គំនិតផ្តួចផ្តើមទាំងនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Vietjet ក្នុងការផ្តល់ជូននូវឱកាសធ្វើដំណើរដែលមានតម្លៃសមរម្យ និងការធ្វើដំណើរគ្មានដែនកំណត់ ខណៈពេលដែលការពង្រឹងការតភ្ជាប់ផ្លូវអាកាសនៅទូទាំងអាស៊ីអាគ្នេយ៍ និងអាស៊ីឦសាន។
ដើម្បីអបអរសាទរក្នុងឱកាសនេះ ក្រុមហ៊ុន Vietjet ផ្តល់ជូនការបញ្ចុះតម្លៃពិសេសចាប់ពីថ្ងៃទី 1 ខែកក្កដា ដល់ថ្ងៃទី 7 ខែកក្កដា ឆ្នាំ 2024 នូវសំបុត្រចំនួន ១ លានសំបុត្រ ដែលមានតម្លៃចាប់ពី 65 ដុល្លារ (រួមបញ្ចូលទាំងអស់) សម្រាប់ទូទាំងបណ្តាញជើងហោះហើរទាំងអស់របស់ខ្លួន រួមទាំងជើងហោះហើរពីខេត្តសៀមរាបក្នុងប្រទេសកម្ពុជាទៅកាន់ទីក្រុងហាណូយផងដែរ។ ក្រុមហ៊ុន Vietjet បានបន្ថែមជើងហោះហើរត្រង់ប្រចាំថ្ងៃរវាងខេត្តសៀមរាបក្នុងប្រទេសកម្ពុជា និងរដ្ឋធានីហាណូយរបស់វៀតណាមកាលពីខែធ្នូឆ្នាំមុន។
លោកអ្នកអាចធ្វើការកក់សំបុត្រដើម្បីទទួលបានការបញ្ចុះតម្លៃពិសេសសម្រាប់ជើងហោះហើរនេះ (ដើម្បីធ្វើដំណើរ) នៅថ្ងៃទី 22 ខែសីហា ឆ្នាំ 2024 រហូតដល់ថ្ងៃទី 22 ខែឧសភា ឆ្នាំ 2025 (មិនរាប់បញ្ចូលថ្ងៃបុណ្យសាធារណៈ និងអំឡុងមានតម្រូវការធ្វើដំណើរមមាញឹក) តាមរយៈគេហទំព័រ www.vietjetair.com និងកម្មវិធីទូរស័ព្ទ Vietjet Air ដែលធ្វើឱ្យអ្នកមានឱកាសធ្វើដំណើរដ៏គួរឱ្យរំភើបរីករាយសម្រាប់គម្រោងធ្វើដំណើរនានារបស់លោកអ្នក។
ការប្រកាសផ្លូវហោះហើរ ញ៉ាត្រាង - ដែហ្គូ ធ្វើឡើងស្របពេលជាមួយខួបលើកទី 10 របស់ Vietjet នៃប្រតិបត្តិការដឹកអ្នកដំណើរដ៏ជោគជ័យរវាងវៀតណាម និងកូរ៉េខាងត្បូង។ ចាប់ពីថ្ងៃទី 27 ខែតុលា ឆ្នាំ 2024 សេវាកម្មតភ្ជាប់ទីក្រុងឆ្នេរសមុទ្រ ញ៉ាត្រាង របស់វៀតណាមទៅកាន់ទីក្រុង ដែហ្គូ ដែលជាទីក្រុងធំទី 4 របស់កូរ៉េខាងត្បូងនឹងដំណើរការការធ្វើដំណើរទៅមកចំនួន 7 ដងក្នុងមួយសប្តាហ៍ ដោយបន្ថែមពីលើបណ្តាញហោះហើរដ៏ទូលំទូលាយរវាងប្រទេសទាំងពីរ។
បច្ចុប្បន្ន Vietjet គឺជាប្រតិបត្តិករផ្តល់សេវាដឹកអ្នកដំណើរដ៏ធំបំផុតរវាងប្រទេសវៀតណាម និងកូរ៉េខាងត្បូងដែលមានសមត្ថភាពតភ្ជាប់ទីក្រុងហូជីមិញ ហាណូយ ហៃហ្វុង ដាណាង ញ៉ាត្រាង ភូកុក និងដាឡាត់ ជាមួយទីក្រុងសេអ៊ូល ប៊ូសាន និងដែហ្គូ។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ក្រុមហ៊ុន Vietjet បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើរដ៏ងាយស្រួលរវាងប្រទេសទាំងពីរ ដឹកជញ្ជូនអ្នកដំណើរចំនួន 10 លាននាក់ឆ្លងកាត់ 37 សេវាកម្មធម្មតា និងមានសេវាកងនាវាអាកាសចរណ៍ ដែលវាពិតជាបានជួយជំរុញឱ្យមានកំណើនយ៉ាងខ្លាំងដល់សេដ្ឋកិច្ច ការវិនិយោគ ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌ផងដែរ។
នៅថ្ងៃទី 1 ខែកក្កដាផងដែរ ក្រុមហ៊ុន Vietjet បន្តពង្រីកជើងហោះហើរត្រង់ររបស់ខ្លួនទៅកាន់ប្រទេសចិនពីទីក្រុងធំជាងគេគឺទីក្រុង ហូជីមិញ របស់វៀតណាម ទៅកាន់ទីក្រុងប្រវត្តិសាស្ត្រដ៏លេចធ្លោនៃទីក្រុង Xi'an របស់ប្រទេសចិន។ Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍តែមួយគត់ ដែលផ្តល់ជូននូវការតភ្ជាប់ជើងហោះហើរដោយផ្ទាល់នេះ ជាមួយនឹងការដឹកអ្នកដំណើរទៅមកចំនួនបួនដងក្នុងមួយសប្តាហ៍ បន្ទាប់ពីការចាប់ផ្តើមសេវាកម្មសៀងហៃ និងឆេងឌូកាលពីដើមឆ្នាំនេះ។
ផ្លូវហោះហើរថ្មីទាំងនេះ បានពង្រីកបណ្តាញហោះហើរអន្តរជាតិរបស់ Vietjet ដែលផ្តល់ឱ្យអ្នកដំណើរកាន់តែងាយស្រួលក្នុងការធ្វើដំណើរទៅកាន់គោលដៅនានានៅទូទាំងប្រទេសវៀតណាម អាស៊ីអាគ្នេយ៍ និងទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ការវិវឌ្ឍន៍ចុងក្រោយបំផុតរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ ត្រូវបានធ្វើឡើងស្របជាមួយនឹងការកើនឡើងនៃតម្រូវការអ្នកដំណើរតាមផ្លូវអាកាសអន្តរជាតិ និងទីផ្សារទំនិញតាមផ្លូវអាកាសនៅទូទាំងអាស៊ីប៉ាស៊ីហ្វិក ដែលជំរុញឱ្យសកម្មភាពសេដ្ឋកិច្ចពិភពលោកកើនឡើងផងដែរ។ នៅក្នុងខែឧសភា ក្រុមហ៊ុនអាកាសចរណ៍ក្នុងតំបន់បានដឹកជញ្ជូនអ្នកដំណើរចំនួន 27.9 លាននាក់ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ 23.9% ពីមួយឆ្នាំទៅមួយឆ្នាំ ដូចដែលបានរាយការណ៍ដោយសមាគមអាកាសចរណ៍អាស៊ីប៉ាស៊ីហ្វិក (AAPA) ។
ការពង្រីកបណ្តាញហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍នេះ មានន័យថា Vietjet គឺជាជម្រើសដ៏ពេញនិយមសម្រាប់អ្នកដំណើរទៅមកពីប្រទេសកម្ពុជា ដែលចង់ធ្វើដំណើររទៅកាន់តំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីឦសាន តាមរយៈមជ្ឈមណ្ឌលដឹកអ្នកដំណើររបស់ខ្លួននៅក្នុងប្រទេសវៀតណាម។
អ្នកដំណើរដែលជិះយន្តហោះជាមួយក្រុមហ៊ុន Vietjet អាចរីករាយជាមួយនឹងអាហារវៀតណាម និងអន្តរជាតិជាច្រើនមុខ រួមមាន ហ្វឺ (សាច់គោ/គុយទាវវៀតណាម) បាញ់មី (នំបុ័ងវៀតណាម) និង Ca Phe Sua Da (កាហ្វេទឹកកកទឹកដោះគោវៀតណាម) ផ្តល់សេវាដោយបុគ្គលិកអាកាសចរណ៍ប្រកបដោយវិជ្ជាជីវៈនៅលើយន្តហោះទំនើបដែលមិនប៉ះពាល់ដល់បរិស្ថាន។ លើសពីនេះ អ្នកដំណើរ Vietjet ទាំងអស់ទទួលបានការធានារ៉ាប់រងពី SkyCare ដោយឥតគិតថ្លៃ ហើយសមាជិក SkyJoy កក់សំបុត្រទុកក្នុងអំឡុងពេលប្រូម៉ូសិននេះ នឹងទទួលបាន 200 ពិន្ទុ សម្រាប់ការប្តូរយករង្វាន់ និងការចូលរួមក្នុងការចាប់រង្វាន់ (លក្ខខណ្ឌត្រូវបានអនុវត្ត)។