Sponsored Content

Vietjet ត្រូវបានទទួល​ស្គាល់​ជា​ម៉ាកយីហោ​វៀតណាម​ដែល​មាន​ឥទ្ធិពល​បំផុត​លើ​ពិភពលោក


ភ្នំពេញ ថ្ងៃទី ២៧ កក្កដា ២០២០ - ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានទទួលពានរង្វាន់ជាម៉ាកយីហោរបស់ វៀតណាម ដែលមានឥទ្ធិពលបំផុត បន្ទាប់ពីបានឈ្នះពានរង្វាន់ “ម៉ាកយីហោវៀតណាម - ឥទ្ធិពលសកល” រួច មក។
Vietjet ត្រូវបានទទួល​ស្គាល់​ជា​ម៉ាកយីហោ​វៀតណាម​ដែល​មាន​ឥទ្ធិពល​បំផុត​លើ​ពិភពលោក។
ដោយ

ពានរង្វាន់នេះត្រូវបានសម្រេចដោយក្រុមគណៈកម្មការ ដែលមានសមាសភាព ជាអ្នកជំនាញ និងថ្នាក់ដឹកនាំ អន្តរជាតិនៅក្នុងវិស័យសារគមនាគមន៍ និងទំនាក់ទំនងសាធារណៈ ក្រោមកម្មវិធី PRNewswire Awards 2020។

ក្រុមហ៊ុន Vietjet ត្រូវបានគេទទួលស្គាល់ចំពោះសមិទ្ធផលរបស់ខ្លួនក្នុងនាមជាអ្នកត្រួសត្រាយផ្លូវក្នុងការពង្រីក​បណ្តាញហោះហើរ និងម៉ាកយីហោរបស់ខ្លួន តាមរយៈសកម្មភាពនានានៅទូទាំងពិភពលោក ដែលសកម្មភាព ទាំងនោះសុទ្ធតែមានភាពច្នៃប្រឌិត មានអត្ថន័យ និងជួយបំផុសគំនិតថែមទៀត ។

លោកស្រី Nguyen Thi Thuy Binh នាយិការងក្រុមហ៊ុន Vietjet បានថ្លែងក្នុងកម្មវិធីទទួលពានរង្វាន់នោះថា៖ “តាម រយៈការពង្រីកបណ្ដាញជើងហោះហើររបស់យើងទូទាំងទ្វីបអាស៊ី និងការបង្កើនសកម្មភាពពាណិជ្ជកម្មទូទាំង សកលលោក ក្រុមហ៊ុន Vietjet គឺជាទូតដ៏ល្អ ជួយនាំប្រទេសវៀតណាមខិតកាន់តែជិតទៅរកមិត្តអន្តរជាតិនានា ហើយចូលរួមចំណែកដល់វិស័យទេសចរណ៍ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសកលលោកថែមទៀត។ យើងអាច សម្រេច នូវសមិទ្ធផលទាំងនេះបាន ក៏ដោយសារការពង្រីកបណ្ដាញហោះហើររបស់យើងបានរហូតដល់ទៅជាង ២០០ ផ្លូវ ហោះហើរ បានដឹកជញ្ជូនអ្នកធ្វើដំណើរបានជាង ១០០ លាននាក់ហើយ រហូតមកល់ពេលនេះ ហើយកិច្ចព្រមព្រៀងអាជីវកម្មខ្នាតធំជាច្រើនត្រូវបានចុះហត្ថលេខាជាមួយនឹងដៃគូអន្តរជាតិ ក៏ដូចជា ជួយបង្កើតការងារដល់មនុស្ស រាប់ម៉ឺននាក់ នៅក្នុងទ្វីបអាស៊ី អឺរ៉ុប និងអាមេរិក”។ 

Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍តែមួយគត់ ដែលស្ថិតក្នុងចំណោមសហគ្រាសតិចតួច ប៉ុណ្ណោះក្នុងប្រទេស វៀតណាម ដែលអភិវឌ្ឍម៉ាកយីហោរបស់ខ្លួនចេញទៅក្រៅប្រទេស ដើម្បីបន្ថែមគុណតម្លៃបន្ថែមទៀត ក៏ដូចជា ជួយជំរុញដល់ក្រុមហ៊ុនដទៃនៅក្នុងទីផ្សារអន្តរជាតិ។ 

ក្រុមហ៊ុនបានកសាងបណ្ដាញដៃគូនៅក្នុងទីផ្សារទាំងអស់ដែលខ្លួនធ្វើប្រតិបត្តិការ រាប់បញ្ចូលទាំងនៅក្នុងប្រទេស កម្ពុជាផង ដើម្បីផ្ដល់ព័ត៌មានថ្មីៗបំផុត និងភាពងាយស្រួលជាងមុនសម្រាប់អតិថិជនរបស់ខ្លួន។ 

លោកស្រី Nguyen Thi Thuy Binh បានឲ្យដឹងថា៖ “យើងមានមោទនភាពដែលក្រុមហ៊ុន Vietjet ជាម៉ាក យីហោវៀតណាម ដែលស្ថិតក្នុងឧស្សាហកម្មហោះហើរ ទទួលបានការពេញចិត្តពីសំណាក់អតិថិជន និង ដៃគូរាប់លាននាក់ ហើយបានក្លាយជាក្រុហ៊ុនគំរូមួយសម្រាប់មនុស្សជំនាន់ថ្មីជុំវិញពិភពលោក”។ 

កម្មវិធីពានរង្វាន់ឆ្នាំ ២០២០ នេះត្រូវបានរៀបចំដោយ PR Newswire ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Cision Ltd ដែលជាក្រុមហ៊ុនចែកចាយព័ត៌មានឈានមុខគេនៅលើសកលលោក  ហើយផ្ដល់កម្មវិធី និងសេវាផ្នែក ផ្សព្វផ្សាយ តាមរយៈបណ្ដាញចែកចាយព័ត៌មានធំជាងគេបំផុតនៅលើពិភពលោក ដោយគ្របដណ្ដប់លើប្រព័ន្ធ ផ្សព្វផ្សាយជាង ៣០ ម៉ឺន នៅក្នុងបណ្ដាប្រទេសជាង 170 ដោយមានជាង 40 ភាសា៕




អត្ថបទបន្ទាប់


វៀតណាមបានធ្វើតេស្ដលើមនុស្សជិត ៩០០នាក់ ក្រោយពីមានករណីឆ្លងកូវីដ-១៩ចូលក្នុងសហគមន៍ តែលទ្ធផលអវិជ្ជមាន

យ៉ាងហោចណាស់ មានមនុស្សប្រមាណជិត ៩០០នាក់ នៅក្នុងទីក្រុង Da Nang និងខេត្ត Quang Nam ដែលបានទាក់ទងនឹងអ្នកមានវិជ្ជមានកូវីដ-១៩ ចំនួនពីរនាក…

កម្ពុជា វៀតណាម និងថៃ កំពុងបង្កើនបំណុលសាធារណៈ ចំពេលមានវិបត្តិកូវីដ-១៩

តាមរបាយការណ៍របស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានឲ្យដឹងថា នៅអំឡុងពេលនៃវិបត្តិកូវីដ-១៩ នេះកម្រិតបំណុលសាធារណៈសកលជាមធ្យមអាចនឹងកើនឡើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ