ជម្លោះនៅមជ្ឈិមបូព៌ា

អាម៉េរិកព្រមានប្រើកម្លាំងទ័ពសងសឹកអ៊ីរ៉ងជុំវិញការវាយប្រហារមូលដ្ឋានទ័ពរបស់ខ្លួន


កាលពីថ្ងៃចន្ទ ក្រុមហាម៉ាស បានសម្រេចដោះលែងចំណាត់ខ្មាំងពីរនាក់ ដែលជាជនជាតិ អ៊ីស្រាអែលចេញពីតំបន់ហ្កាហ្សា ខណៈដែលអ្នកស្លាប់ និងរបួសនៅតែបន្តកើនឡើងឥតលួសថ្ងៃក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់នេះ។ អាម៉េរិកឯណោះវិញបានប្រាប់ឱ្យអ៊ីស្រាអែលពន្យារពេលវាយលុកតាមផ្លូវគោក និងចោទប្រកាន់ប្រទេសអ៊ីរ៉ង់ចំៗតែម្តងថា ជាអ្នកនៅពីក្រោយសម្របសម្រួលចំពោះការវាប្រហារលើមូលដ្ឋានទ័ពអាម៉េរិកនៅអ៊ីរ៉ាក់ និងស៊ីរី។
ជម្លោះនៅមជ្ឈិមបូព៌ា
ដោយ

គិតត្រឹមថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ពួកហាម៉ាសបានដោះលែងអ្នកទោសបួននាក់ហើយចេញពីការឃុំខ្លួននៅតំបន់ហ្កាហ្សា។

ទោះយ៉ាងណា នេះគឺជាចំនួនតិចតួចណាស់ ព្រោះក្រោយការចូលវាយឆ្មក់លើអ៊ីស្រាអែល កាលពីថ្ងៃទី៧ តុលា ក្រុមហាម៉ាសបានចាប់ចំណាប់ខ្មាំងពីទឹកដីអ៊ីស្រាអែលយ៉ាងហោចណាស់ជាង២០០នាក់ រួមទាំងជនជាតិបរទេសមិនមែនអ៊ីស្រាអែលផងដែរ។ ក្រុមហាម៉ាសធ្លាប់បាននិយាយថា ខ្លួននឹងយល់ព្រមដោះលែងចំណាប់ខ្មាំងទាំងនោះភ្លាមៗ បើសិនអ៊ីស្រាអែលយល់ព្រមដោះលែងអ្នកទោសប៉ាឡេស្ទីនរាប់ពាន់នាក់ និងបញ្ឈប់ការទម្លាក់គ្រាប់បែក និងវាយប្រហារលើតំបន់ហ្កាហ្សា។

តែលក្ខខណ្ឌទាំងអស់នេះ មិនអាចធ្វើឱ្យអ៊ីស្រាអែលគិតពិចារណាឡើយ ត្បិតប្រជាជនខ្លួនប្រមាណ១ពាន់៤រយនាក់បានស្លាប់ភ្លាមៗ ដោយសារការបាញ់ប្រហារ ហើយផ្លូវមានតែមួយគត់ គឺកម្ទេចក្រុមហាម៉ាសពីតំបន់ហ្កាហ្សា។

ទន្ទឹមគ្នានេះ យោងតាមមន្ត្រីអាមេរិក ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ AP ថា រដ្ឋបាលអាមេរិកកំពុងណែនាំប្រាប់ទៅអ៊ីស្រាអែល ឱ្យពន្យារពេលក្នុងការវាយលុកតាមផ្លូវគោកទៅលើតំបន់ហ្កាហ្សា ដើម្បីឱ្យវ៉ាស៊ីនតោនមានពេលវេលាបន្ថែម ក្នុងការធ្វើការជាមួយដៃគូតំបន់សម្របសម្រួលឱ្យមានការដោះលែងអ្នកទោសបន្ថែមទៀត។

យ៉ាងណាមិញ ការវាយលុកចូលហ្កាហ្សាពីសំណាក់កងទ័ពអ៊ីស្រាអែលគ្រាន់តែជារឿងមុននឹងក្រោយប៉ុណ្ណោះ ព្រោះបើតាមរដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល លោក យ៉ូវ ហ្គាលែន(Yoav Gallant) បានប្រាប់កងទ័ព កាលពីថ្ងៃចន្ទឱ្យត្រៀមខ្លួនសម្រាប់ការវាយបកទ្រង់ទ្រាយធំរយៈវែងទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។

លោកមិនបានបញ្ជាក់ពីពេលវេលាជាក់លាក់នោះទេ ខណៈនៅសមរភូមិភាគខាងត្បូងព្រំដែនលីបង់ និងអ៊ីស្រាអែលវិញ ក្រុមហេស្សប៊ូឡា ក៏បានបង្កើនការវាយប្រហារមកលើភូមិអ៊ីស្រាអែលនៅតាមបណ្តោយព្រំដែននោះដែរ និងបានបង្កឱ្យមានអ្នកស្លាប់ និងរបួសទាំងសងខាង។

យោងតាមក្រសួងសុខាភិបាល នៅហ្កាហ្សាគ្រប់គ្រងដោយហាម៉ាស បាននិយាយកាលពីថ្ងៃចន្ទថា មនុស្សជាង៥ពាន់នាក់ហើយ បានបាត់បង់ជីវិតនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល។

ស្របពេលជាមួយគ្នានេះ កាកបាទក្រហមប៉ាឡេស្ទីន បានឱ្យដឹងកាលពីថ្ងៃចន្ទដែរថា រថយន្តដឹកជំនួយចំនួន២០ គ្រឿងបានចូលដល់តំបន់ហ្គាហ្សាដោយដឹកអាហារ ទឹក ថ្នាំពេទ្យ និងគ្រឿងបរិក្ខារពេទ្យឆ្លងកាត់ច្រកព្រំដែន Rafah របស់អេហ្ស៊ីប។

គួរជម្រាបដែរថា យ៉ាងហោចណាស់ប្រជាជនប៉ាឡេស្ទីន ជាង១លាន៤សែននាក់ នៅក្នុងតំបន់ហ្គាហ្សាបានភៀសខ្លួនចេញពីផ្ទះសំបែង និងប្រមាណ៥៨ម៉ឺននាក់ កំពុងជ្រកកោននៅក្នុងសាលារៀន និងទីជម្រកដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិ។ នេះបើតាមការឱ្យដឹងរបស់អង្គការសហប្រជាជាតិ។

សហរដ្ឋអាម៉េរិក បានចោទប្រកាន់អ៊ីរ៉ង់ចំៗថា កំពុងជួយសម្របសម្រួលរ៉ុក្កែត និងដ្រូនយ៉ាងសកម្មដល់ក្រុមសកម្មប្រយុទ្ធនានានៅទូទាំងតំបន់មជ្ឈិមបូព៌ា ដែលក្រុមទាំងនោះបានបើកកាវាយប្រហារជាបន្តបន្ទាប់ទៅលើមូលដ្ឋានទ័ពរបស់អាម៉េរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីចាប់តាំងពីចុងសប្តាហ៍មុន។

ជុំវិញរឿងនេះ លោក ចូ បៃដិន បានប្រាប់ទៅក្រសួងការពារជាតិ ឱ្យឆ្លើយតបឱ្យសមស្របផងដែរ។ បើតាមអ្នកនាំពាក្យរបស់សេតវិមាន លោក John Kirby អាម៉េរិកដឹងថា ការវាយប្រហារនៅមូលដ្ឋានកាលពីសប្តាហ៍មុននេះ ជាស្នាដៃរបស់ក្រុមប្រដាប់អាវុធ ដែលមានអ៊ឺរ៉ង់នៅពីក្រោយ។ លោកថា អាម៉េរិកនឹងមិនអនុញ្ញាតឱ្យពួកគេបន្តធ្វើដូច្នោះទៀតទេ ហើយនឹងឆ្លើយតបវិញ ដើម្បីការពារផលប្រយោជន៍អាម៉េរិក។

ទន្ទឹមគ្នានេះ រដ្ឋមន្ត្រីការបរទេស លោក Antony Blinken បាននិយាយជាមួយកាសែត NBC កាលពីថ្ងៃអាទិត្យថា អាម៉េរិកនឹងសងសឹកតបវិញ ប្រសិនបើទាហានអាម៉េរិកត្រូវបានវាយប្រហារនៅមជ្ឈិមបូព៌ានោះ។ គួររំលឹកថា បច្ចុប្បន្នអាម៉េរិកមានកងទ័ពប្រមាណ២,៥០០នាក់ក្នុងប្រទេសអ៊ីរ៉ាក់ និង៩០០នាក់ ឈរជើងនៅស៊ីរី ខណៈកងនាវាផ្ទុកយន្តហោះអាម៉េរិកពីរក្រុម ក៏កំពុងស្ថិតនៅក្បែរអ៊ីស្រាអែលដែរ ជាមួយនឹងកងម៉ារីនប្រមាណ២ពាន់នាក់ត្រៀមជួយសម្ព័ន្ធមិត្តអ៊ីស្រាអែល៕

None



អត្ថបទបន្ទាប់


ហេតុអ្វីរដ្ឋាភិបាលថៃ ដាក់ផែនការជួយអភិវឌ្ឍន៍សហគ្រាសថ្មីចំនួន១ម៉ឺន ?

តាមគម្រោងនៅក្នុងរយៈពេល៤ឆ្នាំខាងមុខ រដ្ឋាភិបាលថៃនឹងជួយគាំទ្រដល់សហគ្រាសបង្កើតថ្មី ឫទើបនឹងចាប់ផ្តើមអាជីវកម្មចំនួន១ម៉ឺនសហគ្រាស។ សាព័ត៌មាន N…

ក្រុមហ៊ុន ឆេវរ៉ុន ទិញយកភាគហ៊ុនទាំងអស់របស់ក្រុមហ៊ុន ហេសខប់

ក្រុមហ៊ុន ឆេវរ៉ុន (Chevron) របស់សហរដ្ឋអាម៉េរិក បានយល់ព្រមទិញយកភាគហ៊ុនទាំងអស់ពីក្រុមហ៊ុនសាជីវកម្ម ហេស ខប់ (Hess Corp) ក្នុងតម្លៃជាង៥…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ