សារព័ត៌មាន Vietnam News បានរាយការណ៍ថា អាជ្ញាធរខេត្តនេះបានអនុម័តផែនការអភិវឌ្ឍន៍ខេត្ត សម្រាប់ឆ្នាំ ២០២១-២០៣០ ដែលមានចក្ខុវិស័យរយៈពេលវែងរហូតដល់ឆ្នាំ ២០៥០។ ផែនការនោះ ផ្តោតលើការអភិវឌ្ឍឧស្សាហកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ។
តាមគម្រោងដែលបានប្រកាស នៅក្នុងឆ្នាំ ២០៣០ ខាងមុខ ខេត្តនេះ មានបំណងអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព ដោយចាប់យកវិស័យទេសចរណ៍ ជាវិស័យអទិភាពនៃសេដ្ឋកិច្ច ដែលបង្កើតជាកម្លាំងចលករ ដើម្បីជំរុញការអភិវឌ្ឍឧស្សាហកម្ម និងវិស័យផ្សេងៗទៀត។ នៅឆ្នាំ ២០៥០ ខេត្តនេះ មានគោលបំណងផ្លាស់ប្តូរទៅជាមជ្ឈមណ្ឌលទេសចរណ៍ ប្រកបដោយនិរន្តរភាព និងជាខេត្តនាំមុខខាងផ្នែកវិស័យឧស្សាហកម្ម និងសេវាកម្ម សម្រាប់តំបន់ភាគខាងត្បូងនៃដីសណ្ដទន្លេក្រហមពេញទំហឹងតែម្តង។
ពាក់ព័ន្ធនឹងគម្រោងផែនការនេះ លោក ផាម ក្វាង ង៉ុក (Pham Quang Ngọc ) ប្រធានគណៈ កម្មាធិការប្រជាជនខេត្ត បានប្រកាសអំពីផែនការទាក់ទាញការវិនិយោគលើរមណីយដ្ឋានពហុមុខងារ ដើម្បីជំរុញការអភិវឌ្ឍ ទាក់ទាញភ្ញៀវទេសចរ និងជំរុញគម្រោងអចលនទ្រព្យលំដាប់ខ្ពស់ដែលផ្សាភ្ជាប់ទៅនឹងវិស័យទេសចរណ៍ និងការថែទាំសុខភាព។
លោកបានបន្តថា លើសពីនេះ ខេត្តមានបំណងសាងសង់សួនឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ដែលមានមជ្ឈមណ្ឌលអប់រំ ឧស្សាហកម្ម បច្ចេកវិទ្យាច្នៃប្រឌិត ការបណ្ដុះបណ្ដាលវិជ្ជាជីវៈទាក់ទងនឹងទេសចរណ៍ ដើម្បីបម្រើឱ្យខេត្តទាំងមូល និងតំបន់ជុំវិញ។
ខេត្ត និញ ប៊ិញ គឺជាខេត្តភាគខាងជើងដែលមានសម្រស់ធម្មជាតិ និងប្រពៃណី ព្រមទាំង ប្រវត្តិសាស្រ្តដ៏សម្បូរបែប និងមានចំណុចទាក់ទាញជាច្រើន។ ក្នុងចំណោមនោះ តំបន់ទេសភាពចម្រុះ ត្រាងអាន (Tràng An) ទើបត្រូវបានចុះក្នុងបញ្ជីតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ យោងតាមទស្សនាវដ្ដី ហ្វ័ប (Forbes) ខេត្តនេះជាគោលដៅមួយក្នុងចំណោមគោលដៅទេសចរណ៍កំពូលៗ ២៣ កន្លែង នៅលើពិភពលោក ក្នុងឆ្នាំ ២០២៣ នេះ៕