វិស័យពាណិជ្ជកម្ម

អាម៉េរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនឥណ្ឌា ចំនួន២ ដែលជាប់ពាក់ព័ន្ធនឹងគម្រោងថាមពលរបស់រុស្ស៊ី


សហរដ្ឋអាម៉េរិក បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនដឹកជញ្ជូនឥណ្ឌាចំនួនពីរចំពោះការជាប់ពាក់ព័ន្ធនៅក្នុងគម្រោងថាមពលឧស្ម័ន «Arctic LNG-2» របស់ក្រុមហ៊ុនរុស្ស៊ី NOVATEK។ វិធានការនេះគឺជាផ្នែកមួយនៃការខិតខំដ៏ទូលំទូលាយដើម្បីកំណត់ការនាំចេញឧស្ម័នធម្មជាតិរាវ (LNG) របស់រុស្ស៊ី ចំពេលអាម៉េរិកបង្កើនសម្ពាធទណ្ឌកម្មលើសេដ្ឋកិច្ចរុស្ស៊ី។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន News.AZ។
វិស័យពាណិជ្ជកម្ម
ដោយ

សហរដ្ឋអាម៉េរិក បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនឥណ្ឌាចំនួនពីរ គឺក្រុមហ៊ុន Gotik Shipping និងក្រុមហ៊ុន Plio Energy Cargo Shipping ដោយសារក្រុមហ៊ុនទាំងនេះ ត្រូវបានអាម៉េរិក ចោទថា មានការជាប់ពាក់ព័ន្ធនឹងគម្រោងឧស្ម័ន អាក់ទិក LNG-2 របស់ក្រុមហ៊ុនរុស្ស៊ី ណូវ៉ាទិក(NOVATEK)។

ក្រសួងរតនាគារសហរដ្ឋអាម៉េរិក បានអះអាងថា ក្រសួងបានបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនឥណ្ឌាទាំងពីរនេះ ព្រមទាំងហាមឃាត់មិនឱ្យធ្វើអាជីវកម្មណាមួយរវាងពលរដ្ឋ ឬស្ថាប័នអាម៉េរិក ជាមួយនឹងក្រុមហ៊ុនទាំងពីរនេះទៀតផង។ ប៉ុន្តែក្រសួងរតនាគារអាម៉េរិក ទុកពេលឱ្យក្រុមហ៊ុននេះធ្វើប្រតិបត្តិការមួយចំនួនជាមួយនឹងនាវាដឹកឧស្ម័នធម្មជាតិរាវ រហូតដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីធានាសុវត្ថិភាពរបស់នាវិក និងកប៉ាល់ដឹកឧស្ម័នទាំងពីរនេះ។

ការចាត់វិធានការនេះ គឺជាផ្នែកមួយនៃការខិតខំដ៏ទូលំទូលាយ ដើម្បីទប់ស្កាត់ការនាំចេញឧស្ម័នធម្មជាតិរាវពីរុស្ស៊ី ខណៈដែលសហអាម៉េរិក នៅតែបន្តរឹតបន្តឹងទណ្ឌកម្មប្រឆាំងនឹងសេដ្ឋកិច្ចរុស្ស៊ី។

ទន្ទឹមនឹងនេះ សហភាពអឺរ៉ុប ក៏គ្រោងនឹងដាក់កំហិតលើការដឹកជញ្ជូនឧស្ម័ន LNG របស់រុស្ស៊ីតាមរយៈកំពង់ផែរបស់ខ្លួនផងដែរ។ វិធានការទាំងនេះ ត្រូវបានគេរំពឹងថា នឹងចូលជាធរមាននៅឆ្នាំ២០២៥ ខាងមុខ ដែលវានឹងហាមឃាត់លើការវិនិយោគ ការផ្គត់ផ្គង់ទំនិញ និងសេវាកម្មចាំបាច់មួយចំនួន ដើម្បីបញ្ឈប់គម្រោង LNG នៅក្នុងប្រទេសរុស្ស៊ី ដូចជាគម្រោង Arctic LNG-2 និងគម្រោង Murmansk LNG ជាដើម៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


លោក ត្រាំ នឹងយកពន្ធ១០០% លើប្រទេសណាដែលឈប់ប្រើប្រាក់ដុល្លារ បើលោកឈ្នះឆ្នោត

បេក្ខភាពប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បានប្រាប់ក្រុមអ្នកគាំទ្រកាលពីចុងសប្តាហ៍មុនថា លោកនឹងធ្វើឱ្យប្រទេសដែលធ្វើពហិកាមិនប្…

បំណុលរបស់រដ្ឋាភិបាលអាម៉េរិក ស្ទុះឡើងជាង៦៨៤ពាន់លានដុល្លារ ត្រឹមរយៈពេលតែ៣ខែប៉ុណ្ណោះ

បំណុលជាតិ សរុបរបស់សហរដ្ឋអាម៉េរិក បានកើនឡើងជាង៦៨៤ពាន់លានដុល្លារ ត្រឹមរយៈពេលតែ៣ខែប៉ុណ្ណោះ ដែលធ្វើឱ្យបំណុលជាតិ សរុបរបស់មហាអំណាចសេដ្ឋកិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ