អត្ថបទពាណិជ្ជកម្ម

ការលក់បញ្ចុះតម្លៃសំបុត្រថ្ងៃសុក្រ ដើម្បីជំរុញភាពបៃតងនាពេលអណាគត៖ Vietjet ផ្តល់ជូនសំបុត្រតម្លៃចាប់ពី០ដុល្លារ សម្រាប់គ្រប់ជើងហោះហើរនៅទូទាំងបណ្តាញរបស់ខ្លួន


ភ្នំពេញ ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៤– នៅថ្ងៃសុក្រទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្រុមហ៊ុន Vietjet នឹងប្រារព្ធរដូវកាលលក់សំបុត្របញ្ចុះតម្លៃដ៏ធំបំផុតប្រចាំឆ្នាំ ជាមួយនឹងការផ្តល់ជូនតាមរយៈកម្មវិធីពិសេស គឺ “Green Friday”។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet នឹងផ្តល់ជូនសំបុត្រអេកូជិត ១ លានសំបុត្រ ដែលមានតម្លៃចាប់ពីត្រឹមតែ 0 ដុល្លារប៉ុណ្ណោះ (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា) សម្រាប់អ្នកធ្វើដំណើរជុំវិញពិភពលោក ខណៈពេលការធ្វើដំណើរនេះក៏នឹងជួយជំរុញការគាំទ្រដល់និរន្តរភាពបរិស្ថានផងដែរ។
* អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជាអាចទាញយកអត្ថប្រយោជន៍ពីការលក់បញ្ចុះសំបុត្រដ៏ពិសេសនេះ ដើម្បីធ្វើដំណើរបានកាន់តែឆ្ងាយនៅលើបណ្តាញហោះហើរដ៏ធំទូលាយរបស់ Vietjet។
ដោយ
អំពី VietJet Air

ការផ្តល់ជូនប្រូម៉សិនពិសេសនេះ អាចទទួលបានចាប់ផ្តើមពីថ្ងៃទី ២៧ ខែវិច្ឆិកា ដល់ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដែលវាអាចប្រើប្រាស់បានសម្រាប់គ្រប់ផ្លូវហោះហើរទូទាំងបណ្តាញជើងហោះហើរដ៏ធំទូលាយរបស់ Vietjet។ ភ្ញៀវអាចកក់សំបុត្រដែលមានការបញ្ចុះតម្លៃពិសេសនេះ តាមគេហទំព័រ www.vietjetair.com ឬតាមរយៈកម្មវិធីទូរស័ព្ទ Vietjet Air សម្រាប់កាលបរិច្ឆេទធ្វើដំណើររវាងថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ និងថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ (លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)។ ការផ្តល់ជូនពិសេសនេះ ផ្តល់នូវឱកាសដ៏អស្ចារ្យដើម្បីជួយសម្រួលដល់អ្នកធ្វើដំណើរក្នុងការរៀបចំផែនការធ្វើដំណើរទុកជាមុន ហើយកក់សំបុត្រដែលមានតម្លៃសមរម្យសម្រាប់ដំណើរឆ្នាំ ២០២៥ របស់ខ្លួន!

អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជា អាចទាញយកអត្ថប្រយោជន៍ពីជើងហោះហើរដែលមិនប៉ះពាល់ដល់បរិស្ថានទាំងនេះ ដើម្បីអបអររដូវកាលវិស្សមកាលឆ្នាំថ្មីនៅប្រទេសវៀតណាម រីករាយនឹងរដូវរងាធ្លាក់ព្រិលនៅប្រទេសជប៉ុន កូរ៉េខាងត្បូង ឬប្រទេសចិន ឬស្វែងរកគោលដៅដ៏អស្ចារ្យផ្សេងទៀតនៅទូទាំងប្រទេសអូស្ត្រាលី និងអាស៊ី។ គួរកត់សម្គាល់ផងដែរថាថ្មីៗនេះ ក្រុមហ៊ុន Vietjet ដំណើរការជើងហោះហើរប្រចាំថ្ងៃលើផ្លូវសៀមរាប-ហាណូយ កើនឡើងពីជើងហោះហើរទៅមកចំនួន ៤ ដងក្នុងមួយសប្តាហ៍ ដោយបង្កើនជម្រើសសម្រាប់ប្រជាជនកម្ពុជាក្នុងការទៅទស្សនារដ្ឋធានីដែលមានអាយុកាលរាប់ពាន់ឆ្នាំរបស់វៀតណាម ឬទៅទីក្រុងហាណូយដើម្បីធ្វើដំណើរទៅកាន់គោលដៅផ្សេងៗជាច្រើនទៀតបានយ៉ាងងាយស្រួល។

កម្មវិធីប្រូម៉ូសិន Green Friday របស់ក្រុមហ៊ុន Vietjet បង្ហាញពីបេសកកម្មរបស់ខ្លួនក្នុងការលើកកម្ពស់ការធ្វើដំណើរដែលមិនប៉ះពាល់ដល់បរិស្ថាន និងលើកកម្ពស់ការយល់ដឹងអំពីការការពារបរិស្ថាន។ ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការសម្រេចបាននូវអភ្យាកិត្រត្រឹមឆ្នាំ ២០៥០ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានអនុវត្តគំនិតផ្តួចផ្តើមប្រកបដោយចីរភាពជាច្រើន រួមទាំងកងនាវាអាកាសចរជំនាន់ថ្មីដែលសន្សំសំចៃប្រេងឥន្ធនៈបានយ៉ាងច្រើន កាត់បន្ថយការបំភាយឧស្ម័នកាបូនិក និងសំលេងរំខាន។ ក្រុមហ៊ុន Vietjet ក៏បានផ្តល់ជូនសេវាកម្មតាមបែបឌីជីថល ដូចជា សំបុត្រអេឡិចត្រូនិច និងការត្រួតពិនិត្យតាមអ៊ីនធឺណេត រួមទាំងការប្រើប្រាស់សម្ភារៈប្រកបដោយចីរភាពនៅលើយន្តហោះផងដែរ។

ក្រុមហ៊ុន Vietjet ធានាថារាល់ការធ្វើដំណើររបស់ភ្ញៀវ នឹងមិនអាចបំភ្លេចបានជាមួយនឹងអាហារដែលបានរៀបចំជូនថ្មីៗ រួមមាន ហ្វឺ, បាញ់ មី និងកាហ្វេ ការសម្តែងសិល្បៈវប្បធម៌ប្លែកៗនៅលើយន្តហោះនៅចម្ងាយ ១០,០០០ ម៉ែត្រក្នុងឱកាសពិសេស និងសេវាកម្មពិសេសពីក្រុមអាកាសយានិកដ៏មានវិជ្ជាជីវៈរបស់ខ្លួន។

តស់! ទទួលបានសំបុត្រតម្លៃចាប់ពី 0 ដុល្លារថ្ងៃនេះទៅ ហើយចាប់ផ្តើមដំណើរទៅកាន់ពិភពលោកដែលមិនអាចបំភ្លេចបាន។




អត្ថបទបន្ទាប់


លោក ថាក់ស៊ីន ស្នើឱ្យរដ្ឋាភិបាលថៃ រៀបចំឱ្យមានវិធានការលើកទឹកចិត្ត ដើម្បីជំរុញក្រុមហ៊ុនថៃ ឱ្យទៅបោះទុនវិនិយោគនៅអាម៉េរិក

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ស្នើឱ្យរដ្ឋាភិបាលក្រោមការដឹកនាំរបស់កូនស្រីខ្លួនរៀបចំឱ្យមានវិធានការលើកទឹកចិត្តដល់ក្រុមហ៊ុន…

ថ្នាល និងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) ចំនួន ៤ ត្រូវបានទទួលស្គាល់ជា ថ្នាលរបស់រាជរដ្ឋាភិបាល

រាជរដ្ឋាភិបាលបានសម្រេចទទួលស្គាល់ ថ្នាល និងកម្មវិធីរដ្ឋាភិបាលឌីជីថល (Digital Government Products - DGPs) ដែលអភិវឌ្ឍដោយ ក្រសួងប្រៃសណីយ៍…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ