វិស័យពាណិជ្ជកម្ម

វៀតណាម ដាក់គោលដៅជំរុញការនាំចេញឱ្យកើនឡើង១២% នៅឆ្នាំនេះ ក្រោយសម្រេចបានជាង៤០០ពាន់លានដុល្លារ កាលពីឆ្នាំមុន


ប្រទេសវៀតណាម សម្រេចបានទំហំនាំចេញជាង៤០០ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៤ ក្នុងនោះផលិតផលអេឡិចត្រូនិក បានរួមចំណែករហូតដល់១ភាគ៣នៃការនាំចេញសរុបរបស់ប្រទេសនេះ។ ជាមួយគ្នានេះ វៀតណាមបានដាក់គោលដៅជំរុញការនាំចេញឱ្យកើនឡើង១២% ឬប្រមាណ៤០ពាន់លានដុល្លារបន្ថែមទៀតនៅឆ្នាំ២០២៥ នេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News។
វិស័យពាណិជ្ជកម្ម
ដោយ

ការនាំចេញទំនិញរបស់វៀតណាម ទៅកាន់ទីផ្សារអន្តរជាតិ បានឈានដល់៤០៥ពាន់លានដុល្លារនៅឆ្នាំ២០២៤ កន្លងទៅ ក្នុងនោះគ្រាន់តែផលិតផលអេឡិចត្រនិកមួយមុខ ប្រទេសនេះ អាចរកចំណូលបានរហូតដល់ជាង១២៦ពាន់លានដុល្លារ ដោយស្មើនឹង១ភាគ៣នៃការនាំចេញសរុប។ ជាមួយគ្នានេះប្រទេសក្បែរខាងកម្ពុជា មួយនេះ ដាក់គោលដៅជំរុញការនាំចេញនៅក្នុងឆ្នាំ២០២៥ នេះ ឲ្យសម្រេចបានកំណើនយ៉ាងហោចណាស់១២% លើទំហំនាំចេញកាលពីឆ្នាំ២០២៤ ពោលគឺនៅក្នុងមួយខែវៀតណាម ត្រូវតែជំរុញការនាំចេញឲ្យបានច្រើនជាងកាលពីឆ្នាំ២០២៤ យ៉ាងហោចណាស់៤ពាន់លានដុល្លារ។

សមាគមវាយនភណ្ឌ និងកាត់ដេរវៀតណាម បានអះអាងថា អាជីវកម្មជាច្រើនក្នុងវិស័យវាយនភណ្ឌវៀតណាម ទទួលបានការបញ្ជាទិញរហូតដល់ពាក់កណ្តាលឆ្នាំ ដែលជំរុញឱ្យរោងចក្រពន្លឿនការផលិត។ ឧស្សាហកម្មវាយនភណ្ឌរបស់វៀតណាម មានគោលបំណងជំរុញការនាំចេញពី៤៨ ទៅ៤៩ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ ពោលគឺលើសការនាំចេញកាលពីឆ្នាំ២០២៤ ពី៤ទៅ៥ពាន់លានដុល្លារ។

បច្ចុប្បន្នវៀតណាម កំពុងជំរុញការចរចាលើការធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់ៗ រួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាស៊ាន និងដៃគូដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន-ចិន និង កិច្ចព្រមព្រៀងទ្វេភាគីមួយចំនួនទៀត៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើប្រទេសណាដែលគេរំពឹងអាចបញ្ឈប់ការប្រើប្រាស់រថយន្តដើរដោយប្រេងឥន្ធនៈដំបូងគេនៅលើពិភពលោក?

ប្រទេសន័រវែស ដែលមានប្រជាជនប្រមាណជាង៥លាននាក់ ត្រូវបានគេរំពឹងថា នឹងក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលអាចឈានទៅលុបបំបាត់ការប្រើប្រាស់រថ…

យន្តហោះផ្ទុកអ្នកដំណើរប្រមាណ៦០នាក់មួយគ្រឿងបានបុកជាមួយឧទ្ធម្ភាគចក្រយោធានៅលើអាកាសធ្លាក់ចូលទៅក្នុងទឹកទន្លេ នៅសហរដ្ឋអាម៉េរិក

វាជាដំណឹងដ៏តក់ស្លុត និងគួរឱ្យភ្ញាក់ផ្អើលមួយទៀតហើយ ដោយមានយន្តហោះដឹកអ្នកដំណើរមួយគ្រឿងដែលផ្ទុកអ្នកដំណើរប្រមាណ៦០នាក់ និងអាកាសយានិក៤នាក់បាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ