ទេសចរណ៍-វៀតណាម

មហាសេដ្ឋី​កំពូល​របស់​វៀតណាម​បើក​សេវា​​ទេសចរណ៍ដោយ​នាវា​​មុជទឹក​ នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង


មហាសេដ្ឋី​កំពូល​មួយរូប​របស់​វៀតណាម ដែលជា​ម្ចាស់​ក្រុមហ៊ុន​ដ៏ធំមួយឈ្មោះ Vingroup កាលពីពេលថ្មីៗនេះ បាន​ប្រកាស​ថា ក្រុមហ៊ុន​របស់​លោក​បាន​ទិញ​នាវា​មុជទឹក​មួយ​គ្រឿង​ពី​រោងចក្រ​ផលិត​នាវាមុជទឹក​នៅ​អាមេរិក ឈ្មោះ Triton Submarines ដើម្បី​ផ្ដល់​សេវា​ដំណើរកម្សាន្ត​តាម​នាវា​មុជទឹក នៅក្នុង​ដែន​រមណីយដ្ឋាននានា​ក្នុង​សមុទ្រ​ចិន​ខាងត្បូង។
មហាសេដ្ឋី​កំពូល​របស់​វៀតណាម​បើក​សេវា​ដំណើរ​ទេសចរណ៍ដោយ​នាវី​មុជទឹក​ នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង។
ដោយ

យោង​តាម​ការចុះ​ផ្សាយ​របស់​ទស្សនាវដ្ដី Forbes នាវា​មុជទឹក​ឈ្មោះ DeepView 24 នេះ នឹងត្រូវក្រុមហ៊ុន Vingroup ដាក់​ឲ្យ​ដំណើរការ​នៅ​កោះ Hon Tre ក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​អាច​ដឹក​អ្នកដំណើរ​ទេសចរណ៍​មួយជើងៗ បាន ២៤នាក់។ ក្រុមហ៊ុន Vingroup និយាយថា បង្អួច​ panoramic របស់​នាវា​មុជទឹក​នេះ គឺ​ល្អ​ឥតខ្ចោះ​សម្រាប់​ការទស្សនា​ទេសភាពសមុទ្រ។ 

ទោះយ៉ាងណា ក្រុមហ៊ុនមិនទាន់​បាន​បញ្ចេញ​ឲ្យដឹង​អំពី​តម្លៃសំបុត្រ​សម្រាប់ការជិះកម្សាន្ត​លើ​នាវាមុជទឹកថ្មី​នេះ​នៅឡើយទេ ប៉ុន្តែ បើ​យោងតាម​ពិសោធន៍​នៃ​សេវា​នាវាមុជទឹក​ទេសចរណ៍​នៅបណ្ដា​ប្រទេស​ដទៃទៀត តម្លៃ​សំបុត្រ​ក្នុង​ទេសចរ​ម្នាក់ៗ អាចពី ១០០ ទៅ ១៥០ដុល្លារ ក្នុង​មួយជើង។ 

ក្រុមហ៊ុន Vingroup ដែល​ប្រធានក្រុមប្រឹក្សាភិបាល គឺជា​មហាសេដ្ឋី​ដែលស្ដុកស្ដម្ភ​ជាងគេ​បំផុត​នៅ​វៀតណាម គឺ​លោក Pham Nhat Vuong កាន់កាប់​ហាងទំនិញ​ធំៗ ផ្សារទំនើបជាច្រើន មានរោងចក្រ​ផលិត​រថយន្ត​មួយ និង​ផលិត​ម៉ាក​យីហោ​ទូរសព្ទ​ស្មាតហ្វូន​មួយ​ផងដែរ ។ 

កាលពីឆ្នាំ​២០១៨ ក្រុមហ៊ុន​ Vingroup រាយការណ៍​ពី​ចំណូល​ប្រហែល​ ៥ពាន់លានដុល្លារ។ ក្រុមហ៊ុន​នេះ​ក៏មាន​បុត្រ​សម្ព័ន្ធ​វិស័យ​ទេសចរណ៍​ផងដែរ ឈ្មោះថា Vinpearl ដែលគ្រប់គ្រង​រមណីយដ្ឋាន ៤៣កន្លែង មាន​បន្ទប់​សណ្ឋាគារ​និង​វីឡា​ចំនួន ១ម៉ឺន ៧ពាន់​បន្ទប់ ។ នាវាមុជទឹក​ទេសចរណ៍ថ្មី នឹង​ដំណើរការនៅក្នុង​តំបន់​រមណីយដ្ឋាន​មួយរបស់​ក្រុមហ៊ុន Vinpearl។

ទេសចរណ៍​នៅ​វៀតណាមកំពុង​ចាប់ផ្ដើម​កម្រើក​ជីពចរ​ឡើងវិញ នៅក្នុង​ខែនេះ។ ប៉ុន្តែ ទោះយ៉ាងណា វៀតណាមនៅមិនទាន់​បើក​ព្រំដែន​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ទេសចរ​បរទេស​ចូលមក​ក្នុង​ប្រទេស​ខ្លួន​នៅ​ឡើយទេ៕




អត្ថបទបន្ទាប់


អគារThe Bridge ចាប់ផ្តើមយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩

អគារ The Bridge ដែលជាគម្រោងអភិវឌ្ឍអចលនទ្រព្យដ៏ធំមួយនៅចំកណ្តាលរាជធានីភ្នំពេញបានដាក់ចេញនូវវិធានការណ៍បង្ការនានាដើម្បីធានាថា ទីតាំងរបស់ខ្…

ថៃ ចាប់ផ្តើមជំរុញវិស័យទេសចរណ៍ក្នុងស្រុក ដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ចនៅក្នុងត្រីមាសទី៣

រាជរដ្ឋាភិបាលថៃ បានបង្ហាញពីគម្រោងជំរុញវិស័យទេសចរណ៍ក្នុងស្រុក នៅក្នុងត្រីមាសទី៣ ខាងមុខនេះ ដើម្បីជួយគាំទ្រដល់សេដ្ឋកិច្ចផុយស្រួយ ដែលកំពុងរង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ