វិស័យធនាគារ

ធនាគារកណ្ដាលវៀតណាម រក្សាកូតាកំណើនឥណទានសម្រាប់ធនាគារក្នុងស្រុក ក្រោយព្រួយបារម្ភពីការកើនឡើងឥណទានខូច


បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN News ធនាគារកណ្ដាលវៀតណាម (SBV) នៅក្នុងឆ្នាំ២០២៤ នេះបានលុបចោលកូតាកំណើនឥណទានសម្រាប់បណ្ដាធនាគារក្រៅប្រទេស ប៉ុន្តែរក្សាទុកគោលនយោបាយនេះឱ្យនៅដដែលសម្រាប់បណ្ដាធនាគារវៀតណាម ដោយសារការព្រួយបារម្ភខ្លាចឥណទានមិនដំណើរការ ឬឥណទានខូចកើនឡើងដែលធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពនៃប្រព័ន្ធធនាគារ និងអស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។
វិស័យធនាគារ
ដោយ

តាមរយៈរបាយការណ៍មួយផ្ញើជូនរដ្ឋសភាកាលពីពេលថ្មីៗនេះ ធនាគារកណ្ដាលវៀតណាម បានបញ្ជាក់ថា នៅមុនឆ្នាំ២០២៣ ខ្លួនបានអនុវត្តកូតាកំណើនឥណទានសម្រាប់គ្រប់ធនាគារទាំងអស់ ពោលគឺទាំងធនាគារក្នុងស្រុក និងធនាគារក្រៅប្រទេស។ ទោះជាយ៉ាងណា ធនាគារកណ្ដាលមួយនេះបានសម្រេចលុបចោលគោលនយោបាយនេះសម្រាប់បណ្ដាធនាគារក្រៅប្រទេសនៅក្នុងឆ្នាំនេះ ហើយរក្សាទុកគោលនយោបាយនេះឱ្យនៅដដែលសម្រាប់បណ្ដាធនាគារក្នុងស្រុក។

របបកូតាកំណើនឥណទាន ឬការដាក់កម្រិតលើការបង្កើនឥណទានរបស់ធនាគារនីមួយៗ ត្រូវបានដាក់ចេញឱ្យអនុវត្តជាផ្លូវការនៅក្នុងឆ្នាំ២០១១ ជាពេលដែលសេដ្ឋកិច្ចរបស់វៀតណាម ជួបប្រទះនឹងអតិផរណាខ្ពស់ដែលបណ្តាលមកពីការផ្គត់ផ្គង់សាច់ប្រាក់ច្រើនហួសប្រមាណ។

សូមបញ្ជាក់ថា របបកូតាកំណើនឥណទាននេះត្រូវបានប្រកាសដោយធនាគារកណ្ដាលវៀតណាម នៅរៀងរាល់ដើមឆ្នាំនីមួយៗ។

ដោយផ្អែកលើគោលដៅកំណើនឥណទានប្រចាំឆ្នាំសម្រាប់ឧស្សាហកម្មធនាគារទាំងមូល ធនាគារកណ្ដាលវៀតណាម នឹងបែងចែកកូតាកំណើនឥណទានសម្រាប់ធនាគារពាណិជ្ជនីមួយៗអាស្រ័យលើសូចនាករសុខភាពហិរញ្ញវត្ថុរបស់ធនាគារទាំងនោះ ដូចជាកម្រិតដើមទុន គុណភាពទ្រព្យសកម្ម អភិបាលកិច្ច លទ្ធផលប្រតិបត្តិការអាជីវកម្ម សាច់ប្រាក់ងាយស្រួល និងភាពរសើបចំពោះហានិភ័យទីផ្សារជាដើម។

ទោះជាយ៉ាងណា មិនមែនធនាគារទាំងអស់សុទ្ធតែពេញចិត្តនឹងការបែងចែកកូតាកំណើនឥណទានរបស់ធនាគារកណ្ដាលវៀតណាម និងអនុវត្តតាមយ៉ាងខ្ជាប់ខ្ជួននោះទេ ដោយជាញឹកញាប់ធនាគារមួយចំនួនបានផ្ដល់ឥណទានខ្ពស់ជាងកូតាដែលបានកំណត់៕​
ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


សង្គ្រាមពាណិជ្ជកម្មកាន់តែឡើងកម្ដៅ ក្រោយចិន ព្រមានចាត់វិធានការ ប្រឆាំងនឹងចំណាត់ការរបស់អឺរ៉ុបជុំវិញការដំឡើងពន្ធលើរថយន្តអគ្គិសនីចិន

មហាយក្សចិន បានចោទប្រកាន់សហភាពអឺរ៉ុបថា កំពុងព្យាយាមគាបសង្កត់ធ្វើបាបបណ្ដាក្រុមហ៊ុនចិន ហើយបានព្រមានធ្ងន់ៗថា ក្រុងប៉េកាំងនឹងចាត់រាល់វិធានក…

មេដឹកនាំអ៊ុយក្រែន បង្ហាញមុខដ៏ភ្ញាក់ផ្អើលនៅក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីនៅសិង្ហបុរី

លោក វូឡូឌីមៀ ហ្សាឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានលេចមុខដោយផ្ទាល់នៅក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២១ ដែលសារធារណមតិទូទៅស្គាល់ថា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ