
នៅក្នុងការជូនព័ត៌មាននោះបានបង្ហាញទៀតថា ខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ បានបែងចែកទីតាំងចំនួន ៣៥ទីតាំងដែលរៀបចំដោយសាលារាជធានីភ្នំពេញ សម្រាប់អ្នកចាក់វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) និង២៧ទីតាំងទៀតសម្រាប់អ្នកចាក់ប្រភេទវ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac)ខណៈដែលអ្នករស់នៅក្រុងតាខ្មៅ ត្រូវចាក់នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ឬមណ្ឌលសុខភាពស្វាយរលំ ដាច់ខាតមិនអាចឆ្លងមករាជធានីភ្នំពេញបានទេ។
សម្រាប់ការចាក់ដូសទី២នេះ ដែរ គឺត្រូវធ្វើឡើងចំពោះអ្នកដែលបានចាក់ក់សាំងស៊ីណូហ្វាម (Sinopharm)និងវ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac)ដូសទី១ ចាប់ពីថ្ងៃទី០១មេសា ដល់ថ្ងៃទី១៤ មេសា ឆ្នាំ២០២១ ដែលវ៉ាក់សាំងទាំង២ប្រភេទនេះ អាចចាក់អំឡុងពេលពី១៤ ទៅ២៨ថ្ងៃ បន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី១។
ខាងក្រោមនេះ ជាតារាទីតាំងនិងពេលវេលា និងលេខទំនាក់ទំនងប្រសិនបើលោកអ្នកមានចម្ងល់ ដែលត្រូវចាក់វ៉ាក់សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់ដូសទី២នៅរាជធានីភ្នំពេញ។




