ការកំណត់គោលដៅនាំចេញឈើ

វៀតណាមកំណត់គោលដៅនាំចេញឈើក្នុងតម្លៃជិត ២០ពាន់លានដុល្លារក្នុងឆ្នាំ២០២៥


បើតាមគម្រោងដែលទើបតែអនុម័តថ្មីៗដោយឧបនាយករដ្ឋមន្ត្រី លោក Le Van Thanh បានឲ្យដឹងថាការនាំចេញឈើ និងផលិតផលឈើរបស់វៀតណាមត្រូវបានគេរំពឹងថា នឹងកើនឡើងក្នុងដល់ជិត ២០ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ និងកើនដល់ ជិត២៥ពាន់លានដុល្លារក្នុងឆ្នាំ ២០៣០ ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Vietnam Plus។
វៀតណាមកំណត់គោលដៅនាំចេញឈើក្នុងតម្លៃជិត ២០ពាន់លានដុល្លារក្នុងឆ្នាំ២០២៥

គម្រោង​ឆ្នាំ ២០២១-២០៣០ ស្តី​ពី​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព នៃ​ឧស្សាហកម្ម​កែ​ច្នៃ​ឈើ​វៀតណាម​មាន​គោលបំណង​ប្រែក្លាយ​វិស័យ​នេះ ទៅ​ជា​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ និង​លើកកម្ពស់​ពាណិជ្ជ​ម៉ាក​សញ្ញា​ផលិតផល​ឈើ​របស់​វៀតណាម​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​។

តាម​រយៈ​នេះ តម្លៃ​ឈើ និង​ផលិតផល​ឈើ​សម្រាប់​ការ​នាំ​ចេញ​ត្រូវ​បាន​កំណត់​ជិត ២០ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២៥ និង​ជិត ២៥ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០៣០ ខណៈ​សម្រាប់​ការ​ប្រើប្រាស់​ក្នុងស្រុក​ត្រូវ​បាន​កំណត់​វិញ​ត្រូវ​បាន​កំណត់​ថា​នឹង​មាន ៥ ពាន់​លាន ទៅ ៦ ពាន់​លាន​ដុល្លារ​។ សូម​ជម្រាប​ថា រាល់​ផលិតផល​ធ្វើ​ពី​ឈើ និង​ឈើ​សម្រាប់​ការ​នាំ​ចេញ និង​ប្រើប្រាស់​ក្នុងស្រុក ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​ប្រភព​ចេញពី​វត្ថុធាតុដើម​ឈើ​ស្របច្បាប់ ដែល​មាន​វិ​ញ្ញាប​ន​ប័ត្រ​គ្រប់គ្រង​ព្រៃឈើ​ប្រកបដោយ​និរន្តរភាព​។

យ៉ាងណាមិញ ដើម្បី​ឆ្ពោះទៅ​រក​គោលដៅ​ទាំងនេះ ភារកិច្ច​សំខាន់​នៃ​គម្រោង គឺ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ពង្រីក​ទំហំ​ផលិតកម្ម​។ តាម​រយៈ​គោលដៅ​នេះ វា​នឹង​ដំណើរការ ដើម្បី​បង្កើត​តំបន់​ព្រៃឈើ​បច្ចេកវិទ្យា​កម្រិត​ខ្ពស់​ចំនួន​ប្រាំ ដោយ​ទាក់ទាញ​ការ​វិនិយោគ​ពី​អ្នក​កែ​ច្នៃ​ឈើ និង​អ្នក​ផលិត​សម្ភារៈ​ជំនួយ​។ ក្រៅពី​នេះ វៀតណាម​ក៏​សម្លឹង​មើល​ការ​កសាង​មជ្ឈមណ្ឌល​តាំង​ពិ​ពណ៌​គ្រឿង​សង្ហា​រឹម​ថ្នាក់​ជាតិ និង​លើកកម្ពស់​ដល់​ការ​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​រចនា​ផលិតផល​ឈើ​ដើម្បី​បំពេញតម្រូវការ​អ្នក​ប្រើប្រាស់​ផង​ដែរ​។ ខណៈ​ភារកិច្ច​មួយទៀត គឺ​បង្កើត​ក្រុម​ផលិតផល ដែល​មានគុណ​សម្បត្តិ​ប្រកួតប្រជែង តម្លៃបន្ថែម និង​តម្រូវការ​ខ្ពស់ និង​ស្ថិរភាព​នៅ​ក្នុង​ទីផ្សារ​។ 

សូម​ជម្រាប​ថា សហរដ្ឋអាមេរិក ជប៉ុន សាធារណៈរដ្ឋ​កូរ៉េ សហភាព​អឺរ៉ុប និង​ចិន​ត្រូវ​បាន​កំណត់​ថា​ជាទី​ផ្សារ​ចម្បង​សម្រាប់​ផលិតផល​ឈើ​វៀតណាម ខណៈ​ដែល​ក្រុមហ៊ុន​កែ​ច្នៃ​ឈើ​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ប្រើប្រាស់​ពាណិជ្ជសញ្ញា “Go Viet” (​ឈើ​ផលិត​នៅ​វៀតណាម​) និង​ទាញ​យក​ប្រយោជន៍​ពី​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក និង កម្មវិធី​បច្ចេកវិទ្យា​ផ្សេង​ទៀត​៕

អត្ថបទ ស៊ើង និមល់

None



អត្ថបទបន្ទាប់


តម្លៃគ្រាប់ស្វាយចន្ទីចាប់ផ្ដើមធ្លាក់ចុះនៅត្រឹម៤ពាន់រៀលក្នុង១គីឡូក្រាម ខណៈការដាំដុះកំពុងជួបវិបត្តិអាកាសធាតុ

បញ្ហានៃការប្រែប្រួលអាកាសធាតុ បានធ្វើឲ្យមានការព្រួយបារម្ភស្រាប់ទៅហើយ សម្រាប់កសិករដាំដំណាំស្វាយចន្ទី នៅក្នុងឆ្នាំ២០២២នេះ ហើយក្រុមអ្នកជំនាញក៏ប…

អ្នកជំនាញ៖ គម្រោងស្ពានឆ្លងទន្លេទៅអរិយក្សត្រ កំពុងជំរុញឲ្យតម្លៃអចលនទ្រព្យតំបន់នោះហក់ឡើង

អ្នកជំនាញក្នុងវិស័យអចលទ្រព្យជឿជាក់ថា ក្រោយមានព័ត៌មានចុះផ្សាយអំពីគម្រោងស្ពានឆ្លងទៅតំបន់អរិយក្សត្រ គេសង្កេតឃើញថា មានឈ្មួញជាច្រើនបាននាំគ្នាសម្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ