លៃផងដែរ។
លោកស្រី Granholm បាននិយាយទៅកាន់ក្រុមអ្នកយកព័ត៌មាននៅឯសន្និសីទមួយរបស់សេតវិមាន ថា៖ ដូចដែលលោក បៃដិន បានមានប្រសាសន៍អ៊ីចឹង លោកនឹងមិនអនុញ្ញាតឱ្យប្រជាជនអាមេរិករងទុក្ខដោយសារតែរបៀបវារៈដើរថយក្រោយដែលគណបក្សសាធារណរដ្ឋកំពុងធ្វើនេះនោះទេ។
គួរជម្រាបថា ច្បាប់ស្តីពីប្រេងបម្រុងជាយុទ្ធសាស្ត្រឬដែលអាចហៅកាត់ថា HR21 នឹងហាមឃាត់រដ្ឋលេខាធិការ ឬរដ្ឋមន្ត្រីក្រសួងថាមពលអាមេរិក ពីសិទ្ធឈឺឆ្អាលនឹងការស្តុកប្រេងបម្រុងរបស់សហរដ្ឋអាមេរិក និងក៏ហាមមិនឱ្យបង្កើតផែនការដើម្បីបង្កើនការលក់ប្រេង និងឧស្ម័ននៅលើទឹកដីសហព័ន្ធទាំងមូល លុះត្រាតែការផ្គត់ផ្គង់ប្រេងគឺជាការចាំបាច់បន្ទាន់សម្រាប់ការបញ្ចេញពីស្តុក។ ក្នុងនោះសភាដែលត្រូវបានគ្រប់គ្រង់បក្សសាធារណរដ្ឋដែលមានសម្លេងលើសលប់ ត្រូវបានគេរំពឹងថានឹងបោះឆ្នោះចេញច្បាប់នេះឱ្យបានឆាប់ក្នុងសប្តាហ៍នេះ។ តែយ៉ាងណា វានឹងប្រឈមមុខនឹងការជជែកដេញដោលគ្នាខ្លាំងនៅព្រឹទ្ធសភា ដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យវិញ៕