កិច្ចព្រមព្រៀងដែលត្រូវបានធ្វើឡើងរវាងនាយកប្រតិបត្តិក្រុមហ៊ុន Vietjet លោក Dinh Viet Phuong និងលោក Joseph Vitulli តំណាងក្រុមហ៊ុន Honeywell Aerospace Technologies គឺជាជំហានដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តរបស់ Vietjet ដើម្បីធ្វើទំនើបកម្មកងនាវាអាកាសចររបស់ខ្លួន។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet នឹងអនុវត្តកម្មវិធីថែទាំអាកាសចរណ៍របស់ Honeywell និង APU (Auxiliary Power Unit) នៅលើយន្តហោះ A330neo ជំនាន់ថ្មីរបស់ខ្លួន និងយន្តហោះថ្មីដែលមានតួតូចជាច្រើនទៀត។ កិច្ចព្រមព្រៀងនេះ ក៏រួមបញ្ចូល Honeywell Flight Efficiency ដែលជាដំណោះស្រាយផ្តល់នូវការកាត់បន្ថយការបំភាយឧស្ម័ន និងការត្រួតពិនិត្យប្រសិទ្ធភាពប្រេងឥន្ធនៈនៅទូទាំងកងនាវាអាកាសចររបស់ Vietjet ទាំងមូល។
លោក Dinh Viet Phuong នាយកប្រតិបត្តិក្រុមហ៊ុន Vietjet មានប្រសាសន៍ថា “កិច្ចព្រមព្រៀងថ្ងៃនេះ តំណាងឱ្យព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយនៅក្នុងភាពជាដៃគូដ៏យូរអង្វែងរបស់យើងជាមួយក្រុមហ៊ុន Honeywell ។ ក្រុមហ៊ុន Vietjet ប្តេជ្ញាជំរុញកំណើនប្រកបដោយនិរន្តរភាព និងជំរុញឱ្យកាន់តែមានភាពបៃតង ជាមួយនឹងគោលដៅនៃការកាត់បន្ថយការបំភាយឧស្ម័ន និងការពង្រីកបណ្តាញហោះហើរអន្តរទ្វីប។ បច្ចេកវិជ្ជាទំនើបរបស់ Honeywell នឹងដើរតួយ៉ាងសំខាន់ក្នុងការជួយយើងឱ្យកាន់តែប្រសើរឡើង ក្នុងការបម្រើអ្នកដំណើរដ៏មានតម្លៃរបស់យើងជាមួយនឹងជើងហោះហើរដ៏ទំលំទូលាយ គុណភាពខ្ពស់ សុវត្ថិភាព និងមិនប៉ះពាល់ដល់បរិស្ថាន ខណៈពេលដែលជំរុញឱ្យមាននិរន្តរភាពស្របតាមគោលដៅ ESG របស់យើង។
លោក Joseph Vitulli តំណាងក្រុមហ៊ុន Honeywell Aerospace Technologies មានប្រសាសន៍ថា “យើងមានសេចក្តីរំភើបរីករាយក្នុងការពង្រីកកិច្ចសហការរបស់យើងជាមួយក្រុមហ៊ុន Vietjet តាមរយៈកិច្ចព្រមព្រៀងដ៏សំខាន់នេះ” ។ “Honeywell បានចាប់ដៃគូជាមួយក្រុមហ៊ុន Vietjet អស់រយៈពេលជិតមួយទសវត្សរ៍ ហើយនឹងបន្តគាំទ្រក្រុមហ៊ុនអាកាសចរណ៍ក្នុងការសម្រេចបាននូវគោលដៅរយៈពេលវែងរបស់ខ្លួន ខណៈពេលដែលបង្កើនបទពិសោធន៍ហោះហើររបស់អ្នកដំណើរ។ យើងបានទទួលជោគជ័យជាបន្តបន្ទាប់ក្នុងការអភិវឌ្ឍ និងអនុវត្តដំណោះស្រាយដើម្បីកាត់បន្ថយកាបូនឌីអុកស៊ីត ដែលអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍បង្កើនប្រសិទ្ធភាពការប្រើប្រាស់ប្រេងឥន្ធនៈដោយការវិភាគលើដំណើរការយន្តហោះ និងការចែករំលែកការអនុវត្តល្អបំផុតនៅទូទាំងប្រតិបត្តិការរបស់ពួកគេ។
Vietjet ទទួលបានចំណាត់ថ្នាក់សុវត្ថិភាពលំដាប់ផ្កាយ 7/7 ពីក្រុមហ៊ុន AirlineRatings ហើយត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអាកាសចរណ៍ផ្តល់ជូនអតិថិជននូវតម្លៃសំបុត្រទាប ដែលមានសុវត្ថិភាពបំផុតមួយរបស់ពិភពលោកចាប់តាំងពីឆ្នាំ 2018 មក។ ក្រុមហ៊ុនអាកាសចរណ៍នៅតែបន្តពង្រីកកងនាវាអាកាសចររបស់ខ្លួនជាមួយនឹងយន្តហោះថ្មីៗដែលសន្សំសំចៃប្រេង ដោយសម្រេចបាននូវភាពជឿជាក់ផ្នែកបច្ចេកទេស ដែលមានអត្រារហូតដល់ 99.6% ដែលវាត្រូវបានគេដាក់បញ្ចូលក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍កំពូលៗ ទូទាំងពិភពលោក។ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Honeywell និងអ្នកដឹកនាំអាកាសចរណ៍ពិភពលោកផ្សេងទៀត Vietjet នៅតែប្តេជ្ញាចិត្តក្នុងការវិនិយោគលើបច្ចេកវិទ្យាអាកាសចរណ៍កម្រិតខ្ពស់ ដើម្បីធានាបាននូវបទពិសោធន៍ហោះហើរដ៏ល្អបំផុតសម្រាប់អ្នកដំណើររបស់ខ្លួននៅទូទាំងពិភពលោក។
បច្ចុប្បន្ន Vietjet ដំណើរការជើងហោះហើរត្រង់ប្រចាំថ្ងៃ រវាងខេត្តសៀមរាប និងទីក្រុងហាណូយ រដ្ឋធានីនៃប្រទេសវៀតណាម។ អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជាក៏អាចទទួលបានអត្ថប្រយោជន៍ពីការតភ្ជាប់បណ្តាញហោះហើរយ៉ាងទូលំទូលាយរបស់ក្រុមហ៊ុនអាកាសចរណ៍ទៅកាន់គោលដៅជាច្រើននៅទូទាំងអាស៊ី និងអូស្ត្រាលីនេះផងដែរ។
អំពី Honeywell
Honeywell គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេមួយរបស់ពិភពលោកក្នុងវិស័យអវកាសជាមួយ Honeywell Aerospace Technologies ដែលផលិតម៉ាស៊ីនយន្តហោះ កាប៊ីន និងអេឡិចត្រូនិច ប្រព័ន្ធតភ្ជាប់ឥតខ្សែ សមាសធាតុមេកានិច និងឧបករណ៍ជាច្រើនទៀត។ ដំណោះស្រាយផ្នែក Hardware និង Software របស់ក្រុមហ៊ុននឹងធ្វើឱ្យយន្តហោះសន្សំសំចៃប្រេងកាន់តែច្រើន ជើងហោះហើរត្រង់ និងទាន់ពេល និងផ្លូវអាកាសកាន់តែមានសុវត្ថិភាពជាងមុន។
Honeywell Flight Efficiency គឺជាដំណោះស្រាយគ្រប់គ្រងប្រតិបត្តិការសហគ្រាសទំនើបបំផុតរបស់ឧស្សាហកម្មដែលត្រូវបានរចនាឡើង ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍បង្កើនប្រសិទ្ធភាពប្រតិបត្តិការហោះហើរ និងកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន។ លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍ទូទាំងពិភពលោក រួមទាំងក្រុមហ៊ុន British Airways ក្រុមហ៊ុន Japan Airlines និងក្រុមហ៊ុនអាកាសចរណ៍ទួរគី បានអនុវត្តដំណោះស្រាយនេះ ដើម្បីសន្សំសំចៃប្រេង បង្កើនប្រសិទ្ធភាពជើងហោះហើរ និងបង្កើនលទ្ធភាពទទួលយន្តហោះសម្រាប់កងនាអាកាសចរបន្តែមទៀត។
អំពីក្រុមហ៊ុន Vietjet
ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។
ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។