អាមេរិកដាច់ខាតមិនចោលអាស៊ានឡើយ

លោក ចូ បៃដិន ចេញដំណើរទៅទស្សនកិច្ចនៅវៀតណាម ប៉ុន្តែមិនភ្លេចលួងចិត្តណ្ឌូនេស៊ី នៅក្នុងឋានៈជាប្រធានអាស៊ាន


លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកបានឆ្ពោះទៅ បំពេញទស្សនកិច្ចរយៈពេលខ្លីនៅទីក្រុង ហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី១០ខែកញ្ញា បន្ទាប់ពីចាកចេញពីកិច្ចប្រជុំ G20 នៅប្រទេស ឥណ្ឌា ប៉ុន្តែរដ្ឋបាលរបស់លោកក៏មិនភ្លេចលួងចិត្តឥណ្ឌូនេស៊ី ដែលបានធ្វើជាប្រធានប្ដូរវេនអាស៊ាននៅឆ្នាំនេះដែរ ខណៈដែលមេដឹកនាំកំពូលរបស់អាមេរិករូបនេះ មិនបានចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននោះឡើយ ដោយទុកឲ្យលោកស្រី Kamala Harris អនុប្រធានាធិបតីជាអ្នកចូលរួមជំនួស។
អាមេរិកដាច់ខាតមិនចោលអាស៊ានឡើយ
ដោយ

ដំណើរលោក ចូ បៃដិន មកធ្វើ ទស្សនកិច្ចនៅរដ្ឋធានីហាណូយរបស់ប្រទេសវៀតណាម ជាកន្លែងដែលប្រទេសទាំងពីរនឹងបង្កើន និងលើកកម្ពស់ទំនាក់ទំនងជា ដៃគូយុទ្ធសាស្ត្រ ខណៈដែលសហរដ្ឋអាមេរិកព្យាយាមជំរុញ និងទប់ស្កាត់ឥទ្ធិពលទាំងសេដ្ឋកិច្ច និងយោធារបស់ចិន គឺមិនមែនជារឿងចៃដន្យឡើយ។


ដំណើរទស្សនកិច្ចនេះបានធ្វើឡើង ខណៈទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរមានការរីកចម្រើន ហើយជម្លោះដែនដីដ៏រ៉ាំរ៉ៃរវាងវៀតណាម និងចិនបានឡើងកម្តៅនៅសមុទ្រចិនខាងត្បូង។


អ្នកវិភាគបានអះអាងថា នៅពេលនេះវៀតណាមក៏ដឹងថា ខ្លួននៅតែត្រូវការចិន ទោះបីជា ខ្លួនមានបញ្ហាដែនដីក៏ដោយ ប៉ុន្តែដើម្បីសម្របសម្រួល និងរក្សាបញ្ហាទំនាស់ និងផលប្រយោជន៍ វៀតណាម បានកំពុងតែ ជំរុញនិងលើកកម្ពស់ កម្រិតនៃទំនាក់ទំនងការទូតរបស់ខ្លួនដោយស្មើភាព រវាងអាមេរិក ចិន រុស្ស៊ី ឥណ្ឌា និង កូរ៉េខាងត្បូង។

អ្នកវិភាគ បានអះអាងថា តាមរយៈគោលនយោបាយនេះវៀតណាម បានកំពុងតែ ទទួលបានផលប្រយោជន៍ជាច្រើន ពីព្រោះនៅពេលនេះ ក្រុមហ៊ុនអាមេរិក កូរ៉េខាងត្បូង ជប៉ុន កំពុងតែសម្លឹងឃើញវៀតណាម គឺជាដែនដីដ៏មានសក្តានុពល ដើម្បីវិនិយោគ ខណៈដែលការនាំចេញរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិកមានតម្លៃដល់ទៅជាង ១០០ ពាន់លានដុល្លារ ពោលគឺបានកើនឡើងជាង ១៣% តាមរយៈការនាំចេញសម្លៀកបំពាក់ ស្បែកជើង ស្មាតហ្វូន គ្រឿងអេឡិចត្រូនិច និងគ្រឿងសង្ហារឹមធ្វើពីឈើ។


លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan)ទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានប្រាប់អ្នកយកព័ត៌មានថា ដំណើរទស្សនកិច្ចរបស់លោក បៃដិន តំណាងឱ្យជំហានគួរឱ្យកត់សម្គាល់ ក្នុងការពង្រឹងទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ និងឆ្លុះបញ្ចាំងពី "តួនាទីនាំមុខ" ដែលវៀតណាមនឹងដើរតួក្នុងភាពជាដៃគូរបស់សហរដ្ឋអាមេរិកនៅឥណ្ឌូប៉ាស៊ីហ្វិក ។


លោកបាននិយាយថា អស់ជាច្រើនទសវត្សរ៍មកហើយ សហរដ្ឋអាមេរិក និងវៀតណាមបានធ្វើការដើម្បីជំនះនូវស្លាកស្នាប្រវត្តិសាស្ត្រដ៏ឈឺចាប់រវាងគ្នានៅអំឡុងសង្គ្រាមវៀតណាម ដោយធ្វើការរួមគ្នា ដើម្បីលើកកម្ពស់ការផ្សះផ្សា។


ទីក្រុងវ៉ាស៊ីនតោនបាននឹងកំពុងជំរុញឱ្យបង្កើនទំនាក់ទំនងជាមួយទីក្រុងហាណូយ កាន់តែខ្លាំងក្លា ខណៈវៀតណាមបានប្រយ័ត្នប្រយែងកាន់តែខ្លាំង ដោយសារហានិភ័យនៃការប្រឆាំងចិន ដែលជាប្រទេសជិតខាងដ៏ធំ និងជាអ្នកផ្គត់ផ្គង់ធាតុចូលសំខាន់ៗសម្រាប់ពាណិជ្ជកម្ម។ រីឯ រុស្ស៊ីវិញក៏ ជាដៃគូប្រពៃណីសំខាន់មួយរបស់វៀតណាមដែរ ។


នេះគឺជាសក្ខីភាពមួយនៃទំនាក់ទំនងរវាងអាមេរិកនិងវៀតណាម ប៉ុន្តែឆ្លើយតបនឹង ការរិះគន់ ក៏ដូចជាការខកចិត្តមួយចំនួនទាក់ទងនឹងអវត្តមានលោក បៃដិន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន កាលពីសប្តាហ៍មុន រដ្ឋបាលអាមេរិកបានកំពុងតែធ្វើការជាមួយនឹងភាគីឥណ្ឌូនេស៊ី ដែល ជាប្រធានប្តូវេនអាស៊ាន ។


នៅក្នុងជំនួបទ្វេភាគីរវាង លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី និង លោក បៃដិន នៅក្រៅកិច្ចប្រជុំ G20 នៅញូវដេលី សេតវិមានបានអះអាងក្រោយជំនួបនោះថា លោក បៃដិន នឹងត្រៀមខ្លួនទទួលលោក វីដូដូ នៅសេតវិមាននៅខែវិច្ឆិកា ខាងមុខ ។


សេតវិមានបានអះអាងថា លោក បៃដិន បានសន្យាថា នឹងស្វាគមន៍ លោក វីដូដូ នៅក្នុងជំនួបចំនួនពីរពោលគឺ កិច្ចពិភាក្សាទ្វេភាគីនៅសេតវិមាន និង វត្តមានរបស់លោក វីដូដូ នៅក្នុងកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ចអេប៉ិច (APEC Economic Leaders) នៅទីក្រុង សាន់ហ្វ្រានស៊ីស្កូ ដែលគ្រោងធ្វើពីថ្ងៃទី ១២ ដល់ ថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០២៣ ។


គួរកត់សម្គាល់ថា បណ្តាប្រទេសសមាជិកអាស៊ាន កំពុងស្ថិតក្នុងការប្រយុទ្ធដណ្តើមឥទ្ធិពលនៅឥណ្ឌូប៉ាស៊ីហ្វិករវាងចិន និងសហរដ្ឋអាមេរិក ។ នៅពេលនេះទីក្រុងវ៉ាស៊ីនតោន រួមជាមួយនឹងសម្ព័ន្ធមិត្តជប៉ុន បាននិងកំពុងសម្លឹងរកការនាំយកប្រទេសនានាឱ្យកាន់តែជិតស្និទ្ធទៅនឹងគោលនយោបាយរបស់ពួកគេ ប៉ុន្តែទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំរបស់សមាជិកអាស៊ានមួយចំនួនជាមួយ ប្រទេសចិនបានធ្វើឱ្យពួកគេស្ទាក់ស្ទើរក្នុងការងាកទៅរកអាមេរិក និងសម្ព័ន្ធមិត្តអាមេរិក។

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


គោលនយោបាយព្យួរបំណុលកសិករ ដែលងាយរងគ្រោះខ្លាំងនៅថៃហាក់ទទួលបានការគាំទ្រពីមជ្ឈដ្ឋានសេដ្ឋកិច្ច

មេដឹកនាំពាណិជ្ជកម្ម និងធនាគារនៅថៃបាននិយាយថា គោលនយោបាយ បណ្តោះអាសន្ន របស់រដ្ឋាភិបាលថ្មី នៅក្នុងការព្យួរបំណុល សម្រាប់កសិករ អាចនឹងជួយបន្ធូ…

ធនាគារ ព្រីនស៍ បន្តកិច្ចសហប្រតិបត្តិការជាមួយក្លិបកីឡាបាល់ទាត់វិសាខា រយៈពេល៣ឆ្នាំ បនែ្ថមទៀត ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យបាល់ទាត់កម្ពុជា

ធនាគារ ព្រីនស៍ និងក្លិបកីឡាបាល់ទាត់វិសាខា នៅថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៣ បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាជាថ្មី នៅកីឡដ្ឋាន ព្រីនស៍…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ