អាកាសចរណ៍​ក្នុង​អំឡុងវិបត្តិកូវីដ១៩

Vietjet បន្ត​ការហោះហើរ​សម្រាប់ការធ្វើមាតុភូមិនិវត្តន៍ និងសម្រួលប្រតិបត្តិការហោះហើរអន្តរជាតិឡើងវិញ


ដើម្បីឆ្លើយតប និងសំណូមពររបស់ប្រជាពលរដ្ឋវៀតណាម និងការណែនាំពីរដ្ឋាភិបាលវៀតណាមផ្ទាល់ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានសហការជាមួយភ្នាក់ងារពាក់ព័ន្ធវៀតណាមនៅក្នុង និងក្រៅប្រទេស ដើម្បីនាំពលរដ្ឋវៀតណាមមកក្នុងប្រទេសវិញ ដោយ រដ្ឋាភិបាលបានបញ្ជាក់ថាខ្លួនមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការចាត់វិធានកាលការដាក់នៅដាច់ដោយឡែកពីគ្នា។
Vietjet បន្ត​ការហោះហើរ​សម្រាប់ការធ្វើមាតុភូមិនិវត្តន៍ និងសម្រួលប្រតិបត្តិការហោះហើរអន្តរជាតិឡើងវិញ
ដោយ

កាលពី ថ្ងៃទី ១៨ ខែកក្កដា ក្រុមហ៊ុន Vietjet បានធ្វើប្រតិបត្តិការជើងហោះហើរអន្តរជាតិមួយ ដែលបាននាំពលរដ្ឋវៀតណាមចំនួន ២៤០ នាក់ ពីប្រទេសហ្វីលីពីន ត្រលប់មកវៀ់តណាមវិញ ប្រកបដោយសុវត្ថិភាព។ ជើងហោះហើរអន្តរជាតិនេះបានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ នីណូអាគីណូ (Ninoy Aquino) និងបានមកដល់អាកាសយានដ្ឋានអន្តរជាតិ ខាធថូ (Can Tho) នៅភាគខាងត្បូងប្រទេសវៀតណាម ដើម្បីអនុវត្តវិធានកាលការដាក់នៅដាច់ដោយឡែកពីគ្នា រយៈពេល ១៤ ថ្ងៃ។ 

កាលពីខែ កក្កដា ក្រុមហ៊ុន Vietjet ក៏បានធ្វើប្រតិបត្តិការហោះហើរ សម្រាប់ការធ្វើមាតុភូមិនិវត្តន៍ ចំនួន ៣ ខ្សែ ផ្សេងទៀតពីប្រទេសសិង្ហបុរី តៃវ៉ាន់ ស្រីលង្កា និង បង់ក្លាដែស។ ក្រុមហ៊ុនក៏រំពឹងថានឹងធ្វើប្រតិបត្តិការហោះហើរ ចំនួន ៤ ខ្សែ​ទៀត ដើម្បីនាំពលរដ្ឋវៀតណាមបន្ថែមទៀត ពីប្រទេសហ្វីលីពីន រុស្ស៊ី ព្រុយណេ ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា នាពេលខាងមុខនេះ។

អ្នកដំណើរតាមជើងយន្តហោះ ក្នុងប្រតិបត្តិការធ្វើមាតុភូមិនិវត្តន៍ ត្រូវបានចាត់ថ្នាក់ជាក្រុមអាទិភាព ក្នុងនោះរួមមាន កុមារអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ជរា ស្ត្រីមានគភ៌ អ្នកមានបញ្ហាសុខភាព ពលករដែលមានកិច្ចសន្យាការងារផុតសុពលភាព និងពលករគ្មានកន្លែងស្នាក់នៅ សិស្សគ្មានទីលំនៅដោយសារការបិទកន្លែងស្នាក់នៅ និងអ្នកជួប​កាលៈទេសៈពិបាកផ្សេងៗទៀត។

អ្នកធ្វើដំណើរ​វិលត្រឡប់មក​ប្រទេសវៀតណាមវិញ តាមជើងហោះហើររបស់ Vietjet។

Vietjet រំពឹងថានឹងនាំពលរដ្ឋវៀតណាមជិត ១ម៉ឺន​នាក់ ដែលកំពុងនៅក្រៅប្រទេស ឲ្យត្រឡប់មក​វៀតណាមវិញ ត្រឹមចុងខែ កក្កដា ខាងមុខនេះ ប្រកបដោយសុវត្ថិភាព ដោយគោរពតាមគោលការណ៍ ចេញ-ចូល ឲ្យបានខ្ជាប់ខ្ជួន និងវិធានកាលការដាក់នៅដាច់ដោយឡែកពីគ្នា នៅពេលមកដល់។ ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet ទាំងអស់ត្រូវបានប្រតិបត្តិការស្របតាមស្តង់ដារអន្តរជាតិ និងធ្វើតាមអនុសាសន៍យ៉ាងតឹងរឹងបំផុត ពីមន្រ្តី អង្គការសុខភាពពិភពលោក (WHO) និងសមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA) ដើម្បីធានាសុវត្ថិភាពដល់អ្នកដំណើរ និងក្រុមការងារអាកាសចរណ៍ ទាំងអស់ មុនពេល ក្នុងអំឡុងពេល និងក្រោយពេល ប្រតិបត្តិការហោះហើររបស់ខ្លួន។ 

ក្នុងដំណាក់កាលដំបូងនៃការផ្ទុះឡើងនៃវីរុសកូវីដ ១៩ ក្រុមហ៊ុន Vietjet បានផ្តើមយុទ្ធនាការ យ៉ាងឆាប់រហ័សមួយ ដើម្បីធ្វើមាតុភូមិនិវត្តន៍អ្នកដំណើរក្រៅប្រទេស ជាមួយនិងប្រតិបត្តិការជើងហោះហើរឥតគិតថ្លៃជាច្រើន និងជើងហោះហើរអាទិភាពតែមួយផ្លូវ ដើម្បីនាំពលរដ្ឋវៀតណាម និងជនបរទេសត្រឡប់មកផ្ទះរបស់ពួកគេវិញ។ អ្នកដំណើរ បុគ្គលិកលើយន្តហោះ  បុគ្គលិកផ្នែកយានយន្ត និងបុគ្គលិកអាកាសចរណ៍យន្ដហោះ ទាំងអស់សុទ្ធតែមានសុវត្ថិភាព។

ក្រុមហ៊ុន Vietjet ក៏បានចូលរួមដឹកជញ្ជូនទំនិញសំខាន់ៗ រាប់ពាន់តោន រួមមាន ឧបករណ៍វេជ្ជសាស្ត្រ និងបានបរិច្ចាគម៉ាស់វេជ្ជសាស្ត្រជាង ២លាន ៥សែន ម៉ាស់ ដល់ប្រជាពលរដ្ឋ អង់គ្លេស បារាំង អាល្លឺម៉ង់ និង អាមេរិកផងដែរ ដើម្បីជួយដល់បណ្តាប្រទេសទាំងអស់នោះ ក្នុងការការពារ និងប្រយុទ្ធប្រឆាំងការរាតត្បាតជាសកលនៃជកូវីដ ១៩។

ផ្អែកលើលទ្ធផល នៃប្រតិបត្តិការហោះហើរ សម្រាប់ការធ្វើមាតុភូមិនិវត្តន៍ ក្រុមហ៊ុន Vietjet នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធ​ជាមួយអាជ្ញាធរ និងមន្រ្តីរដ្ឋាភិបាល ដើម្បីកែសម្រួលជើងហោះហើរឲ្យកាន់តែញឹកញាប់ សម្រាប់តាមស្ថានការណ៍ជាក់ស្ដែង ចូលរួមបង្កើនជើងហោះហើរសម្រាប់ការធ្វើមាតុភូមិនិវត្តន៍ និងជើងហោះហើរពាណិជ្ជកម្ម ដើម្បីនាំយកពលរដ្ឋវៀតណាមត្រលប់មកក្នុងប្រទេសវិញ។ បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍ ត្រៀមខ្លួនរួចរាល់ ដើម្បីបន្តប្រតិបត្តិការហោះហើរអន្តរជាតិឡើងវិញ ហើយកំពុងរង់ចាំការយល់ព្រមជាផ្លូវការពីរដ្ឋាភិបាល ៕




អត្ថបទបន្ទាប់


សភា​តៃវ៉ាន់អនុម័ត​សំណើ​​ដូរឈ្មោះ China Airlines ដើម្បី​កុំ​ឲ្យ​ច្រឡំ​ថាជារបស់​ចិនដីគោក

China Airlines គឺជាក្រុមហ៊ុនអាកាសចរណ៍ធំបំផុត​មួយ​របស់​កោះតៃវ៉ាន់ ប៉ុន្តែ ជារឿយៗ ត្រូវគេ​យល់​ច្រឡំថា ជា Air China ដែល​ជា​អាកាសចរណ…

កម្ពុជាមានមាសជាង៣៦,៥តោន តើទុកនៅទីណាខ្លះ? ធនាគារជាតិនៃកម្ពុជាបំភ្លឺ

នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ ធនាគារជាតិនៃកម្ពុជាបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាមានមាសជាង៣៦,៥តោន ទុកនៅ៣កន្លែងផ្សេងគ្នា រួមមាន ទុកនៅប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ