ជម្លោះសមុទ្រចិនខាងត្បូង

អាមេរិកបញ្ជូននាវាផ្ទុកយន្ដហោះចម្បាំងធំៗ២គ្រឿងចូលទៅតំបន់ជម្លោះសមុទ្រចិនខាងត្បូង


ស្របពេលដែលមានការរាយការណ៍ការអំពី យន្ដហោះចម្បាំងចិនជិត ៤០គ្រឿងបានហោះចូលដែនអាកាសកោះតៃវ៉ាន់ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ឃើញថា នៅថ្ងៃចន្ទទី ២៤មករានេះ ក៏មានសេចក្ដីរាយការណ៍ថ្មីមួយទៀត អំពីសហរដ្ឋអាមេរិកដែលគេស្គាល់ថា ជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់កោះតៃវ៉ាន់នោះ ក៏បានបញ្ជូននាវាផ្ទុកយន្ដហោះចម្បាំងធំៗរបស់ខ្លួនចំនួន២គ្រឿងចូលទៅកាន់តំបន់ជម្លោះសមុទ្រចិនខាងត្បូងដែរ។
យន្ដហោះចម្បាំងចិនដែលហោះចូលដែនអាកាសកោះតៃវ៉ាន់ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ

តាម​ការ​អះអាង​របស់​ក្រសួងការពារជាតិ​អា​មេ​រិ​ក នាវា​របស់​អា​មេ​រិ​ក​ទាំង​ពីរ​គ្រឿង ដែល​បាន​ចូល​ទៅ​កាន់​តំបន់​ជម្លោះ​នោះ គឺ​គ្រាន់តែ​ជា​ការ​ហ្វឹកហ្វឺន​របស់​យោធា​តែ​ប៉ុណ្ណោះ និង​ដើម្បី​ព​ង្រឹ​ក​ទំនុកចិត្ត​សម្ព័ន្ធ​របស់​ខ្លួន និង​បង្ហាញ​ពី​ការ​ដំណោះស្រាយ ឆ្លើយ​តប​ទៅ​នឹង​ឥទ្ធិពល​អាក្រក់​។ នេះ​បើ​តាម​ការ​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​។

ជម្លោះ​ដែនទឹក គឺជា​ចំណុចក្ដៅ​បំផុត​មួយ នៃ​ចំណុចក្ដៅ​ជា​ច្រើន​ផ្សេង​ៗ​ទៀត​នៃ​ភាព​តានតឹង​រវាង​មហា​យក្ស​អា​មេ​រិ​ក និង​ចិន  ដែល​កន្លង​មក​ចិន​បាន​ទាមទារ​យក​ដែនទឹក​ដ៏​ធំ​នៃ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នេះ ហើយ​ចិន​ក៏​បាន​សាងសង់​មូលដ្ឋាន​យោធា​នៅ​លើ​កោះ​សិប្បនិម្មិត​មួយ​នៅ​ទីនោះ​ផង​ដែរ​។

មែនទែន​ទៅ នាវា​កងទ័ពជើងទឹក​អា​មេ​រិ​ក តែងតែ​ធ្វើ​ដំណើរ​ឆ្វែល​ទៅ​ជិត​កោះ​ទាំង​អស់នោះ ដើម្បី​ប្រឆាំង​នឹង​ការ​ទាមទារ​អធិបតេយ្យភាព​របស់​ចិន​នៅ​តំបន់​ជម្លោះ​នោះ នឹង​បាន​ធ្វើ​ឲ្យ​ចិន​ខឹងសម្បារ​មិន​តិច​ដងនោះ​ដែរ​។

យ៉ាងណាមិញ ក្រសួងការពារជាតិ​អា​មេ​រិ​ក បាន​លើក​ឡើង​ថា នាវា​ផ្ទុក​យន្ដហោះ​ចម្បាំង​របស់​អា​មេ​រិ​ក​ធំ​ៗ​ចំនួន​២​គ្រឿង បាន​ចាប់ផ្ដើម​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​តាំងពី​ថ្ងៃអាទិត្យ​មក​។ ក្រុម​នាវា​ផ្ទុក​យន្ដហោះ​ចម្បាំង​ទាំងនោះ នឹង​ធ្វើ​សមយុទ្ធ ក្នុង​នោះ​រួម​មាន ការ​ប្រតិបត្តិការ​សង្គ្រាម​ប្រឆាំង​នាវាមុជទឹក​ចម្បាំង ប្រតិបត្តិការ​សង្គ្រាម​តាម​យន្ដហោះ​ចម្បាំង និង​ប្រតិបត្តិការ​រារាំង​ដែនសមុទ្រ ដើម្បី​ពង្រឹង​ការ​ត្រៀមខ្លួន​ប្រយុទ្ធ​ជាដើម​។

ក្រសួងការពារជាតិ​អា​មេ​រិ​ក បាន​អះអាង​ទៀត​ថា ការ​ហ្វឹកហ្វឺន​នេះ នឹង​ធ្វើ​ឡើង​ស្រប​តាម​ច្បាប់​អន្តរជាតិ​នៅ​ក្នុង​ដែនទឹក​អន្តរជាតិ ប៉ុន្ដែ អា​មេ​រិ​ក​មិន​បាន​ផ្ដល់​នូវ​ព័ត៌មាន​លម្អិត​ពី​រឿង​នេះនោះ​ទេ​។

ក្រុម​នាវា​ផ្ទុក​យន្ដហោះ​ចម្បាំង​ទាំង​ពីរ​របស់​អា​មេ​រិ​ក​នេះ ត្រូវ​បាន​គេ​រាយការណ៍​ថា នៅ​ថ្ងៃអាទិត្យ​បាន​ធ្វើ​សមយុទ្ធ​ជាមួយនឹង​កងទ័ពជើងទឹក​ជប៉ុន នៅ​ក្នុង​ដែនសមុទ្រ​ហ្វី​លី​ពី​ន និង​នៅ​តំបន់​ដែនទឹក​នៅ​ភាគ​ខាងកើត​កោះ​តៃវ៉ាន់​ផង​ដែរ​។

ព័ត៌មាន​អំពី​ប្រតិបត្តិការ​នាវា​ផ្ទុយ​ក​យន្ដហោះ​ចម្បាំង​របស់​អា​មេ​រិ​ក​នេះ​គឺ​ក៏​ធ្វើ​ឡើង ស្រប​ពេល​ដែល​កោះ​តៃវ៉ាន់​បាន​រាយការណ៍​ចុង​ក្រោយ​នេះ​ថា មានការ​លុកលុយ​ទ្រង់ទ្រាយ​ធំ​ពី​សំណាក់​កងទ័ពអាកាស​របស់​ចិន​ចូល​ទៅ​ក្នុង​ដែនអាកាស ដែល​កៀក​នឹង​កោះ Pratas ដែល​គ្រប់គ្រង​ដោយ​តៃវ៉ាន់ នៅ​ភាគ​ខាងជើង​នៃ​សមុទ្រ​ចិន​ខាងត្បូង​។

ទោះ​យ៉ាងណា ប្រទេស​ចិន​នៅ​មិន​ទាន់​ចេញ​មុខ​មក​ឆ្លើយ​តប​ភ្លាម​ៗ​នោះ​ទេ ក្រោយ​មាន​ព័ត៌មាន​អំពី​ការ​បញ្ជូន​នាវា​ផ្ទុក​យន្ដហោះ​អា​មេ​រិ​ក ចូល​ទៅ​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នេះ ប៉ុន្ដែ កន្លង​ទៅ​ថ្មី​ៗ​នេះ ចិន​ក៏​បាន​ព្រមាន​ខ្លាំង​ៗ​ទៅ​ដល់​នាវាចម្បាំង​អា​មេ​រិ​ក​ឲ្យ​បើក​ចេញពី​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ម្ដង​រួច​ហើយ​ដែរ​៕

None



អត្ថបទបន្ទាប់


ពន្ធអាករលើតម្លៃបន្ថែមលើពាណិជ្ជកម្មតាមអនឡាញ លើកពេលអនុវត្តដល់ខែមេសាវិញ

អគ្គនាយកដ្ឋានពន្ធដារនឹងចាប់ផ្ដើមអនុវត្តការយកពន្ធអាករលើតម្លៃបន្ថែមសម្រាប់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកចាប់ពីខែមេសា ឆ្នាំ២០២២ ខណៈដ…

អាមេរិកបង្គាប់ឱ្យគ្រួសារបុគ្គលិកស្ថានទូតខ្លួនចេញពីអ៊ុយក្រែន ក្រោយបារម្ភពីសង្គ្រាមអាចផ្ទុះឡើង

ភាពតានតឹងរវាងរុស្សី និង អ៊ុយក្រែន៖ សហរដ្ឋអាមេរិកបង្គាប់ឱ្យគ្រួសារបុគ្គលិកស្ថានទូតអាមេរិកចាកចេញពីអ៊ុយក្រែន។ ក្រសួងការបរទេសសហរដ្ឋអាមេរិក …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ